ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ផ្អែម​កូន​របស់​អ្នក

5 ឆ្នាំ មុន

ខណៈ​ពេល​ដែល​កូន​អ្នក​អង្វរ​អ្នក​ញ៉ាំ​ស្ករ​គ្រាប់ ផ្អែម​ៗ ពួក​គេ​ច្រើន​តែ​មាន​ជម្រើស​អាហារ ​មាន​ជីវជាតិ​ខ្សោយ ហើយ​ក៏​មាន​សុខភាព​មាត់​ធ្មេញ​មិនល្អ​ដែរ ។ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖ ១-​ចូរ​ពិនិត្យ​ជា​និច្ច​ចំពោះ​ស្លាក​សញ្ញា​របស់​អាហារ​ដើម្បី​រក​មើល​មាន​ជាតិ​ស្ករ​អ្វី​បន្ថែម​ច្រើន​ឬ​អត់ តែ​ការ​ដែល​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ ដូច​ជា​ផ្លែ​ឈើ…

ខណៈ​ពេល​ដែល​កូន​អ្នក​អង្វរ​អ្នក​ញ៉ាំ​ស្ករ​គ្រាប់ ផ្អែម​ៗ ពួក​គេ​ច្រើន​តែ​មាន​ជម្រើស​អាហារ ​មាន​ជីវជាតិ​ខ្សោយ ហើយ​ក៏​មាន​សុខភាព​មាត់​ធ្មេញ​មិនល្អ​ដែរ ។ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

១-​ចូរ​ពិនិត្យ​ជា​និច្ច​ចំពោះ​ស្លាក​សញ្ញា​របស់​អាហារ​ដើម្បី​រក​មើល​មាន​ជាតិ​ស្ករ​អ្វី​បន្ថែម​ច្រើន​ឬ​អត់ តែ​ការ​ដែល​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ ដូច​ជា​ផ្លែ​ឈើ គឺជា​ជម្រើស​ល្អ​ជាង ។

២-​ទឹកដោះគោ និង​ទឹក គឺជា​ជម្រើស​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​ធ្មេញ​របស់​ក្មេង ។ ចូរ​ចៀសវាង​ទឹក​ផ្លែ​ឈើ និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ផ្សេង​ៗ​ទៀត​ដូច​ជា ទឹកក្រូច​កំប៉ុង​ជាដើម ។

៣-​អាហារ​សម្រន់​ជា​ប្រភេទ​ផ្លែ​ឈើ​ក្រៀម ឬ​ចាហួយ មិនសូវ​ខុស​ពី​ស្ករ​គ្រាប់​ទេ ហើយ​ក៏​មាន​ជាតិ​ស្ករ​ច្រើន​ដែរ ។

៤-​ចូរ​ពិនិត្យ​មើល​អាហារ​សម្រន់​ដែល​សម្បូរ​កាបូ​អ៊ី​ដ្រា​ត (​នំ​កំប៉ុង ស្រួយ​ៗ) ព្រោះ​វា​ច្រើន​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រៃ​ច្រើន និង​ក្លាយទៅជា​ស្ករ​វិញ​នៅ​ពេល​ចូល​ក្នុង​ពោះ​ហើយ ។

៥-​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ​ដោយ​ខ្លួនឯង​តាម​រយៈ​ការ​ចៀសវាង​អាហារ​ទាំង​អស់នេះ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ