កញ្ញា ពេជ្រ សូលីកា បានទម្លាយរឿងអតីតកាលជាមួយលោកនីកូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កញ្ញា ពេជ្រ សូលីកា បានបង្ហោះរូបភាព និងសរសេរសារជាច្រើននៅក្នុងបណ្តាញសង្គមថា «តាំងពីជំនាន់បទអោបបងនឹកគេ រហូតដល់ជំនាន់ លាក់បាំង…
រាជធានីភ្នំពេញ ៖ កញ្ញា ពេជ្រ សូលីកា បានបង្ហោះរូបភាព និងសរសេរសារជាច្រើននៅក្នុងបណ្តាញសង្គមថា «តាំងពីជំនាន់បទអោបបងនឹកគេ រហូតដល់ជំនាន់ លាក់បាំង…
រាជធានីភ្នំពេញ ៖ កញ្ញា ពេជ្រ សូលីកា បានបង្ហោះរូបភាព និងសរសេរសារជាច្រើននៅក្នុងបណ្តាញសង្គមថា «តាំងពីជំនាន់បទអោបបងនឹកគេ រហូតដល់ជំនាន់ លាក់បាំង បើគិតទៅវាដូចជា ជិត១០ឆ្នាំមកហើយ សុំទម្លាយរឿងក្នុងចិត្តតិចចុះ ជិត10ឆ្នាំហ្នឹង» ។
នាងសរសេរទៀតថា «បើគិតពីឈ្លោះគ្នា អត់និយាយរកគ្នា វាចូលជិត20លានដងហើយ តែអ្វីដែលសំខាន់ ខ្ញុំនឹងគាត់នៅតែឈរជើងលើវិថីមួយនេះបានដោយជោគជ័យ ជាដៃគូរការងារផង ជាបងប្អូនផង ជាមិត្តផង ជាមនុស្សយល់ចិត្តផង ការងារជាច្រើនដែលយើងបានធ្វើរួមគ្នា»។ ពេលខ្លះជួបមុខគ្នា លេងសើចសប្បាយជាមួយគ្នាដូចជ្រូកពុល តែពេលខ្លះទៀតជួបមុខគ្នាដូច ភ្លើង និងសាំង ចឹង។
នាងចោទសួរថា ៖ តើវាជានិស្ស័យ ឬរឿងចៃដន្យសំរាប់ពួកខ្ញុំទាំងពីរ? យើងជួបគ្នា12ឆ្នាំមុន ឃើញមុខគ្នាដូចសត្រូវ តពីជាតិមុនចឹង អាចនិយាយបានថា ឃើញមុខដើរចេញ ស្អប់ពេក ហើយដល់ឥឡូវបាច់និយាយ ដៃគូររួមអាជីពទៅវិញ»។
ចំណែកមហាជនជាច្រើនបាននិយាយពាក្យជូនពរលោកនីកូ ក្នុងថ្ងៃកំណើត និងសរសើរពីទំនាក់ទំនងរបស់ពួកគេទាំងពីរ ដោយមានមតិមួយចំនួនបាននិយាយថា អ្នកទាំងពីរមិនត្រឹមតែសមជាដៃគូរសិល្បៈនោះទេ ថែមទាំងសមជាគូរស្នេហ៍ផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ