ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ល្បី​នៅ​ក្រចេះ​ឥឡូវ​ទៅ​ដល់​កំពង់​ស្ពឺ​​ទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​២០១៩ BOOSTRONG ROCK ON FIRE ដែល​ល្បី​ទូ​ទាំង​ប្រទេស​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បង្ក​ឲ្យ​មាន​ភាព​ល្បី​រន្ទឺ​គ្រប់​ទិស​ទី​ខាង​តន្ត្រី​រ៉ក ខ្លាំង​កក្រើក សប្បាយ​ៗ​ប្លែក​ពី​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ​៖ មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រ៉ក រ៉ក​ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​២០១៩ BOOSTRONG ROCK ON FIRE ដែល​ល្បី​ទូ​ទាំង​ប្រទេស​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បង្ក​ឲ្យ​មាន​ភាព​ល្បី​រន្ទឺ​គ្រប់​ទិស​ទី​ខាង​តន្ត្រី​រ៉ក ខ្លាំង​កក្រើក សប្បាយ​ៗ​ប្លែក​ពី​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេង​ៗ ដែល​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​រហូត​ដល់​គ្មាន​ទាំង​កន្លែង​ផង​នោះ​។ ក្នុង​ស​ប្ដា​ហ៍​នេះ​នឹង​បន្តដំណើរ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ​(​ដី​ឡូ​តិ៍ ឈួ​ន គី​ម​សាន​)​ហើយ​នា​ថ្ងៃ​ទី​២២-២៣ ខែមីនា​ហើយ​។

​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ​នេះ​ទើបតែ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ខេត្តក្រចេះ​ថ្មី​ៗ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ គឺ​មាន​ចំនួន​អ្នកចូលរួម​យ៉ាងច្រើន​ណែនណាន់តាន់តាប់​តែ​ម្ដង​។ រីឯ​នៅ​ស​ប្ដា​ហ៍​នេះ​វិញ តន្ត្រី​រ៉ក​ដ៏​ធំ​មហិមា​នេះ នឹង​នាំ​យក​អ្វី​ដែល​ប្លែក អ្វី​ដែល​កក្រើក ខ្លាំង​ជាង​មុន យូរ​ជាង​មុន កាន់តែ​សប្បាយ កាន់តែ​អស្ចារ្យ ជាមួយ​ក្បាច់​រ៉ក ចង្វាក់​រ៉ក លេង​ហ្គេ​ម​ថ្មី​ៗ​ប្លែក​ៗ ឈ្នះ​រង្វាន់​ម៉ូតូ​កាលី​ប​យុវវ័យ និង​រង្វាន់​ជា​ច្រើន​ទៀត​។

ក្នុង​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក​ដ៏​ធំ​មហិមា​នេះ​ក៏​នឹង​មាន​កំពូល​តារាចម្រៀង​រ៉ក​ជា​ច្រើន​ដួង​ប្រចាំ​ប្រទេស​នឹង​អញ្ជើញ​ទៅ​ជួប​ជាមួយ​បងប្អូន​យើង​ទាំង​ពីរ​រាត្រី​ពេញ​ផង​ដែរ មាន​ដូច​ជា​កញ្ញា​ទេព បូ​ព្រឹក្ស លោក​ឆ​ន សុវណ្ណ​រាជ លោក​វង្ស តារា​រតនា កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា លោក​នី រតនា កញ្ញា​សួ​ស វី​ហ្សា កញ្ញា​ឈិ​ន ម៉ា​និច្ច កញ្ញា​ឈិ​ន រតនៈ និង​លោក​ឃី សុ​ឃុន​។

ចង់​ដឹង​ថា ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​នឹង​មាន​អ្វី​ដែល​វិសេសវិសាល​អស្ចារ្យ​ផ្ដល់​ជូន​អ្នក​ខេត្តកំពង់ស្ពឺ​ឲ្យ​រឹតតែ​ពិសេស​ជាង​ខេត្ត​ផ្សេង​ៗ​ទៀត​នោះ សូម​បងប្អូន​អ្នក​ខេត្តកំពង់ស្ពឺ​ទាំងអស់​អញ្ជើញ​ទៅ​ចូលរួម​ជាមួយ​ការ​ប្រគំ​តន្ត្រី​រ៉ក រ៉ក ដ៏​ធំ​មហិមា​ប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE កុំបី​ខាន និង​ភ្លក្ស រសជាតិ​ដ៏​វិសេសវិសាល​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង ខ្លា​ង​ជាង​! យូរ​ជាង​!

ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ