រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៣០ថ្ងៃ គិតពីថ្ងៃទី១រហូតដល់៣០ ខែកញ្ញា ឆ្នាំ២០១៩ គ្រោះថ្នាក់កើតឡើង៣៣៨លើកកើន២៩លើកស្មើ៩%, ស្លាប់១៧៧នាក់កើន១០នាក់ស្មើ៦%របួសធ្ងន់៣០៤នាក់កើន៣៦នាក់ស្មើ១៣%, របួសស្រាល១៦៦នាក់កើន៨នាក់ស្មើ៥% ។
សរុបស្លាប់១៧៧នាក់( ស្រី១៩នាក់) ម៉ូតូស្លាប់១៥៣នាក់ស្មើ៨៦%(យប់៩៩នាក់)មិនពាក់មួក១៣៣នាក់ស្មើ៨៦%,អ្នកបើកបរ១១២នាក់ អ្នករួមដំណើរ២១នាក់,រថយន្តតូចស្លាប់៨នាក់ស្មើ៣%(យប់៥នាក់),ថ្មើរជើងស្លាប់៨នាក់ស្មើ៣%(យប់៥នាក់) រថយន្តធំគ្មាន យានផ្សេងៗ៨នាក់ស្មើ៣%(យប់៦នាក់)។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៩៥លើកថយ២២លើកស្លាប់៥៧នាក់,ស្រវឹង១៧លើកកើន៥លើក ស្លាប់១០នាក់,ប្រជែង៣៣លើកកើន២លើកស្លាប់២៨នាក់,មិនប្រកាន់ស្តាំ៤៩លើកកើន១៧លើកស្លាប់៣១នាក់,មិនគោរពសិទ្ធិ១០៤លើកកើន១៨លើកស្លាប់៣៧នាក់,បត់គ្រោះថ្នាក់៣៤លើកកើន១៣លើកស្លាប់១១នាក់, ងងុយដេក១លើកស្មើស្លាប់គ្មាន,កត្តាយាន៤លើកថយ៣លើកស្លាប់១នាក់,កត្តាផ្លូវ១លើកថយ១លើ ស្លាប់២នាក់ ។
យានយន្តបង្កហេតុ : ម៉ូតូ១៦៥លើក,រថយន្តតូច១០៣លើក,រថយន្តធំ៤៦លើក,យានផ្សេងៗ១៦លើក,ថ្មើរជើង៨នាក់ ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ៧០លើក,ម៉ូតូនិងរថយន្តតូច១១២លើក,ម៉ូតូនិងរថយន្តធំ៥១លើក,ម៉ូតូនិងថ្មើរជើង១៦លើក,ម៉ូតូដួលខ្លួនឯង១០លើក,រថយន្តតូចនិងរថយន្តតូច៤លើក,រថយន្តតូចនិងរថយន្តធំ១០លើក,រថយន្តតូចនិងថ្មើរជើង៨លើក,រថយន្តតូចក្រឡាប់២លើក,រថយន្តតូចនិងផ្សេងៗ៨លើក,រថយន្តធំនិងរថយន្តធំ១លើក,រថយន្តធំក្រឡាប់២លើក,រថយន្តធំនិងថ្មើរជើង១លើក,រថយន្តធំនិងផ្សេងៗ១លើក,ផ្សេងៗនិផ្សេងៗ១លើក,ផ្សេងៗនិងថ្មើរជើង២លើក ។
របួសសរុប៤៧០នាក់: ម៉ូតូធ្ងន់២៥៣នាក់(មិនពាក់មួក១៣៨នាក់)(បើកបរ១០១នាក់ រួមដំណើរ៣៧នាក់),ម៉ូតូស្រាល១៣២នាក់(មិនពាក់មួក៧៨នាក់)បើកបរ៣១នាក់រួមដំណើរ៤៧នាក់),រថយន្តតូចរបួស៤៣នាក់,រថយន្តធំរបួសគ្មាន,យានផ្សេងៗ២២នាក់,ថ្មើរជើង២០នាក់។ យានខូចខាត : ម៉ូតូ៣៦៣គ្រឿង,រថយន្តតូច១០៣គ្រឿង,រថយន្តធំ៤៦គ្រឿង,យានផ្សេងៗ១៦គ្រឿង,ថ្មើរជើង៨នាក់ ។
រាជធានី-ខេត្តដែលគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ៩៩លើកស្លាប់២៥នាក់របួស១៤២នាក់, ខេត្តកណ្តាល២០លើកស្លាប់១៨នាក់បួស១៨នាក់, ខេត្តកំពង់ស្ពឺ១៧លើកស្លាប់១៤នាក់របួស២៦នាក់, ខេត្តព្រះសីហនុ២១លើកស្លាប់១១នាក់របួស២៣នាក់ និងខេត្តកំពត១៦ លើកស្លាប់១១នាក់របួស២៣នាក់ ។
គួបញ្ជាក់ថា ៖ ក្នុងខែសីហា ឆ្នាំ២០១៩ រយៈពេលល៣១ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៣១៤លើកបណ្តាលឲ្យមនុស្សស្លាប់១៧០នាក់ របួសធ្ងន់២៧២នាក់ របួសស្រាល១៥៤នាក់ ហើយរាជធានីភ្នំពេញកើតគ្រោះថ្នាក់ចាចរណ៍ច្រើនជាងគេរហូតដល់៧៣លើកបណ្តាលឲ្យមនុស្សស្លាប់២៩នាក់ របួស១០២នាក់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ