ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង ​ពេល​មឈូស​សព​​អាថ៌​កំបាំង​ ទោះជា​រញ្ជួយ​ដី​ក៏មិន​ធ្លាក់

5 ឆ្នាំ មុន

ពលរដ្ឋ​ចិន​បាន​ភ្ញាក់ផ្អើល នៅ​ពេល​មឈូស​សព​អាថ៌​កំបាំង​នៅ​លើ​ជញ្ជាំង​ថ្ម ជា​មរតក​ប្រវត្តិសាស្ត្រ និង​ផ្នែក​វប្បធម៌​ជា​ច្រើន​រយ​ឆ្នាំ​ស្ថិត​នៅ​ស្រុក​កុង ខេត្ត​ស៊ី​ឈួ​ន ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន​មិន​ខូចខាត​ក្រោយ​ពី​រញ្ជួយ​ដី ។ រញ្ជួយ​ដី​ក្នុង​កម្រិត​៥,៤​រិ​ក​ស្ទ័​រ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៩…

ពលរដ្ឋ​ចិន​បាន​ភ្ញាក់ផ្អើល នៅ​ពេល​មឈូស​សព​អាថ៌​កំបាំង​នៅ​លើ​ជញ្ជាំង​ថ្ម ជា​មរតក​ប្រវត្តិសាស្ត្រ និង​ផ្នែក​វប្បធម៌​ជា​ច្រើន​រយ​ឆ្នាំ​ស្ថិត​នៅ​ស្រុក​កុង ខេត្ត​ស៊ី​ឈួ​ន ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន​មិន​ខូចខាត​ក្រោយ​ពី​រញ្ជួយ​ដី ។

រញ្ជួយ​ដី​ក្នុង​កម្រិត​៥,៤​រិ​ក​ស្ទ័​រ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៩ បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​៤​នាក់ ១២៨​នាក់​រង​របួស និង​មានផ្ទះ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត ប៉ុន្តែ​មឈូស​ជា​ច្រើន​របស់​ជន​អំបូរ​«​ប៉ូ​» (Bo) ដែល​បាត់បង់​នៅ​ក្នុង​រាជវង្ស​មី​ញ​អំឡុង​ពី​ឆ្នាំ​១៣៦៨-១៦៤៤​នោះ​នៅ​ល្អ ។

លោក​ហ្វា​ន់ យូ​ហុង (Fan Yuhong) មន្ត្រី​មន្ទីរ​វប្បធម៌ វិទ្យុ ទូរទស្សន៍ និង​ទេសចរណ៍​របស់​ខេត្ត​ថ្លែង​ថា «​ក្រោយ​ពី​កើត​រញ្ជួយ​ដី​យើង​បាន​បញ្ជូន​មន្ត្រី​ទៅ​ពិនិត្យ​មើល​មឈូស​សព​ដែល​ចង​ព្យួរ ឃើញ​ថា​គ្មាន​អ្វី​រង​ការ​ខូចខាត ជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​អច្ឆរិយ​របស់​មនុស្ស​បុរាណ​ក្នុង​សម័យ​នោះ​» ។

ជន​អំបូរ​«​ប៉ូ​»​ធ្លាប់​រស់នៅ​លើ​ភ្នំ​ដ៏​ឆ្ងាយ​ក្នុង​ភាគ​ខាងត្បូង​ប្រទេស​ចិន​យូរ​ជាង​២២០០​ឆ្នាំ និង​មាន​ទំនៀម​ទម្លាប់​គោរព​ដល់​អ្នក​ដែល​ចែក​ឋាន ដោយ​ការ​ព្យួរ​មឈូស​នៅ​ខ្ពស់​ពី​ដី ខណៈ​ពេល​អ្នកខ្លះ​មាន​ជំនឿ​ថា​ការ​ព្យួរ​នៅ​ទី​កាន់តែ​ខ្ពស់​គឺ​មានការ​គោរព​កាន់តែ​ខ្លាំង ។ មឈូស​សព​ដែល​ព្យួរ​នៅ​ទី​ខ្ពស់​ជា​ព្រឹទ្ធបុរស​របស់​ក្រុម​ជន​អំបូរ​នេះ​។ លើស​ពី​នេះ​ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​ទៀត​យល់​ថា​ការ​ប្រតិបត្តិ​នេះ​បង្ហាញ​ពី​ការ​គោរព​ដល់​ភ្នំ និង​ទន្លេ ថែម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ពី​សម្ព័ន្ធភាព​រវាង​អ្នក​ស្លាប់មាន​ទៅ​លើ​ភ្នំ ។ ក្រៅពី​នេះ​ការ​ព្យួរ ឬ​ដាក់​ជា​ធ្នើ​សព​នៅ​ទី​លំហ​ក៏​ជួយ​ការពារ​មឈូស​ពី​សំណើម និង​សត្វព្រៃ ។

តឹកតាង​ដែល​នៅ​សេសសល់​នៃ​ពិធី​បុណ្យសព​របស់​ជន​អំបូរ​«​ប៉ូ​»​ដែល​បាន​ផុត​ពូជ​នោះ​គឺ​ជាទី​បញ្ចុះសព​នៅ​លើ​ជញ្ជាំង​ថ្មភ្នំ​មាន​ភាព​ពេញលេញ​បំផុត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ