ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំរិន អញ្ជើញ​ឱ្យ​ភ្លើង​បូជា​លោក ជា សុទ្ធ នៅ​មុខ​វត្ត​បទុមវតី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​បន្ទាប់​ពី​បាន​តម្កល់​​ទុក​ធ្វើ​បុណ្យ​​ទក្ខិ​ណា​នុ​ប្ប​ទាន​តាម​ប្រពៃណី ​​ព្រះ​ពុទ្ធ​សាសនា​​ និង​ប្រពៃណី​ជាតិ​នៅ​គេហ​ដ្ឋាន​​លេខ​២៧៩ ​​ផ្លូវ​លេខ​​២៦៣ ​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ​រាជធានីភ្នំពេញ ​អស់​ចំនួន​៣​ថ្ងៃ​រួច​មក​ នៅ​ព្រឹក​ថ្ងៃទី​​​២៥ មករា ឆ្នាំ​២០១២ ​គណៈ​កម្ម​ការ​​រៀបចំ​បុណ្យ​​សព និង​ក្រុម​គ្រួសារ​សពបាន​ប្រារព្ធ​​ពិធីដង្ហែ​​សព​លោក​ជា

រាជធានីភ្នំពេញ ៖ ​​បន្ទាប់​ពី​បាន​តម្កល់​​ទុក​ធ្វើ​បុណ្យ​​ទក្ខិ​ណា​នុ​ប្ប​ទាន​តាម​ប្រពៃណី​​ព្រះ​ពុទ្ធ​សាសនា​​ និង​ប្រពៃណី​ជាតិ​នៅ​គេហ​ដ្ឋាន​​លេខ​២៧៩ ​​ផ្លូវ​លេខ​​២៦៣ ​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ​រាជធានីភ្នំពេញ ​អស់​ចំនួន​៣​ថ្ងៃ​រួច​មក​ នៅ​ព្រឹក​ថ្ងៃទី​​​២៥ មករា ឆ្នាំ​២០១២ ​គណៈ​កម្ម​ការ​​រៀបចំ​បុណ្យ​​សព និង​ក្រុម​គ្រួសារ​សពបាន​ប្រារព្ធ​​ពិធីដង្ហែ​​សព​លោក​ជា សុទ្ធ ​ឧត្តម​​ទី​ប្រឹក្សា​​ផ្ទាល់​ព្រះ​​​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ព្រឹទ្ធ​សមាជិករដ្ឋសភា និង​ជា​​តំណាង​រាស្ត្រ​មណ្ឌល​​ភ្នំពេញ ដែល​​បាន​ទទួល​មរណ​ភាព​​កាលពី​ថ្ងៃទី២១ មករា ឆ្នាំ​២០១២ វេលា​ម៉ោង​​១៧​និង​១៥​នាទី​​​ក្នុង​ជន្មា​យុ​៨៦​ឆ្នាំ ដោយ​ជរា​ពាធ ​​ចេញ​ពី​​គេហ​ដ្ឋាន​​ឆ្ពោះ​ទៅ​ឈាប​ន​ដ្ឋាន​នៅ​មុខ​វត្ត​បទុម​វតី​រាជ​ធានីភ្នំពេញ ​ដើម្បីប្រារព្ធ​​ពិធី​បូជា​​សព ។

ពិធី​បូជា​សព​​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​មាន​ការ​យាង និង​អញ្ជើញ​ចូលរួមពី​សំណាក់​សម្តេច​​​ព្រះ​​អគ្គម​ហា​សង្ឃ​រា​​ជាធិបតី​​ទេព​វង្ស ​សម្តេច​ព្រះ​មហា​សង្ឃ​​រាជ​​គណៈ​មហា​និកាយ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​​សម្តេច​​ព្រះ​​ម​ហា​សុ​មេ​ធា​ធិប​តី​​​នន្ទ​ ង៉ែត ​សម្តេច​ព្រះ​សង្ឃ​​​​នាយក​នៃ​​ព្រះ​រាជ​ា​ណា​ចក្រ​កម្ពុជា សម្តេច​​អគ្គ​ម​ហា​ព​ញា​ចក្រី​ហេង សំរិន ​ប្រ​ធាន​រដ្ឋ​ស​ភា សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​លោកជំទាវ​​​​ ឧ​ប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ និង​ឥស្ស​រ​ជន​​ដែល​ជា​សមា​ជិក​ព្រឹទ្ធ​​ភា​ រដ្ឋ​ស​ភា រាជ​រដ្ឋា​ភិបាល និង​មន្ត្រីអ្ន​ក​មុខ​អ្នក​ការ​ជា​ច្រើន​​រូប​ទៀត​ ។

ក្នុង​​ឱ​កាស​​នោះ​លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ស​ ខេង រដ្ឋ​មន្ត្រី​ក្រ​សួង​​ម​ហា​ផ្ទៃ​ បាន​អាន​នូវ​ព្រះ​រាជ​សារ​​រំ​លែក​ទុក្ខ​របស់​ព្រះ​ក​រុណា​ព្រះបាទ​​សម្តេច​​ព្រះ​ប​រ​ម​នា​ថ ​នរោត្តម​សី​ហ​មុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ព្រះ​រាជ​​សារ​រំ​លែក​ទុក្ខ​របស់​ព្រះ​​ករុណា​ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ និង​សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​ ជូន​លោក​ជំទាវ​​ភរិយា​សព​​លោក​ជា សុទ្ធ​ និង​លោក​ងួន ញុិល អនុប្រធាន​ទី​១រដ្ឋ​សភា​​​អាន​វិយោគ​កថា​ ។

បន្ទាប់​​មក​​សម្តេច​ លោក​​ជំទាវ​ អស់​លោក ​លោក​ស្រី​ទាំង​អស់​បាន​ក្រោក​ឈរ​ស្មិង​ស្មាធិ៍​គោរព​វិញ្ញាណ​ក្ខន្ធ​​ និង​ដាក់​ផ្កា​បូ​ជា​ចំពោះ​សព​ជាកិច្ច​​​គោរព​​ចុង​ក្រោយ​ និងបួងសួង​សូម​ឱ្យ​វិញ្ញា​​ណក្ខន្ធ​របស់​លោក​ជា​ សុទ្ធ បាន​ទៅ​សោយ​សុខ​ក្នុង​សុគតិ​ភព​កុំ​បីឃ្លៀង​ឃ្លាត​​ឡើយ​។ ក្នុង​ឱកាស​នោះ​សម្តេច​អគ្គ​ម​ហា​ពញា​ចក្រី ហេង​សំរិន ប្រធាន​រដ្ឋ​សភា​ បាន​អញ្ជើញ​ឱ្យ​ភ្លើង​បូ​ជា​សព​លោក​ជា សុទ្ធ តាម​ប្រពៃណី​សាសនា៕