ព្រះទីនាំងទេវាវិនិច្ឆ័យគម្រប់ខួប១០០ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ខួបទី១០០ឆ្នាំនៃព្រះរាជពិធីសម្ពោធព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខមង្គលត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ (១៦ ឧសភា ១៩១៩-១៦ ឧសភា ២០១៩) ។…
រាជធានីភ្នំពេញ៖ ខួបទី១០០ឆ្នាំនៃព្រះរាជពិធីសម្ពោធព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខមង្គលត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ (១៦ ឧសភា ១៩១៩-១៦ ឧសភា ២០១៩) ។…
រាជធានីភ្នំពេញ៖ ខួបទី១០០ឆ្នាំនៃព្រះរាជពិធីសម្ពោធព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខមង្គលត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ (១៦ ឧសភា ១៩១៩-១៦ ឧសភា ២០១៩) ។ ស្របនឹងខួបដ៏យូរអង្វែងនេះ សូមបង្ហាញជូនប្រិយមិត្តអ្នកអានពីប្រវត្តិនៃព្រះទីនាំងទេវាវិនិច្ឆ័យ ។
ព្រះទីនាំងទេវាវិនិច្ឆ័យបានសាងសង់ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ ក្នុងឆ្នាំ១៩១៣-១៩១៧ ហើយត្រូវបានសម្ពោធនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩១៩ ។ ព្រះទីនាំងនេះមានបណ្តោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងកំពូលស្រួចកម្ពស់៥៩ម៉ែត្រ ។
ព្រះទីនាំងទេវាវិនិច្ឆ័យសម្រាប់៖ ព្រះរាជពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ, ព្រះរាជពិធីបុណ្យទ្វារទសមាស, ព្រះរាជសាវនាការថ្វាយសារតាំង, ព្រះរាជពិធីពិធីសច្ចាប្រណិធាន, ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ ។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា៖ ព្រះទីនាំងស្វេតឆត្រ , ព្រះទីនាំងហោរាជបណ្ឌិត , ព្រះទីនាំងហោព្រះអដ្ឋិ, ព្រះទីនាំងក្សិណ , ព្រះទីនាំងបុស្បុក, ព្រះទីនាំងមហាមន្ទីរ , ព្រះទីនាំងនារីរ័ត្នសោភា , ព្រះទីនាំងចក្រពត្តិ , ព្រះទីនាំងព្រះស្ងោយ និង នៅលើកំពូលស្រួច មានរូបព្រះភ័ក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤ ៕
ចែករំលែកព័តមាននេះ