ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​ស្វាមី​ចេញ​មុខ​ប្រឆាំង​ព័ត៌មាន ដេន​​នី ​ក្វា​ន់ មាន​ជំងឺ​អា​ឡែ​ហ្ស៊ី​ស្បែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនាគត​ស្វាមី​នាង ដេ​ន​នី ក្វា​ន់ បាន​ចេញ​មុខ​មក​ប្រឆាំង​ទាស់​នូវ​រាល់​ព័ត៌មាន​ទាំង​ឡាយ​​ដែល​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា តារា​រូប​នេះ​កំពុង​មាន​ជំងឺ​អា​ឡែ​ហ្ស៊ី​ស្បែក និង​កំពុង​សម្ងំ​ព្យាបាល​នៅ​ប្រទេស​ថៃ​។ លោក ចាន់…

រាជធានី​ភ្នំពេញ ៖ អនាគត​ស្វាមី​នាង ដេ​ន​នី ក្វា​ន់ បាន​ចេញ​មុខ​មក​ប្រឆាំង​ទាស់​នូវ​រាល់​ព័ត៌មាន​ទាំង​ឡាយ​​ដែល​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា តារា​រូប​នេះ​កំពុង​មាន​ជំងឺ​អា​ឡែ​ហ្ស៊ី​ស្បែក និង​កំពុង​សម្ងំ​ព្យាបាល​នៅ​ប្រទេស​ថៃ​។

លោក ចាន់ មក​រា ដែល​ជា​អនាគត​ស្វាមី​របស់​នាង ដេ​ន​នី ក្វា​ន់ បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​ព័​ត៌​មិន​ច្បាស់​លាស់​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​អនាគត​ភរិយា​របស់​លោក​នា​ពេល​នេះ គឺជា​ការ​បំភាន់​ភ្នែក​មហាជន និង​ចង់​បាន​ការ​ចាប់អារម្មណ៍​ចូល​អាន​ច្រើន​តែ​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់ ការ​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​នានា​ពី​ជំងឺ​របស់​នាង ដេ​ន​នី ក្វា​ន់ នា​ពេល​នេះ​បាន​កើតឡើង បន្ទាប់​ពី​រូប​ប៉ុន្មាន​សន្លឹក​ដែល​តារា​រូប​នេះ​បាន​បង្ហោះ​បង្ហាញ​ពី​ការ​សម្រាក​ព្យាបាល​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ជាមួយនឹង​ការ​បង្ហាញ​នូវ​រូបភាព​ទាំងនោះ ដេ​ន​នី ក្វា​ន់ មិន​បាន​បញ្ជាក់​ពី​ជំងឺ​អ្វី​នោះ​ទេ នាំ​ឱ្យ​មានការ​សន្និដ្ឋាន​ទាំង​ការ​សង្ស័យ​ពី​ជំងឺ​របស់​នាង​ថា អាច​ជា​បញ្ហា​អា​ឡែ​ហ្ស៊ី​ស្បែក​។

យ៉ាង​ម៉ិ​ញ​ជុំវិញ​ការ​លើក​ឡើង​នេះ លោក ចាន់ មក​រា បាន​ចេញ​មក​ជំទាស់ តែ​បាន​ទទួលស្គាល់​ថា ដេ​ន​នី ក្វា​ន់ ពិតជា​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ពិតប្រាកដ​មែន តែ​មិនមែន​ជំងឺ​អា​ឡែ​ហ្ស៊ី​ស្បែក​នោះ​ឡើយ​។

លោក​បាន​លើក​ឡើង​ថា ខ្ញុំ​សូម​បញ្ជាក់​ជា​សាធារណៈ គាត់ (​ដេ​ន​នី​ក្វា​ន់ មាន​បញ្ហា​រលាក​សួត ឬ​ទឹក​ចូល​សួត​) ដែល​បណ្តាល​មក​ពី​ពេទ្យ​នៅ​ខ្មែរ ព្យាបាល​ដោយ​ប្រើ​សេរ៉ូម​ច្រើន​ពេក ទើប​ធ្វើ​ឱ្យ​មានទឹក​ចូល​សួត ។ ប៉ុន្តែ​ក្រោយ​ពេល​យក​មក​ព្យាបាល និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​មន្ទី​ពេទ្យ​ប្រទេស​ថៃ ស្ថានភាព​ជំងឺ​គាត់​ធូរស្បើយ​បាន 60​ទៅ​70 % ហើយ ហើយ​ប្រមាណ​យ៉ាង​យូរ 4-5 ថ្ងៃ​ទៀត នឹង​ជា​សះស្បើយ 100 % ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ