ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​លក់​ជា​ផ្លូវការ​ហើយ​! ហុងដា WAVE100 ស៊េរី​ថ្មី ពី​ក្រុមហ៊ុន អិន​ស៊ី​អិ​ច​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្វាគមន៍​ការ​បើក​ទំព័រ​ដើមឆ្នាំ​២០១៩ ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ដំឡើង និង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លក់​ម៉ូតូ​ម៉ាក…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ស្វាគមន៍​ការ​បើក​ទំព័រ​ដើមឆ្នាំ​២០១៩ ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ដំឡើង និង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA ព្រមទាំង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លក់​ម៉ូតូ​ម៉ាក Honda WAVE100 ស៊េរី​ថ្មី​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ ២០១៩ ដើម្បី​បំពេញ​សេចក្តី​ទន្ទឹម​រង់ចាំ​របស់​អតិថិជន​ទូ​ទាំង​ប្រទេស ។

កាន់តែ​ពិសេស​ជាមួយ​ម៉ូតូ Honda WAVE100 ស៊េរី​ថ្មី រូបរាង​ដ៏​ប្រទាក់​ភ្នែក រួម​បញ្ចូល​ថាមពល​ប្រកប​ដោយ​ភាព​ស្វាហាប់ នាំ​ទៅ​កាន់​ភាព​ជោគជ័យ ! គុណ​តម្លៃ Lucky Stone បាន​រចនា​ទៅ​លើ Honda WAVE100 ថ្មី ផ្តល់​ថាមពល​ដ៏​មុត​ស្រួច និង​ស័​ក្កិ​សម​បំផុត​។

លើស​ពី​នេះ Honda WAVE100 ថ្មី មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ៖

1- STYLISH NEW STICKER STRIPES ៖ រឹតតែ​លង់​ចិត្ត​ជាមួយ​តែម​ថ្មី រចនា​យ៉ាង​ផ្ចិតផ្ចង់ ធ្វើ​ឱ្យ​ម៉ូតូ Honda WAVE100 បញ្ចេញ​សោភ័ណ​ភាព ទាក់ទាញ​គ្រប់​ក្រសែភ្នែក និង​ពោរពេញ​ដោយ​អត្ថន័យ​។

2- HALOGEN HEAD LIGHT ៖ ចង្កៀង​មុខ ដោយ​បំពាក់​ដោយ​អំ​ពូ​ល HALOGEN ផ្តល់​នូវ​ភាព​ភ្លឺ​ច្បាស់​ល្អ​គ្រប់​ស្ថានភាព​នៃ​ការ​បើកបរ ។

3- NEWLY-DESIGNED SPEEDOMETER ៖ មិន​ត្រឹមតែ​ផ្តោត​លើ​ការ​រចនា​ម៉ូ​ដ​យ៉ាង​សម្រិត​សម្រាំង​ផ្ដល់​ទាំង​ភាព​ស្រស់​ស្អាត កុង​ទ័​រ​ថ្មី​របស់​ម៉ូតូ Honda WAVE100 ថែម​ទាំង​ផ្តល់​នូវ​ភាព​ភ្លឺ​ច្បាស់​ងាយស្រួល​មើល​គ្រប់​ស្ថានភាព​សម្រាប់​ពេល​ធ្វើ​ដំណើរ​។

4- 100cc ENGINE ៖ ក្រៅពី​ការ​រចនា​ម៉ូ​ដ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ទាន់សម័យ ម៉ូតូ Honda WAVE100 បាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង 100cc ធានា​ក្នុង​ការ​ផ្ដល់​អនុភាព​ពេញលេញ ជូន​លោក​អ្នក​ឆ្ពោះទៅ​កាន់​គោលដៅ​ប្រកបដោយ​ភាព​ជោគជ័យ​។

5- SHOCK ABSORBERS ៖ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​ជឿជាក់​គ្រប់​ស្ថានភាព​ផ្លូវ ម៉ូតូ Honda WAVE100 បាន​ធ្វើការ​រចនា​បន្ថែម​មក​ព្រម​ជាមួយ​បូម​ថ្មី ធ្វើ​ឱ្យ​លោក​អ្នក​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​បើកបរ​។

6- ជម្រើស​ពណ៌ ៖ ដើម្បី​បំពេញតម្រូវការ​របស់​អតិ​ជន ម៉ូតូ Honda WAVE100 ថ្មី បាន​មក​ព្រម​ជាមួយ​ពណ៌​ដ៏​ទាន់សម័យ និង​ពេញ​និយម​ចំនូ​ន ៣ ពណ៌​សម្រាប់​ជ្រើសរើស ៖
-​ ​ពណ៌​ខ្មៅ (BLACK SODALITE) ពោរពេញ​ដោយ​អនុភាព និង ភាព​អង់អាច​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ ។
-​ ​ពណ៌​ក្រហម (RED JASPER) ទាក់ភ្នែក​បង្ហាញ​ពី​ភាព​ជឿជាក់ ជម្នះ​រាល់​គ្រប់​ឧបសគ្គ​។
-​ ​ពណ៌ ATLANTIC JADE ដែល​បង្ហាញ​នូវ​កិត្យានុភាព និង​ពោរពេញ​ទៅ​ដោយ​គុណ​តម្លៃ ។

បញ្ជាក់ ៖ អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ ២០១៩ នេះ​តទៅ​។
លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម ៖ 010 922 922
ឬ ចូល​ទៅ​កាន់​គេហទំព័រ www.ncxhonda.com.kh ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ