ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​លើ​ផ្លូវជាតិ​លេខ​៦

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​បុរស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​៦ ត្រង់​ចំណុច​ទល់មុខ​ផ្ទះសំណាក់…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​បុរស​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​៦ ត្រង់​ចំណុច​ទល់មុខ​ផ្ទះសំណាក់ ជ័យ​មង្គល ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ បាត់ដំបង ១I-៤៦៨៧ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

លោក សួន នី​ប៉ូ នាយ​ផ្នែក​ចរាច​ណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ ។

លោក​បាន​បន្ត​ថា ចំពោះ​មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ដោយសារ​ភាគី​ខាង​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ក្រោយ​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​កំលាំង​នគរបាល​ចរាចរណ៍​ស្រាវជ្រាវ​រក​ឃើញ ហើយ​នាំ​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ