ថៃ៖ នៅក្នុងឆ្នាំ ២០១៩ នេះ គូស្នេហ៍តារាថៃជាច្រើនគូបានបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈ បន្ទាប់ពីពួកគេបានស្រឡាញ់គ្នាមក។
1/. Napat Injaiuea និង Marie Broenner
ថ្មីៗនេះ តារាសម្ដែងស្រី Marie បានទទួលស្គាល់ថានាងកំពុងទាក់ទងនឹងតារាសម្ដែងរូបសង្ហាម្នាក់គឺលោក Naphat Injaiuea រយៈពេល ២ ខែហើយ។
2/. Jes Jespipat និង Vill Wannarot
កាលពីដើមឆ្នាំ ២០១៩ តារាសម្ដែងទាំងពីររូបនេះ បានបើកបង្ហាញពីទំនាក់ទំនងស្នេហា បន្ទាប់ពីបានសម្ដែងរឿងភាគជាមួយគ្នានៅក្នុងរឿង សមុទ្រឫស្យា (Talay Rissaya)។
3/. Toyy Pathompong និង Mook Worranit
គូស្នេហ៍មួយគូនេះ បានបង្ហាញទំនាក់ទំនងស្នេហារបស់ពួកគេកាលពីដើមឆ្នាំ ២០១៩។
4/. Porshe Saran និង Dao Pimthong
គូស្នេហ៍តារាមួយគូទៀតនេះ ក៏បានបង្ហាញទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈកាលពីដើមឆ្នាំ ២០១៩។
5/. Hunz The Star និង Seo Gyeon
Hunz The Star និង Seo Gyeon បានបង្ហាញពីរូបថតផ្អែមល្ហែមជាលើកដំបូង នៅពេលដែលពួកគេទៅកម្សាន្តនៅក្រុងសេអ៊ូល ប្រទែសកូរ៉េ នាដើមឆ្នាំ ២០១៩។
6/. Kangsom The Star និង Dj Dao
គូស្នេហ៍តារាមួយគូនេះវិញ បានបង្ហាញទំនាក់ទំនងស្នេហារបស់ពួកគេកាលពីដើមឆ្នាំ ២០១៩ ហើយពួកគេមានទំនាក់ទំនងនឹងគ្នាមកជិត ១ ឆ្នាំហើយ។
7/. Phet Thakrit និង Mind Tarika
ថ្មីៗនេះ តារាសម្ដែងលោក Phet ទទួលស្គាល់ថា លោកកំពុងទាក់ទងនឹងតារាសម្ដែងស្រីគឺនាង Mind Tarika៕
ប្រភព៖ thaiupdate , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ