រាជធានីភ្នំពេញ ៖ កម្មវិធីសម្ពោធជាផ្លូវការនូវទូរស័ព្ទម៉ូឌែលស៊េរីថ្មី OPPO Reno បានប្រារព្ធធ្វើឡើង កាលពីរាត្រីថ្ងៃទី៤ ខែមិថុនាមកនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់ក្រុមអ្នកជំនួញធំៗផងដែរ ។
ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន OPPO ក្នុងការបង្កើត និងរចនាទូរស័ព្ទថ្មីៗប្រកបដោយភាពច្នៃប្រឌិតឲ្យទាន់តាមសម័យកាលនីមួយៗ និងមានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ក្នុងរយៈកាលចុងក្រោយនេះ ជាពិសេសក្រុមហ៊ុនស្មាតហ្វូន OPPO មានគំនិតបង្កើតសមាគមថតរូប ដើម្បីលើកស្ទួយវិស័យថតរូបនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយទៅកាន់អន្តរជាតិផងដែរ បន្ទាប់មកឯកឧត្តម និងអ្នកតំណាងក្រុមហ៊ុន OPPO បានអញ្ជើញបើកសម្ពោធជាផ្លូវការនូវស្លាកសញ្ញាតំណាងឲ្យសមាគមនថតរូប OPPO Photography Academy ចាប់ពីថ្ងៃនេះតទៅ ទន្ទឹមគ្នានឹងការសម្ពោធទូរស័ព្ទស៊េរីថ្មី OPPO Reno ប្រចាំនៅប្រទេសកម្ពុជាផងដែរ ។
គួរំឭកដែរថា ក្រោយពីទទួលបានភាពជោគជ័យក្នុងការចែកចាយម៉ូឌែលចុងក្រោយ និងភាពវិវឌ្ឍន៍នៃម៉ូឌែលត្រកូល F ដែលត្រូវបានគេដាក់ឈ្មោះថា ជាអ្នកជំនាញស៊ែលហ្វី (Selfie Expert) ទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានានៅលើសកលលោករួចមកជាបន្តបន្ទាប់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាបានបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីស្រឡាងមួយម៉ូឌែលទៀត ដែលមានឈ្មោះថា OPPO Reno Series ដែលជាស្មាតហ្វូនកំពុងតែធ្វើឲ្យមានភាពកក្រើកខ្លាំងទាំងនៅតំបន់អាស៊ីនៅប្រទេសចិន និងនៅតំបន់អ៊ឺរ៉ុបដោយម៉ូឌែលនេះបានបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដែលក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែបានឆក់យកបេះដូងក្រុមជំនាញអ្នកថតរូប ឬ Professional Photographers ល្បីៗជាច្រើននៅលើពិភពលោកមកចាប់អារម្មណ៍លើម៉ូឌែលនេះ ព្រោះវាជាប្រភេទទូរស័ព្ទដែលអាចប្រើប្រាស់ក្នុងការថតរូបដូច Camera 4K បានទាំងរូបសន្លឹក និងរូបភាពវីដេអូ ព្រមទាំងអាចមានសមត្ថភាពផលិតឯកសារតូចធំយ៉ាងងាយស្រួលថែមទៀតផង ។
គោលបំណងដែលក្រុមហ៊ុនបង្កើតនូវក្លិបថតរូបតូចមួយដែលមានឈ្មោះថា OPPO Photography Academy ដើម្បីជួយផ្សព្វផ្សាយអំពីស្នាដៃរបស់អ្នកដែលមានទេពកោសល្យក្នុងការថតរូប ស្រលាញ់ការថតរូបបែបធម្មជាតិ ប្រាង្គប្រាសាទបុរណ បែបវប្បធម៌ ប្រពៃណី បង្កើតសិល្បៈថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជាទាំងអស់អាចទទួលបានឱកាសបង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនទៅកាន់សារធាណៈជនទាំងនៅក្នុងប្រទេសកម្ពុជា និងទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយផងដែរ ។
ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មាន២ពណ៌ គឺ Ocean Green, Jet Black ដែលមានកាមេរ៉ាក្រោយទំហំ 48MP+13MP ដែលមានលក្ខណៈពិសេសដូចជាបំពាក់ Len កាមេរ៉ា3គ្រាប់ នៅផ្នែកខាងក្រោយ បំពាក់ Len នៅលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ + 13MP បំពាក់ Len ក្នុងកាមេរ៉ាប្រភេទ Telephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle បន្ថែមទៀត ហើយចំពោះ Len ប្រភេទ Periscope អាច Zoom បានដល់ទៅកម្រិត10 ដង និង60 ដងឯណោះ ដោយវាក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ ដោយកាន់តែ Zoom កាន់តែច្បាស់ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom លើច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom នៅពេលនេះ ។
សម្រាប់កាមេរ៉ាមុខវិញរចនាឡើងជារាងបញ្ឈិតតាមទម្រង់ត្របកផ្កាឈូក Opera House នៅប្រទេសអូស្ត្រាលីទំហំ 16 MP, មានថ្មទំហំ 4065 mAh, Flash Charge VOOC 3.0, RAM ទំហំ8GB និង ROM 256GB, កម្រិតអេក្រង់លាតពេញ 93.1% ហើយបច្ចុប្បន្ននេះ OPPO បាននឹងកំពុងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទ Reno មានដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ ដែលទាំងអស់នេះសុទ្ធតែជាគុណសម្បត្តិនៃការវិវឌ្ឍន៍ខ្លួនដ៏ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុន ដោយក្នុងនោះ OPPO Reno ធម្មតាតម្លៃ 529$ និង OPPO Reno 10X Hybrid ដែលមានបច្ចេកវិទ្យា 60X Digital Zoom តម្លៃផ្លូវការ 899$ ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩នេះទៅ គឺជាឆ្នាំថ្មីក្នុងការចាប់ផ្តើមទសវត្សរ៍ទី២ នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនូវ Logo ថ្មី ដោយ Logo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិចនោះនឹងផ្លាស់ប្តូរទៅជា Logo OPPO ថ្មីដែលមាន Font អក្សររាងមូលមានលក្ខណៈសាមញ្ញ និងងាយស្រួលចំណាំ ជាពិសេសការផ្លាស់ប្តូរ Logo ថ្មីនេះបានធ្វើឡើងក្នុងគោលបំណងបង្ហាញនូវវប្បធម៌ចម្រុះគ្នា ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សមកពីគ្រប់ជាតិសាសន៍ផងដែរ ។
លើសពីនេះទៅទៀតក្រុមហ៊ុន OPPO នឹងបន្តបោះជំហានរបស់ខ្លួនទៅរកទីផ្សារសកលភាវរូបនីយកម្មឲ្យបានកាន់តែឆាប់រហ័សឲ្យកាន់តែទូលំទូលាយ និងធ្វើឱ្យស៊ីគ្នាជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួនដូចជា Reno series ជាដើម ដែលកំពុងត្រៀមបង្ហាញខ្លួនរួចជាស្រេច ទៅក្នុងទីផ្សារជាសកល ដូច្នេះតទៅថ្ងៃខាងមុខគ្រប់ផលិតផលថ្មីរបស់ OPPO ទាំងអស់នឹងមកជាមួយនឹងរូបថ្មី Logo OPPO ថ្មី ជាទម្រង់បែបអក្សរមូលដូចគ្នាទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ដូច្នោះដែរ ពីសំណាក់ក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់ទាំងអស់ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ