វិធីដែលជួយឲ្យអ្នកមិនងាយចាស់ ៖
1.អ្នកគួរតែញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវក្នុងមួយថ្ងៃ ទើបអាចជួយជម្រះជាតិពុលក្នុងរាងកាយអ្នក ដោយធ្វើឲ្យស្បែកអ្នកស្អាតខ្លាំង។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនងាយចាស់ជ្រួញឡើយ ។
2.អ្នកមិនគួរតែងចូលគេងយប់ជ្រៅឡើយ ព្រោះនៅពេលដែលអ្នកមិនចូលគេងពីព្រលប់ នោះអ្នកនឹងងាយចាស់ជាទីបំផុត ។ ដូចនេះ ទម្លាប់ក្នុងការចូលគេងយប់ជ្រៅ អ្នកគួរតែបោះចោលឲ្យលឿនជាទីបំផុត ដើម្បីស្បែករបស់អ្នក ។
3.អ្នកមិនគួរផ្តល់សម្ពាធខ្លាំងដល់រាងកាយអ្នកឡើយ ព្រោះនៅពេលដែលអ្នករងសម្ពាធខ្លាំង នឹងអាចធ្វើឲ្យស្បែកអ្នកឆាប់ខូចខ្លាំងណាស់ ដោយធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញមុនអាយុ ។
ដូចនេះអ្នកគួរតែចេះបន្ធូរអារម្មណ៍ ហើយទម្លាក់សម្ពាធចុះខ្លះ ទើបអាចការពារស្បែករបស់អ្នកបាន(ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ