ខេត្តកណ្ដាល ៖ នគរបាលស្រុកខ្សាច់កណ្តាលបានចាប់ខ្លួនក្មេងប្រុសជំទង់ម្នាក់ បន្ទាប់ពីរូបគេបានប្រើល្បិចល្បួងក្មេងស្រីបបួលទៅមើលគេបញ្ជល់មាន់ រួចដឹកយកទៅរំលោភនៅក្នុងព្រៃរហូតបានសម្រេច ។
ករណីនេះកើតឡើងកាលពីថ្ងៃទី៦ ខែមីនា កន្លងទៅ វេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចនៅឃុំតាឯក ស្រុកខ្សាច់កណ្តាល ប៉ុន្តែសមត្ថកិច្ចទើបតែឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែមីនា ។
ក្មេងប្រុសជំទង់ជាជនសង្ស័យឈ្មោះ ធី ម៉េងជី អាយុ១៥ឆ្នាំ មានទីលំនៅក្នុងឃុំខាងលើ ចំណែកក្មេងស្រីទើបមានអាយុ៥ឆ្នាំ ។ តាមសាក្សីបានឲ្យដឹងថា នាល្ងាចថ្ងៃនោះ ខណៈក្មេងស្រីកំពុងអង្គុយលេងនៅផ្ទះលោកយាយម្នាក់ ស្រាប់តែក្មេងប្រុសជំទង់រូបនេះជិះកង់ទៅបបួលដោយប្រាប់ថា ទៅមើលគេបញ្ជល់
មាន់ ។ ពេលនោះ ក្មេងស្រីក៏ឡើងជិះកង់ទៅជាមួយ ហើយក្មេងប្រុសបានឌុបទៅក្នុងព្រៃចម្ការស្វាយ ដែលពេលទៅដល់បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស និងបន្ទាប់មកក៏បានរំលោភ ។
លុះ៥ថ្ងៃក្រោយមក គឺនៅថ្ងៃទី១១ មីនា គ្រួសារក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ហើយនគរបាលផ្នែកយុត្តិធម៌ ចុះស្រាវជ្រាវឃាត់ខ្លួនក្មេងប្រុសរូបនេះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់សការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ