ប្រទេសជប៉ុន ៖ ក្មេងស្រីសិស្សសាលាម្នាក់និងឪពុករបស់សិស្សម្នាក់ បានត្រូវស្លាប់កាលពីថ្ងៃទី២៨ឧសភា ហើយមនុស្សច្រើននាក់រងរបួស ដោយសារការវាយប្រហារប្រើកាំបិត២របស់បុរសម្នាក់ ចាក់កាប់ប្រហារលើកុមារមួយក្រុមនៅជិតក្រុងតូក្យូ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រីTEIKO NAITOនាយិកានៃសាលាបឋមសិក្សា របស់ក្រុមហ៊ុនបើកសាលាCARITAS GAKUEN ជាគ្រឺះស្ថានសិក្សាកាតូលិករៀបរាប់ថា កុមារទាំងនោះនាព្រឹកថ្ងៃទី២៨ឧសភាបានរង់ចាំរថយន្តបឺសសាលា ស្រាប់តែលេចមុខជនវាយប្រហារលបចូលមកចាក់កាប់ពួកគេ។ កាន់កាំបិតដៃម្ខាងមួយជននោះបានវាយប្រហារលើបណ្ដាកុមារម្ដងមួយៗ។
យោងតាមប៉ូលិសថា ក្មេងស្រីអាយុ១១ឆ្នាំម្នាក់និងមន្ត្រីអាយុ៣៩ឆ្នាំម្នាក់ជាឪពុកសិស្សម្នាក់ បានត្រូវស្លាប់ដោយសាររបួសធ្ងន់ពេក។ ចំណែកមនុស្ស១៧នាក់ទៀតរងរបួសភាគច្រើនជាកុមារ។
ការវាយប្រហារបែបនេះដែលកម្រមាននៅជប៉ុន ចាត់ទុកថាជាប្រទេសមានសន្តិសុខល្អបំផុត កើតមាននាវេលាម៉ោង៨ព្រឹកម៉ោងក្នុងស្រុក ក្នុងទីក្រុងកាវ៉ាសាគី នាភាគខាងត្បូងក្រុងតូក្យូ។ តាមបណ្ដាសារព័ត៌មានក្នុងស្រុកថា ជនវាយប្រហារមានអាយុប្រមាណជា៥០ឆ្នាំបានត្រូវស្លាប់ក្រោយចាក់សម្លាប់ខ្លួនឯង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ