«Daily Mail» ផ្សាយថា អង្គភាពផ្នែកវត្ថុបុរាណរបស់អីុស្រាអែលបានបង្ហាញកាក់មាសបុរាណដ៏មានតម្លៃជាច្រើន និងក្រវិលមាសដែលកម្ររកនៅភាគខាងជើងប្រទេសអីុស្រាអែល ហើយម្ចាស់ទ្រព្យអាចជារបស់ក្រុមអ្នកតស៊ូ«Crusader »យកលាក់ទុកកាលពីជាង៩០០ឆ្នាំមុន ។
លោកPeter Gendelman និងMohammed Hatar នាយកផ្នែកបុរាណវិទ្យាបានឲ្យដឹងថាកាក់ទាំងនេះមានអាយុនៅក្នុងដំណាច់សតវត្សទី១១ ។ ការរកឃើញនេះគឺជាផ្នែកមួយនៃគម្រោងការជីករុករកផ្នែកបុរាណវិទ្យា នៅតំបន់បេតិកភណ្ឌពិភពលោកក្នុងក្រុងCaesarea ដែលបានលាក់ទុកក្នុងគម្លាតថ្ម២ដុំនៅក្បែរអណ្ដូងទឹកក្នុងផ្ទះ រួមមានឆ្នាំងថ្មដីសូនពណ៌ត្នោតតូចមានដាក់កាក់មាសចំនួន២៤កាក់ និងក្រវិល រួមទាំងកាក់«Baldwin» និងកាក់«Fatimid dinar»ជាច្រើនទៀត ។
តាមទិន្នន័យផ្លូវការឲ្យដឹងថាពលរដ្ឋភាគច្រើនដែលរស់នៅក្នុងទីក្រុងត្រូវបានសម្លាប់ដោយកងទ័ព «Baldwin-I» នៃអាណាចក្រយេរូសាឡឹម ក្នុងហេតុផលសម្លាប់ជាក្រុម ឬត្រូវនិរទេសជាទាសករ បង្កឲ្យមានការលាក់ទ្រព្យសម្បត្តិបន្សល់ទុកបែបនេះ ៕
ចែករំលែកព័តមាននេះ