ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​​បត់​ត្រឡប់​ក្រោយមិនបន្ថយល្បឿន​ ​ដាច់​គន្លឹះ​ក្រឡាប់​ផ្ងារជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​លឿន​ត្រឡប់​ក្រោយ​ដាច់​គន្លឹះ​ក្រឡាប់​ផ្ងារជើង​មួយ​កំណាត់​ក្រោយ ហើយ​មួយ​កំណាត់​មុខ​បាន​បើក​ចូល​ផែ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ផែស្ងួត​តិច​ស្រ៊ុ​ន…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​លឿន​ត្រឡប់​ក្រោយ​ដាច់​គន្លឹះ​ក្រឡាប់​ផ្ងារជើង​មួយ​កំណាត់​ក្រោយ ហើយ​មួយ​កំណាត់​មុខ​បាន​បើក​ចូល​ផែ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ផែស្ងួត​តិច​
ស្រ៊ុ​ន ដែល​ស្ថិត​នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ រថយន្ត​កុងតឺន័រ​របស់​ផែស្ងួត តេ​ង​ឡាយ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​ផែស្ងួត តិច​ស្រ៊ុ​ន ស្រាប់តែ​រថយន្ត​កុងតឺន័រ​ខាងលើ​បាន​បត់​ត្រឡប់​ក្រោយ​មិន​បន្ថយល្បឿន បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​មួយ​កំណាត់​ក្រោយ តែ​សំណាងល្អ​មិន​បណ្តាល​អោយ​ក្រឡាប់​លើ​មនុស្ស ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ​នោះ​ទេ​។

បើ​តាម​សំដី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ​បាន​និយាយ​ថា រថយន្ដ​កុងតឺន័រ​ផែស្ងួត​ខាងលើ បើកប​លឿន​ៗ​ណាស់ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​ច្រើន​លើក​ផង​ដែរ ខ្លះ​បើក​បុក​រត់​ចោល​រថយន្ត ខ្លះ​បុក​រត់​មិន​ដោះស្រាយ ខ្លះ​បុក​រត់​ចូល​ផែ ដោយ​មិន​ទទួលខុសត្រូវ​។

ប្រជាពលរដ្ឋ​សំណូម​ពរ​ដល់​អ្នកបើកបរ​រថយន្ត​កុងតឺន័រ មុន​នឹង​បើកបរ​សូម​ត្រួត​ពិនិត្យ​អោយ​បាន​គ្រប់​
ជ្រុងជ្រោយ ចៀសវាងកើតមានករណី​ដូច​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ ដោយ​មិន​មាន​ប៉ះពាល់​ដល់​មនុស្ស និង​សម្បត្តិ​សាធារណៈ សមត្ថកិច្ច​បាន​ប្រគល់​អោយ​ក្រុមហ៊ុន​ផែស្ងួត​ខាងលើ​បាន​យក​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត​កុងតឺន័រ​យក​ទៅ​ទុក​ក្នុង​ផែ​ខាងលើ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ