អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអ.ស.បលោកANTONIO GUTERRESអះអាងកាលពីថ្ងៃទី៤មិថុនា ទៅកាន់បណ្ដាអ្នកការទូតថា លោកពិតជាមានបំណងចង់លក់ផ្ទះលោក នៅម៉ាន់ហាតាន់នាកណ្ដាលក្រុងញូវយ៉កដើម្បីយកលុយមកជួយអង្គការនោះ ក្នុងការជម្នះវិបត្តិហិរញ្ញវត្តុធ្ងន់ធ្ងរ។
លោកGUTERRESបានឡើងកាន់តំណែងអគ្គលេខាធិការអ.ស.បពីខែមករាឆ្នាំ២០១៧មក។ អ.ស.បពេលនេះកំពុងប្រឈមមុខនឹងការខ្វះថវិកា១,៥ពាន់លានដុល្លារ ក្នុងថវិកាសម្រាប់ប្រតិបត្តិការថៃរក្សាសន្តិភាព ព្រមទាំងប្រាក់៤៩២លានដុល្លារទៀត នៃថវិកាធម្មតា បណ្ដាលមកពីការមិនបង់ប្រាក់វិភាគទានពីបណ្ដារដ្ឋជាសមាជិក។ នៅមុខគណៈកម្មាធិការថវិការបស់អ.ស.ប លោកGUTERRESថ្លែងថា ខ្ញុំមិននិយាយលេងសើចទេ តែនោះជារឿងពិត។
និវេសនដ្ឋានផ្លូវការរបស់អគ្គលេខាធិការអ.ស.ប ជាផ្ទះមួយមាន៤ជាន់ជាមួយសួនច្បារ ស្ថិតក្នុងសង្កាត់ម៉ាន់ហាតាន់។ ផ្ទះនោះបរិច្ចាដល់អ.ស.បដោយមហាសេដ្ឋីមួយរូប កាលពីឆ្នាំ១៩៧២ហើយតម្លៃរបស់វាគេប៉ាន់ថា មានប្រមាណជាច្រើនសិបលានដុល្លារ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ