ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តល់​ការ​កម្សាន្ត​ដល់​អ្នកទេសចរ​ទៅ​កាន់​កោះ​​«ម៉ា​ល់​ឌី​វ»

4 ឆ្នាំ មុន

ម៉ា​ល់​ឌី​វ គឺជា​កោះ​មួយ​ដែល​បាន​ទាក់ទាញ​អ្នកទេសចរ​ នៅ​ទូ​ទាំង​ពិភពលោក​ឱ្យទៅ​កម្សាន្ត​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំ​ៗ​ ។ ដោយឡែក សម្រាប់​អ្នកទេសចរ​ពី​ប្រទេស​កម្ពុជា​វិញ ដើម្បី​ទៅ​កាន់​ទីនោះ​ គឺ​ចំណាយពេល​ធ្វើ​ដំណើរ​តិច ដោយ​ចេញពី​ភ្នំពេញ​ទៅ​បាងកក រួច​ត​ជើង​យន្តហោះ​ទៅ​កាន់​កោះ​ម៉ា​ល់​ឌី​វ…

ម៉ា​ល់​ឌី​វ គឺជា​កោះ​មួយ​ដែល​បាន​ទាក់ទាញ​អ្នកទេសចរ​ នៅ​ទូ​ទាំង​ពិភពលោក​ឱ្យទៅ​កម្សាន្ត​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំ​ៗ​ ។ ដោយឡែក សម្រាប់​អ្នកទេសចរ​ពី​ប្រទេស​កម្ពុជា​វិញ ដើម្បី​ទៅ​កាន់​ទីនោះ​ គឺ​ចំណាយពេល​ធ្វើ​ដំណើរ​តិច ដោយ​ចេញពី​ភ្នំពេញ​ទៅ​បាងកក រួច​ត​ជើង​យន្តហោះ​ទៅ​កាន់​កោះ​ម៉ា​ល់​ឌី​វ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែ​វ៉េ​។

ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​កម្ពុជា​ កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ ក្នុង​ការ​ទៅ​កម្សាន្ត​នៅ​ទីនោះ ក្រុម ហ៊ុន​វើ​ល​ដ៏​ផ​ប ត្រា​វែ​ល​-​ធួរ​គ្រុប បាន​ធ្វើការ​សហការ​ជាមួយ Club Med ដែល​ជា​ក្រុមហ៊ុន​បដិសណ្ឋារ កិច្ច​ដ៏​ធំ​មួយ​របស់​បារាំង មាន Resort ជាង​៧០​ទូ​ទាំង​ពិភពលោក ដោយ​ប្រកាន់ខ្ជាប់​នៅ​គោល​គំនិត​តែ​មួយ ហើយ Resort ទាំងនោះ ​ត្រូវ​បាន​ជ្រើសរើស​ទីតាំង​យ៉ាង​ល្អ​ប្រណីត នៅ​តាម​តំបន់​កោះ តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​ស្គី​រី​សត​ជាដើម​ ។

អ្វី​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​បំផុត​នោះ​ គឺ Club Med នៅ​កោះ​ម៉ា​ល់​ឌី​វ​ គឺ​មាន​រី​សត​ដ៏​ល្បីឈ្មោះ​ចំនួន​ពីរ​រួម​មាន​ ៖ Club Med Kani និង Club Med Finolhu​។ Club Med Kani គឺជា Resort លំដាប់​ផ្កាយ​៤ ដែល​បាន​រចនា​ម៉ូ​ដ​វីឡា​បែប​អាស៊ី​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត ហើយ​នៅ​ទីនោះ​មានការ​បម្រើ​ជូន​ភ្ញៀវ​ទេសចរ​នូវ​សេវាកម្ម​ម្ហូបអាហារ​បែប​ប៊ូ​ហ្វេ​ជា​លក្ខណៈ​អន្តរជាតិ​ដែល​មាន​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ។

ចំណែក​ឯ Club Med Finolhu Villas ជា Resort លំដាប់​ផ្កាយ ៥ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្នា​ន​ពី Club Med Kani នោះ​គឺ​មាន​សភាព​ស្ងប់ស្ងាត់ ពិតជា​សាក​សមរម្យ​ជា​ពិសេស​សម្រាប់​គូ ស្នេហ៍​ទើបតែ​រៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោង​ទៅ​ក្រេបទឹក​ឃ្មុំ​លើ​បង្គង​ផ្ទៃសមុទ្រ​ល្វឹងល្វើយ​ដ៏​រ៉ូ​មែន​ទិ​ក​ពិតមែន​។

ចំណុច​ពិសេស របស់ Club Med Resort ខុស​ពី​កន្លែង​ផ្សេង​ៗ ​នៅ​ក្នុង​ពិភពលោក​ត្រង់ អ្នក​មក​ស្នាក់​នៅ គាត់​នឹង​ទទួល​បាន​សេវាកម្ម​គ្រប់​យ៉ាងដូច​ជា​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ​តាំងពី​ព្រឹក​ដល់​យប់​រួម​មាន​៖ ស្រា​ក្រឡុក ស្រាក្រហម ស្រា​ទំពាំងបាយជូ ទឹក​ផ្លែ​ឈើ​។ មិន​តែ​ប៉ុន​នោះ លោក​អ្នក​អាច​ចូ​លេង​កម្សាន្ត​ជាមួយ​សកម្មភាព​ជា​ច្រើន​រួម​មាន​៖ មុជទឹក​មើល​ផ្កាថ្ម ជិះទូក​កាយា​ក ហាត់​យូ​ហ្គា ម៉ាស្សា ជិះទូក​មើល​ថ្ងៃ​លិច និង​មើល​ត្រី Dolphin ព្រមទាំង​កីឡា​ដ៏​សម្បូ​បែប​ផ្សេង​ទៀត​។

ពេល​រាត្រី លោក​អ្នក​អាច​ចូលរួម​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​ដូច​ជា ទស្សនា​សម្តែង​សិល្បៈ​ពិសេស​ៗ រាំរែក និង​កម្មវិធី​ជា​ច្រើន​ទៀត​។ ដូច្នេះ ដើម្បី​ឱ្យ​ការ​ចំណាយ​កាន់តែ​អស់​តិច និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​នោះ ក្រុមហ៊ុន​វើ​ល​ដ៏​ផ​ប ត្រា​វែ​ល​-​ធួរ​គ្រុប គឺជា​ដៃគូ​សហការ​របស់ Club Med ដែល​ជួយ​ឱ្យ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ និង​មាន​សុវត្ថិភាព​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១ ដែល​ក្រុមហ៊ុន​វើ​ល​ដ៏​ផ​ប ត្រា​វែ​ល​-​ធួរ​គ្រុប បាន​រៀបចំ​ដំណើរ​កំសាន្ត​បែប​គ្រួសារ​ ទៅ​កាន់​កោះ​ម៉ា​ល់​ឌី​វ​ ដោយ​មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ទេសចរណ៍​ធំ​ៗ​ក្នុងស្រុក នឹង​បណ្តាសារ​ព​័ត៌​មាន​ល្បី​ៗ ដោយ​មានការ​សហការ​នឹង​ឧ​ប​ត្ថ​ម្ត​ដោយ Club Med រី​សត និង​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក អ៊ែ​វេ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ៣១ ឧសភា ២០១៩ កន្លង​ទៅ​នេះ​។

សំរាប់​ព័​ត៌​មាន​បន្ថែម លោក​អ្នក​អាច​ធ្វើការ​ទាក់ទង​សាកសួរ​ព័​ត៌​មាន​ដោយ​ផ្ទាល់ ​ជាមួយ​ក្រុមហ៊ុន​វើ​ល​ដ៏
ផ​ប ត្រា​វែ​ល​-​ធួ ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅផ្ទះ​លេខ​១៥២,១៥៤​នឹង​១៥៦ មហាវិថី​កម្ពុជា​ក្រោម ឬ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរ​ស័ព្ទ ០២៣ ៨៨១ ៧៨៩,០២៣ ៩៩៤ ៧៨៩,០១២ ២១៧ ៧៨៩,០១២ ៣១៧ ៧៨៩ មិនតែប៉ុណ្ណោះ លោក​អ្នក​ក៏​អាច​ទាក់ទង​បណ្តា​ក្រុមហ៊ុន​ទេសចរណ៍​ធំ​ៗ​ក្នុងស្រុក​ដទៃ​ទៀត​ផង​ដែរ ​៕

ទស្សនាទិដ្ឋភាពពិតតាមរយៈវីដេអូ ៖

https://www.facebook.com/ClubMedCambodia/videos/2268243743269704/
https://www.facebook.com/ClubMedCambodia/videos/2254614137948166/?v=2254614137948166

អត្ថបទសរសេរ ដោយ