របៀបក្នុងការមើលដឹងថាអ្នកមានផ្ទៃពោះឬទេ តើមានអ្វីខ្លះទៅ ?
1.មុនពេលមករដូវ២អាទិត្យ អ្នកនឹងកើតមានអាការតឹងណែនដើមទ្រូង ប៉ុន្តែបើអាការមិនធូរស្បើយសោះ ហើយដល់ថ្ងៃដែលអ្នកត្រូវមករដូវបែរជាមិនមក ថែមទាំងកាន់តែធ្ងន់ នោះមានន័យថា អ្នកអាចមានផ្ទៃពោះហើយ ។
2.មុនពេលដែលអ្នកជិតមករដូវ អ្នកនឹងអាចមានអារម្មណ៍ថានឿយហត់ ប៉ុន្តែបើអ្នកអារម្មណ៍មួយនេះធ្ងន់ជាងធម្មតា ហើយសម្រាកប៉ុនណា ក៏នៅតែចង់គេង នោះអ្នកប្រហែលជាមានផ្ទៃពោះហើយ ។
3.ប្រសិនជាអ្នកមានផ្ទៃពោះ អ្នកអាចកើតមានអាការទល់លាមក រាករូស ឬនោមច្រើន។ ម្យ៉ាងទៀតក៏អាចកើតមានអាការមិនចង់ពិសាអ្វីផងដែរ ។
4.ប្រសិនជាដល់ថ្ងៃដែលអ្នកមករដូវ អ្នកបែរជាមិនមក ហើយកើតមានអាការឈឺចង្កេះ ដោយឈឺខុសប្លែកពីធម្មតា នោះអ្នកគួរតែប្រយ័ត្ន ព្រោះអ្នកអាចមានផ្ទៃពោះហើយ ។
5.អារម្មណ៍របស់អ្នកនឹងប្រែប្រួលខុសពីធម្មតា ដោយឆាប់ឆេវឆាវយ៉ាងខ្លាំង ។ និយាយរួមអារម្មណ៍ខុសខ្លាំងតែម្តង ដោយពិបាកវាស់ខ្លាំងណាស់ នោះអ្នកអាចនឹងមានផ្ទៃពោះបាន ។
6.ប្រសិនជាដល់ថ្ងៃដែលអ្នកមករដូវ តែបែរជាមិនមក ហើយកើតមានអាការឈឺនៅជុំវិញស្បូន ថែមទាំងកើតមានអាការមិនស្រួលខ្លាំង អ្នកអាចនឹងមានផ្ទៃពោះក៏ថាបានដែរ ។ ដូចនេះអ្នកគួរតែប្រយ័ត្ននៅពេលដែលកើតមានអាការៈទាំងនេះ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ