ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចធ្វើឲ្យនារីអាចគេចផុតពីជំងឺ៣ប្រភេទ។ តើមានអ្វីខ្លះទៅ?
១-នៅក្នុងក្រូចឃ្វិច មានផ្ទុកវីតាមីនសេខ្ពស់ ដោយអាចធ្វើឲ្យស្បែកនារីមានលក្ខណៈស និងភ្លឺ។ វីតាមីនសេដែលមានក្នុងក្រូចឃ្វិចនេះ អាចផ្គត់ផ្គង់រាងកាយនារីបានពេញមួយថ្ងៃ។ ដូចនេះ បើអ្នកចង់មានស្បែកស អាចពិសារក្រូចឃ្វិចនេះបាន។
២-ក្រូចឃ្វិច ក្រៅពីធ្វើឲ្យស្បែកស ថែមទាំងអាចជួយឲ្យនារីចៀសពីមហារីកសុដន់ទៀតផង។ ដូចនេះ អ្នកគួរតែពិសារឲ្យបានច្រើន ដើម្បីកុំឲ្យមហារីកសុដន់អាចកើតឡើងលើខ្លួនអ្នក។
៣- ក្រៅពីមហារីកសុដន់ ក្រូចឃ្វិចនេះ អាចជួយការពារនារីមិនឲ្យប្រឈមមុខនឹងមហារីកមាត់ស្បូនឡើយ ដោយអត្រានៃការកើត គឺទាបបំផុត។ ដូចនេះ នៅពេលដែលអ្នកទិញផ្លែឈើពិសារ កុំភ្លេចទិញក្រូចឃ្វិចនេះមកបរិភោគឲ្យសោះ ទើបអ្នកអាចស្អាតទាំងស្បែក ហើយល្អទាំងសុខភាព (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ