តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ២០ឆ្នាំម្នាក់បានរៀបការជាមួយនឹងតុក្កតាខ្មោច ដែលអះអាងថា មានអាយុ៣៧ឆ្នាំហើយ ។ នាងFelicity Kadlec បាននិយាយថា នាងបានរៀបការជាមួយនឹងតុក្កតាខ្មោចដែលមានឈ្មោះ Kelli Rossi អាយុ៣៧ឆ្នាំ (តាមនាងប្រាប់) ដែលជាកូនកម្លោះរបស់នាង ។
ពិធីមង្គលការទាំងមូល បានចំណាយប្រាក់អស់ត្រឹមតែខ្ទង់៤០០ដុល្លារអាមេរិក សម្រាប់រ៉ូបអាពាហ៍ពិពាហ៍ អាវធំរបស់ Kelly និងការតុបតែងផ្សេងៗក្នុងពិធីនៅ Tiverton កោះ រដ្ឋ Rhode Island សហរដ្ឋអាមេរិក អ្នកដែលចូលរួមមានមនុស្ស៤នាក់ និងតុក្កតាខ្មោច៨។
ម្ចាស់សាមីខ្លួនខាងស្រីបានបង្ហើបទៀតថា ការរៀបការនេះ បានធ្វើឱ្យនាងកាន់តែមានភាពស្និទ្ធិស្នាលជាមួយនឹងខាងប្រុស ។ នាងថា «ពិធីរៀបការរបស់យើង គឺពិតជាស្រស់ស្អាតនិងឥតខ្ចោះ ។ នេះគឺជាអ្វីដែលខ្ញុំតែងស្រមៃ ។ ខ្ញុំជឿជាក់ថា ពិធីរៀបការទាំងមូល គឺរៀបចំបានល្អ ។ តុក្កតា Kelly គឹជាកូនកម្លោះរបស់ខ្ញុំ បើទោះបីជានាង គឺជាស្រីក៏ដោយ (តុក្កតា)» ។
នាងបន្តប្រាប់ឱ្យដឹងទៀតថា Kelly គឺជាតុក្កតាខ្មោច ដែលឪពុករបស់នាងទិញឱ្យពេលនាងមានអាយុ១៣ឆ្នាំ រហូតមកទល់អាយុ១៦ឆ្នាំ ទើបនាងចាប់ផ្តើមលង់ស្រឡាញ់តុក្កតាមួយហ្នឹង ។ វាពិតជាចម្លែកមែនទែន ។ ទីមួយគឺមានមនុស្សរៀបការជាមួយនឹងតុក្កតា និងទីពីរ គឺវាគឺជាតុក្កតាខ្មោចគួរឱ្យខ្លាច ។ ប៉ុន្តែអ្វីដែលចម្លែក គឺតុក្កតានោះមានរូបរាងជាខ្មោចស្រី ហើយត្រូវបានដើរតួជាកូនកម្លោះទៅវិញ?
ចែករំលែកព័តមាននេះ