រាជធានីភ្នំពេញ៖ ដើម្បីសុខភាពបុត្រធីតារបស់លោកអ្នកល្អប្រសើរ និងទទួលបានសារធាតុបំប៉នបានត្រឹមត្រូវ និងមានតុល្យភាព ការជ្រើសរើយយកទឹកពិសាដែលត្រូវបានបន្សុទ្ធ និងចម្រោះតាមស្តង់ដាអន្តរជាតិ គឺជារឿងចាំបាច់បំផុត ។ ហេតុដូច្នេះហើយទើប ក្រុមហ៊ុនផលិតទឹកពិសាឈានមុខគេ វីតាល់ បានបើកសម្ពោធការដាក់បង្ហាញផលិតផលវីតាល់ចំណុះ ១.៥លីត្រ ដែលជាប្រភេទទឹក RO (Reverse osmosis) ងាយរំលាយម្សៅទឹកដោះ និងរក្សាបានគុណភាពដើមរបស់ម្សៅទឹកដោះ មិនប៉ះពាល់ដល់សុខភាពកូនៗរបស់លោកអ្នក ។
លក្ខណៈពិសេសរបស់ទឹកពិសាវីតាល់ គឺ វីតាល់ ចំណុះ ១.៥លីត្រ ដែលត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាការបន្សុទ្ធទឹកដ៏ទំនើប និងជាជម្រើសល្អបំផុតក្នុងការឆុងម្សៅទឹកដោះឲ្យទារក ដោយសារ វីតាល់ ១.៥លីត្រ ជាប្រភេទទឹក RO ដែលមិនមានដាក់សារធាតុអី្វ បន្ថែម ដូច្នេះវាអាចរក្សានូវគុណភាពរបស់ម្សៅទឹកដោះគោបានល្អប្រសើរដូចដើម ពេលឆុងជាមួយនឹងទឹកបរិសុទ្ធ វីតាល់ ។
យោងតាមការផ្សព្វផ្សាយរបស់ raisingchildren.net.au បង្ហាញឲ្យដឹងថាទឹករ៉ែផ្សេងៗ មានកំរិតខ្ពស់ ក្នុងសារធាតុរ៉ែមួយចំនួនដែលអាចជម្រុញឲ្យមានការប៉ះពាល់តម្រងនោមរបស់ក្មេង ។ប្រសិនបើមាតាបិតា ប្រើប្រាស់ពពួកទឹករ៉ែ ផ្សេងៗមកឆុងម្សៅទឹកដោះគោ គឺវាអាចជួបបញ្ហាមួយចំនួន ដូចជាអាចលើសលប់នូវសារធាតុផ្សេងៗដែលមានស្រាប់នៅក្នុងទឹករ៉ែ ខណៈម្សៅទឹកដោះគោ គឺមានសារធាតុបំប៉នគ្រប់អស់ហើយ ដូច្នេះបើប្រើប្រាស់ទឹករ៉ែសម្រាប់ឆុងទឹកដោះគោទៀត វាអាចធ្វើឲ្យគុណភាពម្សៅទឹកដោះគោប្រែប្រួល និងអាចបណ្តាលធ្វើឲ្យក្មេងមានជំងឺធាត់លើសទំងន់ ឬប្រែជាចុះស្គមខ្លាំង បាន។
ដោយសារតែពពួកទឹករ៉ែមួយចំនួន ឬយើងហៅថា Mineral Water គឺមានសារធាតុបំប៉នផ្សេងៗក្នុងនោះ ដូច្នេះការយកទឹករ៉ែ មកឆុងម្សៅទឹកដោះគោសម្រាប់ទារក វាអាចនាំឲ្យសារធាតុបំប៉នលើសលប់ ឬមានកាន់តែច្រើនឡើង ជាហេតុ នាំឲ្យគុណភាពរបស់ទឹកដោះគោប្រែប្រួល ទៅតាមប្រភេទទឹករ៉ែ នីមួយៗ ដែលមានសារធាតុផ្សំផ្សេងៗគ្នា ពេលញ៉ាំទៅអាចធ្វើឲ្យក្មេងធាត់លើសទំងន់ ឬប្រែជាចុះស្គម ។
សូមបញ្ជាក់ថា ទឹកវីតាល់ ចំណុះ ១.៥លីត្រ ជាប្រភេទទឹក RO ជាទឹកបន្សុទ្ធដោយប្រព័ន្ធចម្រោះ១២ ដំណាក់កាល និងប្រព័ន្ធចម្រោះទីតាញ៉ូម ស្របតាមស្តង់ដាអាមេរិក ងាយរំលាយម្សៅទឹកដោះគោយ៉ាងឆាប់រហ័សល្អជាងទឹករ៉ែ និងរក្សានូវគុណភាពរបស់ម្សៅទឹកដោះគោ បានល្អដូចដើម។
ដូច្នេះហើយទឹកវីតាល់ ចំណុះ ១.៥លីត្រ គឺជាជម្រើសដ៏ល្អសម្រាប់ឆុងម្សៅទឹកដោះគោ ព្រោះវារំលាយទឹកដោះគោបានល្អបំផុតជាងទឹករ៉ែ ហើយរក្សាបានគុណភាពទឹកដោះគោបានល្អប្រសើរមិនប៉ពាល់ដល់ប្រព័ន្ធរំលាយ ទារក និងកូនក្មេង ។
លោក ជុន ហៀងថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនវីតាល់មានប្រសាសន៍ថា វីតាល់ ចំណុះ ១.៥លីត្រ ត្រូវផលិតឡើងដោយឆ្លងកាត់ប្រព័ន្ធចម្រោះតាមស្តង់ដាគុណភាពខ្ពស់របស់អង្គការសុខភាពពិភពលោកទាំង ១២ ដំណាក់កាល ដែលមានដូចជាប្រព័ន្ធចម្រោះទីតាញ៉ូម ស្របតាមស្តង់ដាអាមេរិក ដែលធានាបាននូវសុវត្ថិភាព និងគុណភាពសម្រាប់ទារកតូចៗក្នុងការឆុងម្សៅទឹកដោះគោ និងបបរ ដែលអតិថិជនជាមាតាបិតាគ្រប់រូបអាចទុកចិត្តបាន ១០០%។
ក្នុងរយៈពេល ៨ឆ្នាំ នៃវត្តមានរបស់វីតាល់ក្នុងទីផ្សារកម្ពុជា វីតាល់ទទួលបានភាពជោគជ័យខ្ពស់ទាំងចំនួននៃការលក់ និងការទទួលស្គាល់នូវគុណភាព។ អ្វីដែលអស្ចារ្យទៀតនោះ វីតាល់គឺក្រុមហ៊ុនទឹកពិសាដែលទទួលស្គាល់ដោយអង្គការស្តង់ដាអន្តរជាតិ (ISO) និងស្តង់ដាជាតិ (CS) ដែលទទួលបានវិញ្ញាបនបត្ររួមមាន ISO9001:2015 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព ISO22000:2005 ប្រព័ន្ធគ្រប់គ្រងសុវិត្ថភាពម្ហូបអាហារ និងISO14001:2015 ប្រព័ន្ធគ្រប់គ្រងបរិស្ថាន។
វីតាល់ នឹងមិននៅស្ងៀមនោះទេ ព្រោះវីតាល់មានទស្សនវិស័យប្រែក្លាយខ្លួនជាក្រុមហ៊ុនជាតិឈានមុខល្អដាច់គេ លើវិស័យផលិតទឹកពិសា ទាំងទីផ្សារក្នុងស្រុក ព្រមទាំងក្រៅស្រុកផងដែរ។ វីតាល់ប្តេជ្ញាថានឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗ និងល្អៗជាច្រើនទៀតដើម្បីបម្រើប្រជាជនកម្ពុជាឲ្យបានល្អបំផុត ហើយក៏ជាការតបស្នងទៅនឹងជំនឿចិត្តដែលប្រជាជនកម្ពុជាមានមកលើវីតាល់ «វីតាល់មោទនភាព ផលិតផលជាតិ»៕ ដោយសហការ
ចែករំលែកព័តមាននេះ