ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊័​រ​ម៉ូ​ន​ប៉ះពាល់​សុខភាព​មាត់​ធ្មេញ

5 ឆ្នាំ មុន

អ៊័​រ​ម៉ូ​ន​ជា​ច្រើន​ប្រហែលជា​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ស្ត្រី​អស់​មួយ​ជីវិត ។ ដូច្នេះ​ហើយ​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍ ខ្លះ​ៗ​អំពី​អ័រម៉ូន​របស់​ស្ត្រី​៖ ១-​ក្នុង​ពេល​ពេញវ័យ អ៊័​រ​ម៉ូ​ន​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ហូរ​ឈាម ក្រហម និង​ហើម​អញ្ចាញ​ធ្មេញ។ ២-​ជា​រៀង​រាល់​ខែ​ក្នុង​ពេល​មក​រដូវ ស្ត្រី​ម្នាក់​ប្រហែលជា​ត្រូវ​ធ្លាក់ឈាម…

អ៊័​រ​ម៉ូ​ន​ជា​ច្រើន​ប្រហែលជា​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ស្ត្រី​អស់​មួយ​ជីវិត ។ ដូច្នេះ​ហើយ​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍ ខ្លះ​ៗ​អំពី​អ័រម៉ូន​របស់​ស្ត្រី​៖

១-​ក្នុង​ពេល​ពេញវ័យ អ៊័​រ​ម៉ូ​ន​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ហូរ​ឈាម ក្រហម និង​ហើម​អញ្ចាញ​ធ្មេញ។

២-​ជា​រៀង​រាល់​ខែ​ក្នុង​ពេល​មក​រដូវ ស្ត្រី​ម្នាក់​ប្រហែលជា​ត្រូវ​ធ្លាក់ឈាម និង​ហើម​អញ្ចាញ​ធ្មេញ ហើម​ក្រពេញទឹកមាត់ ឬ​ពងបែក​មាត់ ។​អាការ​ទាំងនេះ​គួរតែ​ស្រាកស្រាន្ត​ទៅ​វិញ​នៅ​ពេល​ឈប់​មក​រដូវ

៣-​ស្ត្រី​ខ្លះ​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត​ទំនងជា​ងាយ​នឹង​ស្ងួត​ជើងធ្មេញ​ក្រោយ​ពី​វះកាត់​នៅ​មាត់​រួច ។

៤-​ការ​រលាក​អញ្ចាញធ្មេញ​រួម​ទាំង​ហើម​ធ្មេញ ឈឺ​តឹង​ធ្មេញ និង​ការ​ឡើង​ក្រហម​អញ្ចាញ​ធ្មេញ គឺជា​រឿង​ដែល​អាច​នឹង​កើតឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទាំងអស់ ។

៥-​ការ​ដុស​សម្អាត​ធ្មេញ​ជា​ប្រចាំ ការ​ប្រើប្រាស់​អំបោះ​សម្អាត​ធ្មេញ និង​ទៅ​ជួប​ពេទ្យ​ធ្មេញ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ