ការឈឺចង្កេះ គឺកើតមានជាទូទៅនៅលើមនុស្សភាគច្រើន នៅពេលណាមួយនៃជីវិតរបស់ពួកគេ ។ ជាធម្មតា វាជាការមានអារម្មរណ៍ឈឺចាប់ តឹង ឬជាប់នៅលើចង្កេះរបស់អ្នក ។ ការឈឺចាប់អាចកើតមានឡើងដោយសារស្ថានភាពរាងកាយមិនល្អ នៅពេលដែលអ្នកអង្គុយ ឈរ ឬចំកោងខ្លួន ឬលើកអ្វីមួយមិនបានត្រឹមត្រូវ ។
ការឈឺចង្កេះ ជាទូទៅមិនមែនជាបញ្ហាធ្ងន់ពេកនោះទេ ក្នុងករណីភាគច្រើនវានឹងបាត់ទៅវិញក្នុងរយៈពេល១២សប្តាហ៍ ។ វាអាចព្យាបាលបានជាសះស្បើយដោយការប្រើថ្នាំបំបាត់ការឈឺចាប់ និងការនៅតែបន្តរធ្វើចលនា ។
ការរក្សាឲ្យចង្កេះខ្លាំង និងទ្រទ្រងវាបានល្អ គឺជាវិធីដ៏ល្អបំផុតដើម្បីជៀសវាងការឈឺចង្កេះ។ ការហាត់ ប្រាណបានទៀងទាត់ រក្សាស្ថានភាពរាងកាយឲ្យបានល្អ និងលើកអ្វីមួយឲ្យបានត្រឹមត្រូវ ក៏អាចជួយបានផងដែរ ។
ប្រសិនបើអ្នកមានការឈឺចង្កេះម្តងហើយម្តងទៀត សូមអនុវត្តដូចខាងក្រោមនេះ ៖ •សម្រកទម្ងន់ ៖ ការលើសទម្ងន់ខ្លាំងពេកអាចធ្វើឲ្យតឹងសាចដុំចង្កេះអ្នកអាចប្រើវិធីគណនាទម្ងន់ដើម្បីរក្សារទម្ងន់ឲ្យមានសុខភាពល្អ ។ • ពាក់ស្បែកជើងដែលមានកែងរាប់ស្មើវាអាចជួយកាត់បន្ថយសម្ពាធមកលើចង្កេះផងដែរ ។ • ចៀសវាងការធ្វើចលនា ភ្លាមៗ •ព្យាយាមបន្ថយភាពតានតឹង ព្រោះវាអាចជាមូលហេតុធ្វើឲ្យការឈឺចង្កេះកាន់តែអាក្រក់ឡើង ។ • ត្រូវសកម្មដូចជាការហាត់ប្រាណដោយការដើរ ហែលទឹក គឺជាវិធីការពារការឈឺចង្កេះ ដ៏ប្រសើរបំផុត (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ