សហរដ្ឋអាមេរិក-បារាំង ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងសមភាគីបារាំងលោកអេមម៉ានុយអែលម៉ាក្រុន បានរួមគ្នាដាំដើមឈើមួយដើមជាកាដូរបស់បារាំង នៅសួនច្បារ សេតវិមានកាលពីថ្ងៃទី២៣មេសាឆ្នាំ២០១៨ ដើម្បីជានិមិត្តរូបនៃមិត្តភាពរវាងមេដឹកនាំទាំង២។ ប៉ុន្តែដើមឈើនោះបានងាប់បាត់ទៅហើយ ខណៈទំនាក់ទំនងរវាងមេដឹកនាំទាំង២ ចាប់តាំងពីពេលនោះមកក្លាយជាតានតឹង។
ប្រធានាធិបតីបារាំងបានផ្ដល់កាដូជាដើមCHENEមួយដើម ដល់សមភាគីអាមេរិក នាឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋមួយរបស់លោក នៅក្រុងវ៉ាសិុនតោនកាលពីខែមេសាឆ្នាំ២០១៨។ មេដឹកនាំទាំង២បានរួមគ្នាដាំដើមឈើនោះក្រោមក្រសែភ្នែករបស់ភរិយាពិសេសក្រោមកាមេរ៉ារបស់ពិភពលោកទាំងមូល។ ដើមឈើនេះនាំយកមកពីព្រៃមួយនាភាគខាងជើងបារាំង ជាកន្លែងដែលទាហានម៉ារីនអាមេរិកដល់ជាង២០០០នាក់ស្លាប់ក្នុងសម័យសង្គ្រាមលោកលើកទី២។
អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំសហរដ្ឋអាមេរិក លោកGERARD ARAUDធ្លាប់អះអាងថា ដើមឈើនោះដែលក្រោយពីដកយកទៅពិនិត្យជាទម្លាប់នៅអាមេរិក ពេលមានបញ្ហា ត្រូវបានគេយកមកដាំឡើងវិញ តែតាមពិតវិញនោះគ្មានទេ។
នេះជាការបញ្ជាក់នាសប្ដាហ៍នេះរបស់ប្រភពការទូត ខណៈលោកអេម៉ានុយអែលម៉ាក្រុននិងលោកដូណាល់ត្រាំំ ជួបគ្នាជាថ្មីនាឱកាសខួបលើកទី៧៥នៃការដាក់ទ័ពរបស់សម្ព័ន្ធមិត្តនៅNORMANDIEបារាំង វាយប្រហារពួកអាល្លឺម៉ង់ណាហ្ស៊ី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ