ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​កើតរោគ​​ផ្សិត​ទ្វារមាស​ស្ត្រី (18+)

5 ឆ្នាំ មុន

រោគ​ផ្សិត​អាច​កើតឡើង​គ្រប់កន្លែង​នៅ​ក្នុង​រាង​កាយ រួម​ទាំង​មាត់ និង​ស្បែក​របស់​អ្នក ។ វា​ក៏​អាច​ចូល​នៅ​ក្នុង​ឈាម​បាន​ផង​ដែរ​។ ១-ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក (​សម្លាប់​បាក់តេរី​) ៖ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដូច​ជា​ថ្នាំ​តេ​ត្រា​ស៊ី​គ្លី​ន ឬ​អា​ម៉ុ​ក​ស៊ី​ស៊ី​លី​ន…

រោគ​ផ្សិត​អាច​កើតឡើង​គ្រប់កន្លែង​នៅ​ក្នុង​រាង​កាយ រួម​ទាំង​មាត់ និង​ស្បែក​របស់​អ្នក ។ វា​ក៏​អាច​ចូល​នៅ​ក្នុង​ឈាម​បាន​ផង​ដែរ​។

១-ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក (​សម្លាប់​បាក់តេរី​) ៖ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដូច​ជា​ថ្នាំ​តេ​ត្រា​ស៊ី​គ្លី​ន ឬ​អា​ម៉ុ​ក​ស៊ី​ស៊ី​លី​ន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដទៃ​ទៀត ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ទាំងនេះ​ក៏​អាច​សម្លាប់​បាក់តេរី ល្អ​ៗ ដែល​កំពុង​គ្រប់គ្រង​មេរោគ​ផ្សិត​បាន​។

២-ថ្នាំ Corticosteroids ៖ រ​ប្រើ​ថ្នាំ corticosteroid សម្រាប់​ជំងឺហឺត​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត ។

៣-ធ្មេញ ៖ អ្នក​ដែល​ដូរ​ធ្មេញ ឬ​ពាក់​ធ្មេញ​ទាំងអស់​តែ​ម្តង និង​ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ទំនងជា​អាច​ជួប​ប្រទះ​បញ្ហា​នេះ ។ ដូច្នេះ​ចូរ​លាង​សម្អាត​ធ្មេញ​របស់​អ្នក​យ៉ាង​ហ្មត់ចត់​រាល់​យប់ ដើម្បី​ការពារ​ការ​ឆ្លង ។

៤-ការ​លាង​សម្អាត​ខ្លាំង និង​ការ​បាញ់​ទឹករំអិល​ទ្វារមាស ៖ ផលិតផល​មួយ​ចំនួន​អាច​ផ្លាស់​ប្តូរ​កម្រិត​ជាតិ​អាស៊ីត​នៅ​ក្នុង​ទ្វា​មាស​របស់​អ្នក ដែល​វា​អាច​នាំ​ឲ្យ​មានការ​លូតលាស់​នៃ​ផ្សិត និង​លុប​បំបាត់​បាក់តេរី​ដែល​មាន​ប្រយោជន៍​ចេញពី​រាង​កាយ​របស់​អ្នក​។

៥-អ៊័​រ​ម៉ូ​ន ៖ ការ​ផ្លាស់​ប្តូរ​កម្រិត​អ័រម៉ូន​អ៊ឹ​ស្ត្រូ​សែន និង​ប្រូ​សេ​ស្តេ​រ៉ូ​ន​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ការ​ប្រើ​ការ​ព្យាបាល​ដោយ​អ៊័​រ​ម៉ូ​ន ឬ​ការ​ប្រើ​ថ្នាំ​ពន្យារកំណើត អាច​នាំ​អោយ​មានការ​ឆ្លង​មេរោគ​ផ្សិត​តាម​ទ្វារមាស ។

៦-សម្លៀក​បំពាក់ ៖ ការ​ស្លៀកខោ​ទ្រនាប់ (​ឬ​ខោ​ខូ​វ​ប៊​យ ឬ​សម្លៀក​បំពាក់​ហែល​ទឹក​សើម​) អាច​បង្កើន​កម្តៅ និង​សំណើម​ក្នុង​ទ្វារមាស ដែល​ជាទី​ជម្រក​របស់​ពពួក​ផ្សិត ។

៧-សម្លី​អនាម័យ ៖ ចូរ​ផ្លាស់​ប្តូរ​វា​ឲ្យ​បាន​ញឹកញាប់ អំឡុង​ពេល​អ្នកមាន​រដូវ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ផ្សិត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ