ស្នាមជាំខៀវលើស្បែកមិនមែនជារឿងចម្លែកណាស់ណាឡើយ ជាពិសេសចំពោះ ក្មេងៗដែលរពឹស ឬឧស្សាហ៍រត់ដួល ។ សូម្បីតែមនុស្សពេញវ័យក៏អាចកើតមានស្នាមជាំខៀវលើស្បែកដូចគ្នា នៅពេលដើរប៉ះទង្គិចត្រូវវត្ថុអ្វីមួយ ឬដួល, ធ្លាក់ ជាដើម ប៉ុន្តែពេលខ្លះវាក៏អាចបណ្ដាលមកពីបញ្ហាសុខភាពផងដែរ ។
ជាទូទៅការជាំស្បែកកើតឡើងនៅពេលដែលមានរបួសនៅលើសរសៃឈាម តូចៗនៅក្រោមស្បែក ហូរឈាមក្រោមស្បែក ។ មិនថាស្នាមជាំខៀវបណ្ដាលមកពីមូលហេតុអ្វីទេ ការស្វែងរកនូវវិធីកាត់បន្ថយ ក៏ដូចជាព្យាបាលស្នាមជាំ គឺគួរឲ្យចាប់អារម្មណ៍ជាង ។ បើទោះជាស្នាមជាំខៀវ អាចនឹងបាត់ទៅវិញដោយឯកឯងក៏ពិតមែន ក៏វាត្រូវការរយៈពេលយូរគួរសមដែរ។ រូបមន្តបែបធម្មជាតិ ងាយៗដែលជួយបំបាត់ស្នាមជាំខៀវលើស្បែកបាកយ៉ាងឆាប់រហ័ស ៖
១. ប្រេងឡាវ៉ែនដឺ ឬប្រេងស្លឹកគ្រៃ ៖ ប្រេងទាំង២ នេះសុទ្ធតែមានប្រសិទ្ធភាពដូចគ្នាក្នុងការព្យាបាលបញ្ហាស្បែកជាំខៀវ ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប្រេងនេះមួយណាក៏បានចំនួនប៉ុន្មានតំណក់ ម៉ាស្សាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ឲ្យបានពី ៣ទៅ៤ដងក្នុងមួយថ្ងៃ ។
២.ស្អំដបទឹកក្ដៅ ៖ រូបមន្តបែបធម្មជាតិមួយទៀតដែលជួយឲ្យស្នាមជាំឆាប់បាត់នោះ គឺការយកដបទឹកក្ដៅឧណ្ហៗមកស្អំភ្លាម បន្ទាប់ពីអ្នកសម្គាល់ឃើញស្នាមជាំលេចឡើង ។ សីតុណ្ហភាពក្ដៅ ឧណ្ហៗជួយកាត់បន្ថយឈាមដែលកកក្រោមផ្ទៃនៃស្បែក។ ប្រសិនបើមានការហើមអមមកជាមួយនឹងស្នាមជាំ ចូរចាប់ផ្ដើមស្អំទឹកត្រជាក់ ឬទឹកកកសិន មុននឹងស្អំទឹកក្ដៅ ។ ត្រូវប្រាកដថាដបទឹក ឬសីតុណ្ហភាពនៃទឹកមិនខ្ពស់ពេក បើមិនដូច្នោះទេស្បែកអាចនឹងទទួលរងការរលាក ។
៣.ជីវ៉ាន់ស៊ុយ ៖ ជីវ៉ាន់ស៊ុយ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ព្យាបាលស្នាមជាំខៀវលើស្បែក ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន K ដែលមានប្រសិទ្ធភាពជួយបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាក ។ អ្វីដែលអ្នកត្រូវកាត់ ឬចិញ្ច្រាំស្លឹកជីរវ៉ាន់ស៊ុយប៉ុន្មានស្លឹក រួចយកទៅបិទលើតំបន់ស្បែកជាំខៀវ ហើយទុកចោលរហូតដល់ស្បែកបឺតយកជាតិទឹកចេញពីជីរជាការស្រេច ។
៤. សូកូឡា ៖ សូកូឡា មានផ្ទុកនូវសមាធាតុ cocoa bioactive ប្រឆាំងនឹងការរលាក ដែលធ្វើឲ្យវាល្អសម្រាប់ព្យាបាលបញ្ហាស្បែកជាំខៀវ ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយសូកូឡាមួយចំនួន រួចទុកឲ្យវាចុះត្រជាក់បន្តិចមកត្រឹមក្ដៅ ឧណ្ហៗ សឹមលាបវាលើស្នាមជាំ រួចយកស្បៃរុំរបួសមករុំពីលើទុកចោលរហូតដល់ស្ងួតសឹមបកចេញជាការស្រេច (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ