ភូមិនេះធ្វើមឈូស និងធ្វើមេនលក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មិនមែនមានតែមុខរបរជួលមេនមួយមុខនោះទេ គឺមានសិប្បកម្មធ្វើមឈូសលក់ សម្រាប់ជនខ្សត់ខ្សោយក្នុងភូមិក៏ដូចជា តាមបណ្តាលស្រុក…
រាជធានីភ្នំពេញ ៖ អ្នកភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មិនមែនមានតែមុខរបរជួលមេនមួយមុខនោះទេ គឺមានសិប្បកម្មធ្វើមឈូសលក់ សម្រាប់ជនខ្សត់ខ្សោយក្នុងភូមិក៏ដូចជា តាមបណ្តាលស្រុក…
រាជធានីភ្នំពេញ ៖ អ្នកភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មិនមែនមានតែមុខរបរជួលមេនមួយមុខនោះទេ គឺមានសិប្បកម្មធ្វើមឈូសលក់ សម្រាប់ជនខ្សត់ខ្សោយក្នុងភូមិក៏ដូចជា តាមបណ្តាលស្រុក និងខេត្ត នានាផងដែរ ។
អ្នកស្រីយ៉ង សាមឺឌី អាយុ៣៥ឆ្នាំ រស់នៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលជាម្ចាស់ សិប្បកម្មធ្វើមឈូសបានរៀបរាប់ឲ្យដឹងថា ៖ អ្នកស្រី និងស្វាមីបានចាប់យកមុខរបរធ្វើមឈូសលក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ក្នុងមួយថ្ងៃធ្វើមឈូសបានពី១០ទៅ២០មឈូសហើយ ក្នុងមួយខែអ្នកស្រីធ្វើមឈូសឲ្យម៉ូយតាមបណ្តាលខេត្ត និងនៅក្នុងខេត្តតាកែវមិនតិចពី៧០ទៅ៩០មឈូសនោះទេ ។
ម៉ូយទិញមឈូសតាមខេត្តមានដូចជា ខេត្តព្រៃវែង កណ្តាល សៀមរាប ស្វាយរៀង កំពង់ស្ពឺ ។ល។ ពួកគេទិញយកទៅលក់បន្តលក់ឲ្យម៉ូយមឈូសមួយតែ១០ម៉ឺនរៀលតែប៉ុណ្ណោះ ហើយលក់ឲ្យអ្នកជួលមេនក៏តម្លៃប៉ុណ្ណឹងដែរ ។ មានពេលខ្លះរកមឈូសលក់ឲ្យមិនបានផង ដោយសារខ្វះគ្រឿងឈើយកមកធ្វើក៏មានក្រៅពីមឈូសតម្លៃ ១០ម៉ឺលរៀល អ្នកស្រីក៏មានមឈូសសម្រាប់អ្នកធូធារ គឺតម្លៃ៦០ម៉ឺនរៀល តែក្នុងមួយខែលក់បាន២ឬ៣មឈូសប៉ុណ្ណោះ ។
លោកចឹក សាម៉ន អាយុ៥០ឆ្នាំ ជាអ្នកប្រកបមុខរបរធ្វើមឈូសលក់នៅភូមិខាងលើបាននិយាយឲ្យដឹងថា ៖ គាត់ចាប់អាជីពធ្វើមឈូសលក់នេះបានប្រហែល២០ឆ្នាំមកហើយ មុខរបរនេះមិនអាច ឲ្យគ្រួសារធ្វើអ្នកមានមែន តែវាជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។ គាត់លក់មឈូសមួយ១០ម៉ឺនរៀល តែបើជួបអ្នកខ្វះខាតខ្លាំងគាត់មិនយកលុយនោះទេ ចាត់ទុកដូចជាធ្វើបុណ្យទៅចុះ ។ នៅក្នុងភូមិបឹងលាចនាពេល បច្ចុប្បន្ននេះក៏មានអ្នកធ្វើមេនលក់ដែរ តម្លៃមួយ៥៥០០ដុល្លារ ទាល់តែគេកំម្ម៉ង់ឲ្យធ្វើ ទើបបានធ្វើព្រោះបោះទុនធំពេក មិនមែនចេះតែធ្វើទុកមុនឡើយ ។ ក្នុងមេនមួយចំណាយពេលអស់ពេលមិនតិចពី១៥ថ្ងៃ ទៅ២០ថ្ងៃនោះទេ ។ ទីតាំងធ្វើមឈូសកម្រិតអ្នកក្រខ្សត់ទិញនេះមិនក្រោមពី២០ទីតាំង ក្នុងភូមិបឹងលាចទេ ។
លោកយាយសាន ស្ថិតក្នុងវ័យជា៧០ឆ្នាំ បានរំលឹកថា ៖ គ្រួសារគាត់ជាអ្នកប្រកបមុខរបរជួលមេន មុនគេបង្អស់និយាយរួម គឺក្នុងភូមិបឹងលាចនេះ មានតែមេនគាត់មួយប៉ុណ្ណោះ ក្នុងមួយខែមេនគាត់រវល់រហូត ។ តែក្រោយមកទើបមានអ្នកភូមិដូចគ្នាចាប់យកអាជីពនឹងបន្តគ្នារហូតដល់កើនអ្នកជួលមេនមិនក្រោមពី៦០ទៅ៧០មេននោះទេ ។ លោកយាយសាន ដកដង្ហើមធំហើយក៏បានបញ្ជាក់ថា ៖ ឥឡូវគាត់ចាស់ហើយ ទុកឲ្យកូនចៅជំនាន់ក្រោយគេធ្វើម្តងចុះ ហើយមុខរបរនេះវាជាមុខរបរសុចរិតល្អណាស់ សម្រាប់អ្នកភូមិបឹងលាច ឃុំ ចំបក ស្រុកបាទី ខេត្តតាកែវផងដែរ ។
សមាជិកក្រុមប្រឹក្សាឃុំចំបក់ដែលបានជួបដោយចៃដន្យបាននិយាយាថា ៖ នៅភូមិបឹងលាចនាពេលបច្ចុប្បន្នប្រជាពលរដ្ឋនាំធ្វើមឈូសធ្វើមេនលក់ និងជួលមេនកាន់តែកើនឡើង ម្យ៉ាងទៀតដើម្បីជួយទប់ទល់ជីវភាពគ្រួសាររបស់ពួកគេក្រោយពីការធ្វើស្រែ ។ បើនិយាយពីមុខរបរជួលមេនឬគេហៅថា«ស៊ីឈ្នួល ដុតខ្មោច»នាពេលនេះមិនក្រោមពី៧០គ្រួសារនោះទេ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ