ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អាថ៌​កំបាំង​ដែល​មានកូន​ប្រុស​ភ្លោះ​ជាមួយ​លោក វ្លា​ឌី​មៀ ពូ​ទី​ន ជា​នរណា?

5 ឆ្នាំ មុន

ភាព​អាថ៌​កំបាំង​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​រុ​ស្សុី​ វ្លា​ឌី​មៀ ពូ​ទី​ន ​គឺជា​រឿង​មួយ​គ្មាន​នរណា​ម្នាក់​បានដឹង សូ​ម្បី​តែ​នៅ​ក្នុង​រុ​ស្សុី និង​មាន​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បញ្ជាក់​ថា ​គូស្នេហ៍​របស់​មេដឹកនាំ​រូប​នេះ​បាន​ផ្ដល់​កំណើត​កូនប្រុស​ភ្លោះ រហូត​ឈាន​ដល់​ការ​រិះ​គន់​ដល់​អាជ្ញាធរ​រុ​ស្សុី​ពី​កិច្ច​ព្យាយាម​បិទ​បាំង​សេរីភាព​ផ្នែក​សារព័ត៌មាន ។ ពាក្យ​ចចាមអារ៉ាម​ខាងលើ​បាន​ល្បី​សុះសាយ​នៅ​ពេញ​ក្រុង​មូ​ស្គូ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា​គូស្នេហ៍​របស់​លោក​ប្រធានាធិបតី…

ភាព​អាថ៌​កំបាំង​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​រុ​ស្សុី​ វ្លា​ឌី​មៀ ពូ​ទី​ន ​គឺជា​រឿង​មួយ​គ្មាន​នរណា​ម្នាក់​បានដឹង សូ​ម្បី​តែ​នៅ​ក្នុង​រុ​ស្សុី និង​មាន​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បញ្ជាក់​ថា ​គូស្នេហ៍​របស់​មេដឹកនាំ​រូប​នេះ​បាន​ផ្ដល់​កំណើត​កូនប្រុស​ភ្លោះ រហូត​ឈាន​ដល់​ការ​រិះ​គន់​ដល់​អាជ្ញាធរ​រុ​ស្សុី​ពី​កិច្ច​ព្យាយាម​បិទ​បាំង​សេរីភាព​ផ្នែក​សារព័ត៌មាន ។

ពាក្យ​ចចាមអារ៉ាម​ខាងលើ​បាន​ល្បី​សុះសាយ​នៅ​ពេញ​ក្រុង​មូ​ស្គូ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថា​គូស្នេហ៍​របស់​លោក​ប្រធានាធិបតី ​ពូ​ទី​ន ​បាន​ផ្ដល់​កំណើត​កូនប្រុស​ភ្លោះ ក្នុង​ដើមខែ​មុន ។

នាង​អា​លី​ណា ខា​បា​អេ​វ៉ា (Alina Kabaeva) អតីត​កីឡា​អត្ត​ព​លិ​ក​មេដាយមាស​អូ​ឡាំ​ពិ​ក អាយុ​៣៦​ឆ្នាំ​បច្ចុប្បន្ន​ជា​ប្រធាន​អ្នក​សារព័ត៌មាន​មួយ និង​មាន​រហស្សនាម​ថា «​ស្ត្រី​អាថ៌​កំបាំង​ទី​១​របស់​រុ​ស្សុី​» កាលពី​១១​ឆ្នាំ​មុន​មាន​ដំណឹង​ថា​នាង​ផ្ដល់​កំណើត​កូនស្រី​នៅ​ឯ​គ្លីនិក​មួយ​ក្នុង​ប្រទេស​ស្វ៊ី​ស ប៉ុន្តែ​អាជ្ញាធរ​រុ​ស្សុី​បដិសេធ ។

កន្លង​មក​លោក​វ្លា​ឌី​មៀ ពូ​ទី​ន​បាន​បិទ​បាំង​រឿង​ផ្ទាល់ខ្លួន និង​បដិសេធ​ការ​មាន​សម្ព័ន្ធភាព​ជាមួយ​នាង​កា​បា​អេ​វ៉ា រួម​ទាំង​បញ្ជាក់​ថា ខ្លួន​មិន​ចូល​ចិត្ត​លើ​នរណា​ម្នាក់​ចូល​ចិត្ត​ដឹង​រឿង​របស់​អ្នក​ដទៃ ។ កាលពី​ឆ្នាំ​២០១៣​លោកពូ​ទី​ន​បាន​លែងលះ​ជាមួយ​ប្រពន្ធ​បាន​រួមរស់​ជាមួយ​គ្នា​រយៈពេល​៣០​ឆ្នាំ​គឺ​លោកស្រី​lyudmila shkrebneva មានកូន​ស្រី​២​នាក់​ជាមួយ​គ្នា ក្រោយ​ពី​លែងលះ​លោកស្រី​មិន​បាន​បង្ហាញខ្លួន​ឡើយ ។

ចំពោះ​ពាក្យ​ចចាមអារ៉ាម​ពី​កូនប្រុស​ភ្លោះ ជាមួយ​នាង​កា​បា​អេ​វ៉ា មាន​របាយការណ៍​ថា​អាជ្ញាធរ​រុ​ស្សុី​បាន​បិទ​បាំង​ទាំង​ក្នុង​ទំព័រ​កាសែត និង​ប្រព័ន្ធ​អន​ឡៃ ចាត់​ទុក​ថា​ជា​គំរូ​នៃ​ការ​គ្រប់គ្រង​ដ៏​តឹង​រឹង ពិសេស​រឿង​ដែល​ពាក់ព័ន្ធ​លើ​លោកពូ​ទី​ន ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ