ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មិន​ស្រួល​រហូត?

5 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មិន​ស្រួល​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​គ្មាន​ពេល​ច្បាស់លាស់​ក្នុង​ការ​ញ៉ាំ​បាយ ដោយ​ចង់​ញ៉ាំ​ក៏​ញ៉ាំ​ទៅ បើ​មិន​ចង់​បរិភោគ​ក៏​អត់​ទៅ​។ ទ​ង្វើ​បែប​នេះ ងាយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​របួស​ខ្លាំង​ណាស់​។ ជា​ពិសេស…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មិន​ស្រួល​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​គ្មាន​ពេល​ច្បាស់លាស់​ក្នុង​ការ​ញ៉ាំ​បាយ ដោយ​ចង់​ញ៉ាំ​ក៏​ញ៉ាំ​ទៅ បើ​មិន​ចង់​បរិភោគ​ក៏​អត់​ទៅ​។ ទ​ង្វើ​បែប​នេះ ងាយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​របួស​ខ្លាំង​ណាស់​។ ជា​ពិសេស ពេល​ដែល​អ្នក​ញ៉ាំ​ស្រា​ច្រើន អាហារ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ច្រើន ឬ​អាហារ​ដែល​មិន​មាន​អនាម័យ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​ដែរ​។

ម្យ៉ាងទៀត នៅ​ពេល​ដែល​អ្នក​តែង​មាន​អារម្មណ៍មិនល្អ តែង​ពិបាកចិត្ត ឬ​គិត​ច្រើន សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ក្រពះ​ទាំងអស់ ព្រោះ​ក្រពះ​អាច​នឹង​មិន​សប្បាយចិត្ត​ដូច​ជា​ម្ចាស់​របស់​គេ​។

ដូចនេះ អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ ទើប​ល្អ​ចំពោះ​សុខភាព​។ ជា​រួម​មក ដើម្បី​សុខភាព​ក្រពះ អ្នក​គួរតែ​បោះចោល​ទម្លាប់​ខាងលើ​នេះ ទើប​អាច​រក្សា​ក្រពះ​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ