ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនស្មានសោះ! ប្រើវិធី២​យ៉ាងនេះ​អាច​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​.​សបាន​

4 ឆ្នាំ មុន

តើ​អ្នក​មានបាន​ឆ្លុះកញ្ចក់​មើល ហើយ​ឃើញ​ថា ធ្មេញ​របស់​អ្នក​លែង​សទៀត​ដូច​មុន​ដែរ​ទេ? មែនហើយ ការ​ដែល​មាន​កំណក​ពណ៌​លឿង​ៗ​ដោយសារ​តែ​កាហ្វេ និង​អាហារ​អាច​ធ្វើ​ឲ្យ​ភាព​ស​ស្អាត​របស់​ធ្មេញ​បាត់បង់​បាន​។ កាលណា​ដែល​ធ្មេញ​មិន​មាន​ភាព​ស​ស្អាត វា​ច្រើន​តែ​ធ្វើ​ឲ្យ​មានការ​ថយ​ចុះ​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​នៅ​ពេល​អ្នក​ញញឹម​ច្រើន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មាន​របស់​ពីរ​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​ធ្មេញ​កាន់តែ​ស​ស្អាត​បាន​។…

តើ​អ្នក​មានបាន​ឆ្លុះកញ្ចក់​មើល ហើយ​ឃើញ​ថា ធ្មេញ​របស់​អ្នក​លែង​សទៀត​ដូច​មុន​ដែរ​ទេ? មែនហើយ ការ​ដែល​មាន​កំណក​ពណ៌​លឿង​ៗ​ដោយសារ​តែ​កាហ្វេ និង​អាហារ​អាច​ធ្វើ​ឲ្យ​ភាព​ស​ស្អាត​របស់​ធ្មេញ​បាត់បង់​បាន​។

កាលណា​ដែល​ធ្មេញ​មិន​មាន​ភាព​ស​ស្អាត វា​ច្រើន​តែ​ធ្វើ​ឲ្យ​មានការ​ថយ​ចុះ​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​នៅ​ពេល​អ្នក​ញញឹម​ច្រើន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មាន​របស់​ពីរ​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​ធ្មេញ​កាន់តែ​ស​ស្អាត​បាន​។

១-ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ បើសិនជា​ធ្មេញ​អ្នកមាន​កំណក​ជាប់​ដោយសារ​តែ​ជាតិ​នីកូទីន ឬ​កាហ្វេ ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​។ យ៉ាងណាមិញ អ្នក​ត្រូវ​តែ​ប្រាកដ​ថា អ្នក​បាន​តាមដាន​ការ​ព្យាបាល​នេះ​យ៉ាង​ហោច​ណាស់​មួយ​ខែ​ដែរ​។

ចូរ​ដុស​សម្អាត​ធ្មេញ​ដោយ​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម ប៉ុន្តែ​ចូរ​ប្រាកដ​ថា​អ្នក​ធ្វើ​បាន​ដុស​សម្អាត​ធ្មេញ​ជាមួយនឹង​ថ្នាំដុសធ្មេញ​មួយ​តង់​ទៀត​ហើយ ។ ចូរ​ចាំ​ថា ក្នុង​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​មាន​ជាតិ​អាស៊ីត​ច្រើន​ដែល​អាច​បំផ្លាញ​ស្រទាប​ការពារ​របស់​ធ្មេញ​បាន​។ វា​នឹង​កាន់តែ​ល្អ​ថែម​ទៀត​បើសិនជា​ថ្នាំដុសធ្មេញ​អ្នក​មិន​មាន​ជាតិ​ហ្លរ​អ័​រ៉ា​យ ឬ​លាង​សម្អាត​មាត់​ជាមួយនឹង​ទឹក​ដើម្បី​បញ្ចេញ​ជាតិ​អាស៊ីត​ដែល​ជាប់​ធ្មេញ​ចោល​។

២-ញ៉ាំ​ផ្លែ​ប៉ោម​និង​ឃឹ​ន​ឆាយ ៖ វិធី​ព្យាបាល​បញ្ហា​ធ្មេញ​លាង​ឲ្យ​មក​ស​វិញ​មួយ​នេះ នឹង​ជួយ​ឲ្យ​មាត់​ផលិត​ទឹកមាត់​កាន់តែ​ច្រើន​ដើម្បី​អាច​បោសសម្អាត​កំទិចកំទី​ដែល​ជាប់​នៅ​ចន្លោះ​ធ្មេញ​បាន​។ ម្យ៉ាងវិញទៀត អ្នក​ក៏​អាច​ញ៉ាំ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ផ្ងែ​ម​ដើម្បី​ជំរុញ​ដល់​ការ​ផលិត​ទឹកមាត់​កាន់តែ​ច្រើន​បាន​ដែរ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ