ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​ភាព​យន្ត​រឿង​«ឃ្លាត​ទៅ​សែន​ឆ្ងាយ​»ត្រៀម​​ដាក់​បញ្ចាំង​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​​ខ្សែ​ភាព​យន្ត​រឿង​ «​ឃ្លាត​ទៅ​សែន​​ឆ្ងាយ​» ជា​រឿង​ទុក្ខ​សោក​ពិត​ក្នុង​ជីវិត​​របស់​អ្នក​ស្រី​នន់ សិលា ដែល​ខំ​​ធ្វើ​​​​រឿង​​រ៉ាវ​គ្រប់​យ៉ាង ដែល​​ខ្លួន​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​ឱ្យ​ក្រុម​គ្រួ​សារ​​របស់​គាត់​រស់​រាន​មាន​ជី​វិត​ និង​​រស់​នៅ​ដើម្បី​តែ​​មើល​ឃើញ​ប្រ​ជា​ជន​យ៉ាង​ច្រើន​ត្រូវ​គេ​សម្លា.ប់​ ធ្វើ​ទារុណ​កម្ម​ដោយ​បង្អត់​​អា​ហារ​​​រហូត​បាត់​

រាជធានីភ្នំពេញ ៖​ ​​ខ្សែ​ភាព​យន្ត​រឿង​ «​ឃ្លាត​ទៅ​សែន​​ឆ្ងាយ​» ជា​រឿង​ទុក្ខ​សោក​ពិត​ក្នុង​ជីវិត​​របស់​អ្នក​ស្រី​នន់ សិលា ដែល​ខំ​​ធ្វើ​​​​រឿង​​រ៉ាវ​គ្រប់​យ៉ាង ដែល​​ខ្លួន​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​ឱ្យ​ក្រុម​គ្រួ​សារ​​របស់​គាត់​រស់​រាន​មាន​ជី​វិត​ និង​​រស់​នៅ​ដើម្បី​តែ​​មើល​ឃើញ​ប្រ​ជា​ជន​យ៉ាង​ច្រើន​ត្រូវ​គេ​សម្លាប់​ ធ្វើ​ទារុណ​កម្ម​ដោយ​បង្អត់​​អា​ហារ​​​រហូត​បាត់​បង់ជីវិត​​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាស្ត្រ​​ខ្មែរ​ក្រ​ហម កាល​ពី​ជា​ង​៣០​ឆ្នាំ​មុន ។

រឿង​ឃ្លា​ត​ទៅ​សែន​​ឆ្ងាយ​នេះ ​រៀប​រៀង​និ​ពន្ធ​​ និង​សម្តែង​ដោយ​​អ្នក​ស្រី​កូវ សុធារី ​ជា​កូន​​​ម្នាក់ ក្នុង​ចំណោម​កូនពីរ​នាក់ ដែល​​នៅ​រស់​រាន​​​​របស់​អ្នក​ស្រី​​នន់ សិលា ។ ​រឿង​​ឃ្លាត​ទៅ​សែនឆ្ងាយ​​បង្ហាញឱ្យ​​ឃើញ​​​ជាក់​ស្តែង​ពី​អំពើ​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​ហួស​ប្រ​មាណ​ក្នុង​សម័យ​កាល​ដ៏ឈឺ​ចាប់​ជា​ប្រ​វត្តិសាស្ត្រ​​​ ។

លោក​ឆាយ បូរ៉ា អ្នក​ដឹក​នាំ​រឿង ​ជា​ស្វាមី​​របស់​អ្នក​ស្រី​កូវ ​សុធារី ​ឱ្យ​ដឹង​ថា ការ​​ផលិត​ភាព​យន្ត​នេះ​ឡើង គឺ​មិន​មែន​សម្រាប់​តែ​​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​​​ទេ ​ដោយ​សារ​គិត​ឃើញ​​ប្រ​វត្តិ​ពិត​របស់​អ្នក​ស្រី​​នន់ សិលា ដែល​មាន​ខ្សែ​​ជីវិត​ដូច​ប្រ​ជា​ជន​ដទៃ​ជា​ច្រើន​ទៀត ក្នុង​សម័យ​ប៉ុល​ពត ជួប​ប្រទះ​​គួរ​តែ​ត្រូវ​​ប្រាប់​គេ​ឯង​​បាន​ដឹង​​កាន់​តែ​ច្បាស់ ។ ​ប្រ​ជា​ជន​​កម្ពុជា​ជំនាន់​ក្រោយ​ត្រូវ​សិក្សា​ស្វែង​​​យល់​ ហើយ​មិន​ត្រូ​វ​បំភ្លេច​អតី​ត​កាល​​ដ៏​​ជូ​​រ​ចត់​កន្លង​នោះ​ទេ​ ។

ដើម្បី​​ទុក​ជា​ការ​ចង​ចាំ​ប្រ​វតិ្ត​សាស្ត្រ​ «​ឃ្លាត​ទៅ​សែន​ឆ្ងាយ​​» ត្រូវ​បាន​ក្រុម​ហ៊ុន​ Sabay ​នាំ​យក​ទៅ​ដាក់​បញ្ចាំង​​ចាប់​ពី​ថ្ងៃ​ទី​​​៦ មក​រា ឆ្នាំ​​២០១២ ​​​ត​ទៅ​​នៅ​រោង​ភាព​​យន្ត  The Cine-plex ​សូរិយា ​ហើយ​​សង្ឃឹម​​​ថានឹង​ទទួល​​បាន​ជោគ​ជ័យ​ ។

លោក​ជី សិលា ​នាយ​ក​ប្រ​តិ​បត្តិ​​ Sabay ​​ឱ្យ​ដឹង​ថា រឿង​​«​ឃ្លាត​ទៅ​សែន​ឆ្ងាយ​​» ជា​រឿង​តែ​មួយ​​​គត់​ក្នុង​​ចំណោម​​ខ្សែ​ភាព​យន្ត​ខ្មែរ​ជា​ច្រើន​​ដែល​អាច​ដើរ​​តាម​មធ្យោ​​បាយ​​នៃ​រោង​ភាព​យន្ត​ថ្មី​ៗរបស់​កម្ពុជា​យើង​ អាច​​ប្រាប់​ពី​រឿង​​ពិសេស​នេះទៅ​កាន់​មនុស្ស​ជា​ច្រើន​​នាក់​ទៀត ​ក្នុង​ពេល​តែ​មួយ​​ ​។

លោក​ជី​ សិលា​​បញ្ជាក់​ថា អ្នក​ស្រី​កូវ សុធារី ជា​សាស្ត្រា​ចារ្យ​ផ្នែក​ភាពយ​ន្ត​​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ហើយ​ជា​បុគ្គល​ជោគ​ជ័យ​​ក្នុង​អាជីព​​​ជា​តារា​សម្តែង​​ និង​ជា​អ្នក​និ​ពន្ធ​ និង​ដឹក​នាំ​រឿង​​ ។ មុន​​ខ្សែ​ភាព​យន្ត​រឿង​ «​ឃ្លាត​ទៅ​​សែន​ឆ្ងាយ​» ​​គឺ​កាល​ពី​ឆ្នាំ​២០០៤ ​អ្នកស្រី​​​កូវ សុ​ធា​វី សម្តែង​ជា​តួ​ឯក​រឿង​ «​កតញ្ញូ» ​​រឿង «​បំ​បែក​​ភាព​ស្ងប់​​ស្ងាត់​​ និង​ ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​» ​៕

            រស្មី