ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបាន​មើល​វី​ដេ​អូ​នេះឬ​នៅ មើល​ហើយ​នឹក​ស្រុក

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាន់តែ​កៀក​ថ្ងៃ​ភ្ជុំ​ធំ អ្នក​ទីក្រុង​ខ្លះ​រវល់​បង្ហើយ​ការងារ​ដល់​រក​ពេល​ធ្វើ​ម្ហូប​ខ្លួនឯង​ទៅ​វត្ត​មិន​បាន តែ​សម្រាប់​អ្នក​តាម​ភូមិ​វិញ​នៅ​តែ​ប្រកាន់​ភ្ជាប់​ទំនៀមទម្លាប់​ធ្វើ​ម្ហូប​យក​ទៅ​វត្ត​ដោយ​ខ្លួនឯង​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ម្ហូប​ដែល​គេ​និយម​ធ្វើ​យក​ទៅ​វត្ត​គឺ ឆា​មីសួរ សម្លរ​ការី និង នំអន្សមជ្រូក…

រាជធានី​ភ្នំពេញ ៖ កាន់តែ​កៀក​ថ្ងៃ​ភ្ជុំ​ធំ អ្នក​ទីក្រុង​ខ្លះ​រវល់​បង្ហើយ​ការងារ​ដល់​រក​ពេល​ធ្វើ​ម្ហូប​ខ្លួនឯង​ទៅ​វត្ត​មិន​បាន តែ​សម្រាប់​អ្នក​តាម​ភូមិ​វិញ​នៅ​តែ​ប្រកាន់​ភ្ជាប់​ទំនៀមទម្លាប់​ធ្វើ​ម្ហូប​យក​ទៅ​វត្ត​ដោយ​ខ្លួនឯង​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ម្ហូប​ដែល​គេ​និយម​ធ្វើ​យក​ទៅ​វត្ត​គឺ ឆា​មីសួរ សម្លរ​ការី និង នំអន្សមជ្រូក ។

ការ​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​នៅ​ខែ​ភ្ជុំ ពិតជា​មាន​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ភូមិ​ព្រោះ​ក្រៅពី​សម្រាប់​យក​ទៅ​វត្ត​ប្រគេន​លោក និង​ធ្វើបុណ្យ​ចែករំលែក​ដល់​ជន​ទី​ទាល់ក្រ​ហើយ ក៏​សម្រាប់​ត្រៀម​ទទួល​កូន​ៗ​ដែល​មក​លេង​ស្រុក​កំណើត​ដែរ ។

គេ​សង្កេត​ឃើញ​ថា ឲ្យ​តែ​ដល់​ភ្ជុំ​ម្ដង​ៗ អ្នក​ម្ដាយ​នៅ​តាម​ខេត្ត​តែង​រៀបចំផ្ទះ​យ៉ាង​ស្អាត និង​ធ្វើ​ម្ហូប នំចំណី​ឆ្ងាញ់​ៗ ទន្ទឹង​ចាំ​ផ្លូវ​កូន​ៗ មក​លេង និង​ញុំ​ា​បាយ​ជុំ​គ្នា​។ ឯ​កូន​ៗ ក៏​មិន​ខាន​ដែល​រឿង​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ និង​កំដរ​អ្នក​ម្ដាយ​ទៅ​ធ្វើបុណ្យ​នោះ​វត្ត​ជាមួយ​គ្នា ។ អ្វី​ដែល​កាន់តែ​ពិសេស​ក្នុង​ឱកាស​នេះ គឺ ការ​ចំណាយពេល​ដ៏​មានគុណ​ភាព​ជួបជុំ​គ្រួសារ​ញុំ​ា​អាហារ​ជុំ​គ្នា​យ៉ាង​កក់ក្ដៅ បង្កើត​នូវ​អនុស្សាវរីយ៍​ល្អ ព្រោះ​នេះ​ហើយ​ជា​ឱកាស​ឈប់​សម្រាក​រយៈពេល​យូរ​ដែល​អំណោយផល​ខ្លាំង​សម្រាប់​អ្នកមាន​ស្រុក​កំណើត​ឆ្ងាយ​ៗ​។

តោះ​! មក​មើល​អ្នក​ម្តាយ ៣​រូប​រៀបរាប់​ទាំង​រំភើប​រីករាយ​ពី​របៀប​ធ្វើ ឆា​មីសួរ សម្លរ​ការី និង នំអន្សមជ្រូក ត្រៀម​ទទួល​ភ្ជុំ ខាងក្រោយ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ