រាជធានីភ្នំពេញ៖ អតីតភរិយាលោកលៀក លីដា ចាងហ្វាងផលិតកម្មអិលឌី ពេលនេះកំពុងសាងស្នេហ៍ជាមួយតារាសម្តែងលោកអែត វីន ។ ក្រោយរករឿងសាឡាត់ ស្រីឡាង ដោយចោទទាក់ទងជាមួយអតីតស្វាមីខ្លួន អតីតភរិយាលោកចាងហ្វាង ធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីលើការសាងស្នេហ៍ជាមួយតារាសម្តែង ។
រឿងរ៉ាវកក្រើកមួយរយៈមុនដោយអតីតភរិយាលោកលៀក លីដា ចោទតារាសម្តែងសាឡាត់ ស្រីឡាង ដណ្តើមប្តីរបស់ខ្លួន ។យ៉ាងណាក្តីរឿងរ៉ាវបានបញ្ចប់ ដោយនាងយល់ព្រមលែងបង្កជម្លោះទៀត ។ ស្ងាត់រឿងនោះ កើតរឿងថ្មី គឺស្នេហារបស់អតីតភរិយាលោកចាងហ្វាង ។ គេមិននឹកស្មានដល់ថាលោកអេតវីន សាងអនុស្សាវរីយ៍ច្រើនជាមួយអតីតប្រពន្ឋលោកលៀក លីដា ។ ពួកគេស្និទ្ធស្នាលគ្នាខ្លាំង ។ រឿងថ្មីនេះកាន់តែបង្កឲ្យគេចង់ដឹងខ្លាំង ។
រឿងរ៉ាវស្នេហារវាងតារាសម្ដែងអែតវីន និងអ្នកនាង Panchaka June ត្រូវជាអតីតភរិយាម្ចាស់ផលិតកម្ម LD ពេលនេះកំពុងតែល្បីកក្រើកពេញហ្វេសប៊ុក ដោយគេមិននឹកស្មានថាលោកវីន នៅកំលោះបែរជាលង់ស្នេហ៍អ្នកមេម៉ាយចាយសម្រស់កូនពីរទៅវិញ ។
ស្របពេលស្នេហាអ្នកទាំងពីរកំពុងតែផ្ទុះកក្រើកពេញហ្វេសប៊ុក ក៏លេចឮព័ត៌មានថា អែតវីន តាមស្រឡាញ់ Panchaka June តាំងពីនាងមិនទាន់រៀបការជាមួយលោកលៀក លីដា ម្ល៉េះ ។ ពោលគឺអំឡុងពេលរៀនវិទ្យាល័យជាមួយគ្នា ។
ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់កាលពីពេល ថ្មីៗកន្លងមកថា អំឡុងពេលនៅរៀនអែត វីន តាមយកចិត្តថ្លើមអ្នកនាង Panchaka June ណាស់ ដោយមិនដឹងថានាងមានលោក លៀក លីដា ហៅពៅ ជាម្ចាស់បេះដូងគ្រោងចូលរោងការជាមួយគ្នាក្រោយពេលរៀនចប់ទេ។ វីន ព្យាយាមតាមសុំស្នេហ៍ពីនាងម្ដងហើយម្ដងទៀត តែពុំបានសម្រេចឡើយ ។
ក្រោយមកអែតវីន ទទួលដំណឹងថាអ្នកនាង Panchaka June ត្រៀមចូលរោងការជាមួយលោកលៀក លីដា ហើយពេលនោះលោកឈឺចាប់យ៉ាងខ្លាំង តែព្យាយាមញញឹមលួងខ្លួនឯងថា ប្រសិនបើមនុស្សដែលខ្លួនស្រឡាញ់មានក្ដីសុខមានរឿងអ្វីត្រូវឈឺចាប់នោះ ដូច្នេះលោក មានតែញញឹមជូនពរពួកគេទាំងពីរ ។ ស្នេហាអែត វីន និងPanchaka June ទៅជាយ៉ាងណា ៕
ចែករំលែកព័តមាននេះ