នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវដ្តនូវផ្នែកឌីជីថល គឺជាចំណុចស្នូលនៃកម្មវិធីទាំងមូលដែលអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍បច្ចេកវិទ្យាចុងក្រោយ លើទូរសព្ទដៃចល័ត ផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត “Intelligent Connectivity” ហើយក៏ជាឱកាសបានជូបនឹងស្តាប់វាគ្មិន បកស្រាយពីការវិវត្តន៍នៃបច្ចេកវិទ្យានាពេលខាងមុខទៀតផងដែរ។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលបានចាប់ដៃគូជាមួយនឹងសមាគមបច្ចេកវិទ្យា ដើម្បីជាចលនារៀបចំមូលដ្ឋានសំរាប់ទីក្រុងឆ្លាត។ Metfone ជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ចាប់ពីឆ្នាំ២០១៧ Metfone នឹងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងដោយនាំយកនូវបច្ចេកវិទ្យាព័ត៌មានសំរាប់កិច្ចការរបស់រដ្ឋាភិបាល ដើម្បីបំរើប្រជាជនកម្ពុជានិងសហគ្រិនអោយកាន់តែមានប្រសិទ្ធភាព។
Metfone ជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលត្រូវបានជ្រើសរើសអោយអនុវត្តន៍គំរោងទូទាំងប្រទេស។ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយទាន់សភាពការណ៍ វត្តមានរបស់ MIC 2019 នឹងផ្តល់នូវស្លាកសញ្ញាថ្មីមូយដែលបង្ហាញប្រជាជនកម្ពុជា នូវអ្វីដែលនឹងផ្លាស់ប្តូរ ទីក្រុងរបស់ពួកគេនាអនាគត។
អ្នករៀបចំ MIC 2019 បានបន្ថែមទៀតថា ពួកគេនឹងបង្ហាញនូវបច្ចេកវិទ្យាចុងក្រោយដែលវិវដ្តនៅក្នុងទូរស័ព្ទដៃដោយផ្តោតទៅលើការតភ្ជាប់ដ៏វៃឆ្លាត “Intelligent Connectivity នឹងទំរង់វៃឆ្លាត AI នឹងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។
អ្នកចូលរូម អាចចុះឈ្មោះឥឡូវនេះតាមរយៈគេហទំព័រ mic.metfone.com.kh ដើម្បីចូលរួមពិធីបង្ហាញបច្ចេកវិទ្យាដ៏អស្ចារ្យនេះ។
អ្វីដែលសំខាន់ជាងនេះទៀតក្នុង សិក្ខាសាលានេះគឺមានវត្តមានរបស់ថ្នាក់ដឹកនាំចូលរួមដូចជា Google, Ericsson, Huawei នឹងបង្ហាញពីកម្មវិធីសំខាន់ៗនៃ Internet of Things (IoT), Mobile Connect នឹង Future Networks។ អ្នកចូលរួមទស្សនា នឹងអាចឃើញ នៃផលប៉ះពាល់បច្ចេកវិទ្យាទាំងនេះ ទៅលើទិដ្ឋភាពរស់នៅជាប្រចាំរបស់ពួកគេ រួមបញ្ចូលទាំងសេវាសាធារណៈ ក្រសួង នឹងការថែរក្សាបរិស្ថាន Web និងភាពស្មុគស្មាញនៃទំនាក់ទំនង “Cloud Connectivity”។
តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ចប់ MIC 2019 សូមសន្យាថា ព្រឹត្តិការណ៍នេះមិនមែនសំរាប់តែក្រុមអ្នកចូលចិត្តបចេ្ចកវិទ្យាតែប៉ុណ្ណោះទេ ប៉ុន្តែតំរូវសំរាប់អ្នកទស្សនាគ្រប់ស្រទាប់ទាំងអស់។ “Intelligent City” គឺជាសេចក្តីប្រកាសរបស់ Metfone ដែលជានិច្ចកាល ក្រុមហ៊ុនជាដៃគូសហការដ៏ល្អរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ៕ ដោយសហការ
ចែករំលែកព័តមាននេះ