អាមេរិក ៖ តារាចម្រៀងស្រី Rihanna បានក្លាយទៅជាតារាចម្រៀងម្នាក់ ដែលមានជាងគេបំផុតនៅលើពិភពលោក ក្រោយពីមានប្រាក់ផ្ទាល់ខ្លួនរហូតដល់ទៅ៦០០លានដុល្លារអាមេរិក ។
Robyn Rihanna Fenty អាយុ៣១ឆ្នាំ ដែលរស់នៅ Barbados ស៊ីដាច់តារាចម្រៀងផ្សេងទៀតក្នុងភាពជាអ្នកមានជាងគេ ដែលរួមមានតារាចម្រៀង Madonna (៥៧០លានដុល្លារ) Celine Dion (៤៥០លានដុល្លារ) និង Beyonce (៤០០លានដុល្លារ) ។
ចំណាត់ថ្នាក់អ្នកមានរបស់នាង Rihanna បានធ្វើឱ្យយើងនឹកឃើញដល់បទចម្រៀងរបស់នាងមួយហៅថា “”Work, Work, Work, Work, Work” ដែលបានក្លាយទៅជាបទល្បីមួយរំពេច ។
ចាប់តាំងពីល្បីរន្ទឺនៅឆ្នាំ២០០៣មក នាងបានចាប់ផ្តើមយកភាពល្បីល្បាញរបស់នាងមកធ្វើជាការរកស៊ីមួយខ្លួនឯង ដោយបង្កើតជាយីហោផលិតផលផាត់មុខ ហៅថា Fenty Beauty។ អ្នកដែលចូលហ៊ុនជាមួយនាង គឺជាក្រុមហ៊ុនល្បីនៅបារាំង LVMH កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅលើប្រព័ន្ធអ៊ីនធើណេត និងជាមួយយីហោ Sephora។
គ្រាន់តែបង្កើតយីហោខ្លួនឯងបាន១៥ខែភ្លាម តារាចម្រៀងស្រីរូបនេះ រកបានប្រាក់ដល់ទៅ៥៧០លានដុល្លារអាមេរិក ។ ក្រៅពីការរកស៊ីខាងផ្នែកគ្រឿងតុបតែងមុខ នាងក៏បានចាប់ដៃជាមួយនឹង LVMH បង្កើតជាហាងលក់ខោអាវ ស្បែកជើង និង គ្រឿងតុបតែងផ្សេងទៀតនៅប្រទេសបារាំង ។
ចែករំលែកព័តមាននេះ