ប្រទេសជប៉ុន ៖ ប្រទេសជប៉ុននាថ្ងៃទី១១តុលា ចាប់រងការវាយប្រហារដោយព្យុះទីហ្វុងដ៏ខ្លាំងមួយ ឈ្មោះHAGIBIS ដែលនាំរួចហើយឲ្យមានការលុបចោលជើងហោះហើរជាច្រើនរយជើងរបស់យន្តហោះ ហើយការប្រកួតកីឡាRUGBYពិភពលោក២ក៏លុបចោលដែរ។ម្យ៉ាងទៀតព្យុះនេះធ្វើឲ្យស្ទះដល់ការប្រកួតជម្រុះប្រណាំងFORMILA -1ផង។
ទីភ្នាក់ងារឧតុនិយមជប៉ុនវាយតម្លៃនាថ្ងៃទី១១តុលាថា ព្យុះនោះមានកម្លាំងខ្លាំងបំផុត ជាងការព្យាករណ៍ពីមុន។ ខ្យល់អាចបោកបក់ដល់ក្នុងល្បឿន២១៦គីឡូម៉ែត្រក្នុង១ម៉ោងសម្រាប់ថ្ងៃទី១២តុលាវេលាម៉ោង៩ព្រឹកម៉ោងក្នុងស្រុក គឺប៉ុន្មានម៉ោងមុនបោកបង់មកដល់ភាគខាងកើតនិងភាគកណ្ដាលជប៉ុន ព្រមទាំងតំបន់ក្រុងតូក្យូដែលមានប្រជាជនច្រើនកុះករបំផុតផង។
ទីភ្នាក់ងារឧតុនិយមជប៉ុនវាយតម្លៃថា ខ្យល់ខ្លាំងនិងរលកសមុទ្រធំៗ នឹងមាននាថ្ងៃទី១២និង១៣តុលាក្នុងតំបន់ជាច្រើនរបស់ប្រទេស។ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកទទួលខុសត្រូវម្នាក់របស់ទីភ្នាក់ងារឧតុនិយមជប៉ុនថ្លែងថា យើងស្នើឲ្យចាត់បណ្ដាវិធានការប្រុងប្រយ័ត្ន មុនការមកដល់របស់ព្យុះនេះដើម្បីការពារអាយុជីវិតរបស់លោកអ្នកនិងអាយុជីវិតរបស់គ្រួសារលោកអ្នក។ ភ្លៀងនឹងធ្លាក់ខ្លាំងបំផុតក្នុងតំបន់មួយចំនួន ជាមួយទឹកភ្លៀងកម្រិត៥០០មីល្លីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងក្នុងតំបន់ក្រុងតូក្យនិងរហូតដល់៨០០មីលិម៉ែត្រនាភាគកណ្ដាលប្រទេស។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោកយូសសីុហីុដស៊ូហ្គាថ្លែងនាថ្ងៃទី១១តុលាថា នាយករដ្ឋមន្ត្រីលោកស៊ីនហ្សូអាបេបានចេញបញ្ជា ដល់បណ្ដាអ្នកទទួលខុសត្រូវ ឲ្យចាត់បណ្ដាវិធានការដើម្បីធានាសន្តិសុខរបស់ប្រជាជន ពិសេសដោយរួមសហការយ៉ាងជិតស្និទ្ធ ជាមួយកងកម្លាំងស្វ័យការពារជប៉ុន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ