ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ច្រើន​នៅ​លើ​ថ្ងាស​តើ​ធ្វើ​ម៉េច​កម្ចាត់​បាន?

5 ឆ្នាំ មុន

វិធី​ដែល​អាច​ជួយ​កម្ចាត់​មុន​លើ​ថ្ងាស​អ្នក​បាន​៖ 1.​អ្នក​គួរតែ​រៀន​ចេះ​បន្ធូរ​អារម្មណ៍​របស់​អ្នក ដោយ​មិន​គួរ​តានតឹង និង​ឆាប់​មួល​ម៉ៅ​ឡើយ ។ ជា​ពិសេស​អ្នក​គួរតែ​ចេះ​គ្រប់គ្រង​អារម្មណ៍​អ្នក​ឲ្យ​បាន​ល្អ ទើប​អាច​រក្សា​ខួរក្បាល​អ្នក​ឲ្យ​មាន​កន្លែង​ដកដង្ហើម ។ ដូចនេះ​ថ្ងាស​អ្នក​នឹង​មិន​មាន​មុន​ទៀត​ទេ ។…

វិធី​ដែល​អាច​ជួយ​កម្ចាត់​មុន​លើ​ថ្ងាស​អ្នក​បាន​៖

1.​អ្នក​គួរតែ​រៀន​ចេះ​បន្ធូរ​អារម្មណ៍​របស់​អ្នក ដោយ​មិន​គួរ​តានតឹង និង​ឆាប់​មួល​ម៉ៅ​ឡើយ ។ ជា​ពិសេស​អ្នក​គួរតែ​ចេះ​គ្រប់គ្រង​អារម្មណ៍​អ្នក​ឲ្យ​បាន​ល្អ ទើប​អាច​រក្សា​ខួរក្បាល​អ្នក​ឲ្យ​មាន​កន្លែង​ដកដង្ហើម ។ ដូចនេះ​ថ្ងាស​អ្នក​នឹង​មិន​មាន​មុន​ទៀត​ទេ ។

2.​អ្នក​គួរតែ​រក្សា​ទម្លាប់​ចូល​គេង​ពី​ព្រលឹម ហើយ​ក្រោក​ពី​ព្រលឹម ទើប​បញ្ហា​មុន​អ្នក​អាច​ដោះស្រាយ​បាន ។ បើ​អ្នក​នៅ​តែ​ចូល​គេង​យប់​ជ្រៅ នោះ​មុខ​អ្នក​នឹង​អាច​ក្លាយជា​ខ្មោច​ជា​មិន​ខាន​ឡើយ ។

3.​អាហារ​ដែល​ហិ​រ និង​សម្បូរ​ខ្លាញ់ អ្នក​មិន​គួរ​បរិភោគ​នោះ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​សុខភាព ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សម្រស់​អ្នក​ទៀត​ផង ដោយ​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មុន​ពេញ​មុខ ។

4.​ចុង​ក្រោយ អ្នក​គួរតែ​សម្អាត​មុខ​អ្នក​ឲ្យ​ស្អាត ទើប​អាច​ចៀស​ពី​មុន​បាន ។ ប្រសិនជា​អ្នក​មិន​ចេះ​សម្អាត​មុខ នោះ​មុន​លើ​ថ្ងាស​អ្នក​នឹង​កាន់តែ​ច្រើន ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​កំចាត់​អស់​ខ្លាំង​ណាស់​។ ដូចនេះ​អ្នក​គួរតែ​ធ្វើ​តាម​វិធី​ខាងលើ ដើម្បី​រក្សា​មុខ​ឲ្យ​ទន់ និង​ស​ស្អាត​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ