ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វា​ន ភីង​ភីង បាត់​មុខ​យូរ​ពេល​នេះ​វិល​ត្រឡប់​មក​រក​អាជីព​ដើម​វិញ

5 ឆ្នាំ មុន

ហ្វា​ន ភីង​ភីង តារា​សម្តែង​ដ៏​ល្បី​របស់​ចិន​ដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ ពេល​នេះ​បាន​វិល​រក​អាជីព​ដើម​វិញ​ហើយ ។ នាង​អវត្តមាន​មួយ​រយៈ​នោះ​ដោយ​ត្រូវ​ចាប់ខ្លួន​លើ​ករណី​គេចពន្ធ ហើយ​បាន​រួចខ្លួន​វិញ​ដោយ​យល់ព្រម​បង់ពន្ធ​ជាង​១០០​លាន​ដុល្លារ ។ ហ្វា​ន ភីង​ភីង…

ហ្វា​ន ភីង​ភីង តារា​សម្តែង​ដ៏​ល្បី​របស់​ចិន​ដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ ពេល​នេះ​បាន​វិល​រក​អាជីព​ដើម​វិញ​ហើយ ។ នាង​អវត្តមាន​មួយ​រយៈ​នោះ​ដោយ​ត្រូវ​ចាប់ខ្លួន​លើ​ករណី​គេចពន្ធ ហើយ​បាន​រួចខ្លួន​វិញ​ដោយ​យល់ព្រម​បង់ពន្ធ​ជាង​១០០​លាន​ដុល្លារ ។

ហ្វា​ន ភីង​ភីង បាន​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​ជា​ថ្មី ដោយ​បង្ហាញខ្លួន​ក្នុង​ពិធី «event iQiyi » លើក​ដំបូង​នា​ថ្ងៃ​ទី​២២ មេ​សា ២០១៩ ។ ការ​បង្ហាញខ្លួន​របស់​ហ្វា​ន ភីង​ភីង ក្នុង​ពិធី​នោះ​ក្រោយ​ពី​បាត់​ខ្លួន​ក្នុង​មជ្ឈដ្ឋាន​សម្តែង​ជាង​កន្លះ​ឆ្នាំ ។ ពិធី​នោះ​គឺជា​ពិធី​គម្រប់​ខួប​៩​ឆ្នាំ​នៃ​សារព័ត៌មាន​ដ៏​លេចធ្លោ​របស់​ចិន ហើយ​សារព័ត៌មាន​នោះ​បាន​បង្ហាញ​ក្តី​រីករាយ​ចំពោះ​ការ​ស្វាគមន៍​ហ្វា​ន ភីង​ភីង ដែល​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សម្តែង​វិញ ។

ក្នុង​ពិធី​នោះ​តារា​សម្តែង​អាយុ​៣៧​ឆ្នាំ​មាន​សភាព​លេចធ្លោ​នៅ​ក្នុង​ឈុត​ពណ៌​ខ្មៅ​-​សុ​ី​ជម្ពូ​របស់ «Alexander McQueen» កាបូបស្ពាយ​របស់​ស្លាក​យីហោ «Louis Vuitton» និង​គ្រឿងសំអាង​ពី «De Beers» មាន​ន័យ​ថា​បណ្ដា​ស្លាក​យីហោ​ដ៏​ល្បី​ទាំងនោះ​បាន​ផ្ដល់​ការ​គាំទ្រ និង​ស្វាគមន៍​ដល់​ការ​វិល​ត្រឡប់​ជា​ថ្មី​របស់​ហ្វា​ន ភីង​ភីង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ