ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន DKSH បើក​សម្ពោធ​មជ្ឈ​មណ្ឌល​​ចែកចាយ​ទំនិញ​ថ្មី នៅ​ខេត្ត​បាត់​ដំបង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន DKSH ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម ដោយ​បើក​មជ្ឈមណ្ឌល​ចែកចាយ​ថ្មី​មួយទៀត​នៅ​ក្នុង​ខេត្តបាត់ដំបង​ដែល​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​នេះ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម ចែកចាយ និង…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន DKSH ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម ដោយ​បើក​មជ្ឈមណ្ឌល​ចែកចាយ​ថ្មី​មួយទៀត​នៅ​ក្នុង​ខេត្តបាត់ដំបង​ដែល​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​នេះ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម ចែកចាយ និង ដឹក​ជញ្ជូន​ទំនិញ ដែល​មានគុណ​ភាព​ខ្ពស់​ដល់​អតិថិជន ដែល​រស់នៅ​ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស​។

ក្រុមហ៊ុន DKSH អាជីវកម្ម​ផ្នែក​គ្រឿង ឧបភោគ បរិភោគ គឺជា​ដៃគូ​អាជីវកម្ម​ដែល​ឈានមុខ​គេ សម្រាប់​ក្រុមហ៊ុន​ដែល​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ផលិត​ផល​បរិភោគ ដែល​មាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​តំបន់​អាស៊ី បាន​បើក​មជ្ឈមណ្ឌល​ចែក​ចាយ​ទំនិញ​ថ្មី​មួយ​នៅ​លើ​ផ្ទៃដី 1.600 ម៉ែត្រការ៉េ​នៅ​ក្នុង​ខេត្តបាត់ដំបង​ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ ទីកន្លែង​ថ្មី​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ចែកចាយ​សម្រាប់​អតិថិជន​តំបន់​ភាគ​ពាយ័ព្យ និង​ដើម្បី​ពង្រឹង​បណ្តាញ​ចែកចាយ​របស់​ក្រុមហ៊ុន DKSH នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

មជ្ឈមណ្ឌល​ចែកចាយ​ដែល​ធំ​ជាង​មុន និង​មាន​លក្ខណៈ​ទំនើប​ជាង​មុន​នេះ មាន​សមត្ថភាព​យ៉ាង​ពេញលេញ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ចែកចាយ ហើយ​ក៏​តំណាង​ឱ្យ​ការ​បង្កើន​សមត្ថភាព​ដ៏​សំខាន់​ក្នុង​ការ​ចែកចាយ​ទំនិញប្រើប្រាស់​របស់​ក្រុមហ៊ុន DKSH នៅ​កម្ពុជា​ផង​ដែរ​។ មជ្ឈមណ្ឌល​ចែកចាយ​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​ឃ្លាំង​ដ៏​ទំនើប​មួយ និង​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ជាស​កល SAP របស់ DKSH ដែល​សម​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន DKSH ក្នុង​ការ​ធានា​បាន​នូវ​គុណភាព ស្រប​តាម​អនុលោម​ភាព និង ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ស្តង់ដារ​អន្តរជាតិ ISO 9001: 2015 ។ ជាមួយនឹង​បុគ្គលិក​ក្នុងស្រុក​ជិត 1.800 នាក់ ក្រុមហ៊ុន DKSH គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

មជ្ឈមណ្ឌល​ចែកចាយ​ថ្មី​នៅ​ខេត្តបាត់ដំបង គឺជា​បណ្តាញ​ចែកចាយ​ពី​មជ្ឈមណ្ឌល​ចែកចាយ​ដ៏​ទំនើប​ទាន់សម័យ​មួយ​របស់ DKSH ដែល​មា​នទី​តាំងនៅ​ភ្នំពេញ ដែល បាន​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ ២០១៥ និង សាខា​ខេត្តសៀមរាប​កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ​។

លោក Kwanchai Assanee ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​អាជីវកម្ម​គ្រឿង ឧបភោគ បរិភោគ របស់​ក្រុមហ៊ុន DKSH ប្រចាំ​ប្រទេស​កម្ពុជា និង ឡាវ បាន​មាន​ប្រសាសន៍​ថា “​ជាមួយនឹង​កំណើនប្រជាជន​ដែល​មាន​ជីវភាព​មធ្យម និង​មាន​តម្រូវការ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​នោះ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​ទីផ្សារ​រីក​ចម្រើន​លូតលាស់​នៅ​ក្នុង​តំបន់ ហើយ DKSH កំពុង​នាំមុខ​គេ​ក្នុង​ការ​រីក​ចម្រើន​នេះ ដោយ​ជួយ​ដៃគូ​អាជីវកម្ម​ទាំងអស់ នៅ​ទូ​ទាំង​ពិភពលោក​ឲ្យ​ចូល​មក​ពង្រីក​ទីផ្សារ​អាជីវកម្ម​របស់​ពួក​គេ​តាម​រយៈ​ការ​លក់ ការ​ចែកចាយ និង​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​។ យើង​បាន កសាង​បទ​ពិសោធន៍​ជាង 60 ឆ្នាំ​នៅ​កម្ពុជា និង បាន​ចាក់​ឬ​ស យ៉ាង​មាំ​ក្នុង​ការ​បណ្តាញ​ចែកចាយ​ប្រចាំ​តំបន់​។

ការ​បើក​មជ្ឈមណ្ឌល​ចែកចាយ​នៅ​ខេត្តបាត់ដំបង​នេះ មាន​ន័យ​ថា យើង​បាន​ពង្រឹង​វត្តមាន​របស់​យើង​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។ សូម​បញ្ជាក់​ថា DKSH គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ ឈានមុខ​គេ ដោយ ផ្តោត​សំខាន់ ក្នុង តំបន់ អាស៊ី​។ ជា​ក្រុមហ៊ុន​ដែល​ជួយ និង បង្កើត​ម៉ាក​យីហោ​ជូន​ដល់​ក្រុមហ៊ុន​ដទៃ​ទៀត ក្នុង ការ ពង្រីក អាជីវកម្ម ផ្នែក​គ្រឿង ឧបភោគ បរិភោគ ថែរក្សា​សុខភាព វត្ថុធាតុដើម និង​ផ្នែក​គ្រឿងចក្រ​។

ក្រុមហ៊ុន​មាន​ផ្តល់​សេវាកម្ម​យ៉ាងច្រើន​រួម​មាន ៖ ធនធាន ព័ត៌មាន​ទីផ្សារ​លម្អិត ផ្នែក​លក់ និង​ផ្នែក​ទីផ្សារ​ជំរុញ​ការ​លក់ ផ្នែក​ចែកចាយ ការ​ដឹក​ជញ្ជូន​ក៏​ដូច​ជា​ផ្តល់​សេវាកម្ម​ក្រោយ​ការ​លក់​។ ជា​ក្រុម ហ៊ុន​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​នៅ​ក្នុង​ផ្សារភាគហ៊ុន SIX Swiss Exchange មាន​ទីតាំង​អាជីវកម្ម​នៅ​ក្នុង 35 ទីផ្សារ និង មាន​បុគ្គលិក ជំនាញ​ចំនួន 33,000 នាក់​មាន​ចំណូល​សរុប​ចំនួន 11.3 ពាន់​លាន ស្វី​ស​ហ្វ្រ​ង់ ក្នុង​ឆ្នាំ​2018​។

ជាមួយនឹង​កេរដំណែល​យ៉ាង​រឹង​មាំ​របស់​ប្រទេស​ស្វី​ស ក្រុមហ៊ុន​នេះ​មាន​ប្រពៃណី​យ៉ាង​យូរលង់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទាំង​នៅ​ក្នុង និង​ជាមួយ​តំបន់​អាស៊ី ហើយ​ក៏​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សហគមន៍ និង​អាជីវកម្ម​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។ ក្រុមហ៊ុន DKSH អាជីវកម្ម​ផ្នែក​គ្រឿង ឧបភោគ បរិភោគ គឺជា​អ្នក​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ផ្តោត​ចម្បង​ទៅ​លើ​តំបន់​អាស៊ី លើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតផល​បរិភោគ សេវាកម្ម​ម្ហូបអាហារ ផលិតផល​ប្រណីត សំលៀក​បំពាក់ និង​ផលិតផល​ប្រចាំ​ថ្ងៃ​ដូច​ជា​គ្រឿងសំអាង​ផ្នែក​សក់ និង​ស្បែក ។ អាជីវកម្ម​ផ្នែក​គ្រឿង ឧបភោគ បរិភោគ​មាន​បុគ្គលិក​ឯកទេស 19,760 នាក់ បង្កើត​ការ​លក់​សុទ្ធ​ចំនួន 3.9 ពាន់​លាន​ស្វី​ស​ហ្វ្រ​ង់ ក្នុង​ឆ្នាំ​2018៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ