ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា ខុន និង​ឌុ​ច លី​ដា ស្និទ្ធ​គ្នា​ណាស់ ជា​អ្វី​នឹង​គ្នា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ក្លាយជា​ដៃគូ​សម្តែង​ជាមួយ​គ្នា​បាន​ប៉ុន្មាន​រឿង​រវាង​កញ្ញា​ឌុ​ច លី​ដា និង​លោក​ណា​ខុន មក អ្នកគាំទ្រ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ពួក​គេ​ស្រលាញ់​គ្នា​ជា​គូ​ស្នេហ៍ ។ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ហាក់​អៀន​គ្នា​នៅ​ពេល​បណ្តើរគ្នា​ទៅ​ណា​មក​ណា​ចូលរួម​កម្មវិធី​នានា ។ មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​សម្ដែង​ណា​ខុន…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ក្លាយជា​ដៃគូ​សម្តែង​ជាមួយ​គ្នា​បាន​ប៉ុន្មាន​រឿង​រវាង​កញ្ញា​ឌុ​ច លី​ដា និង​លោក​ណា​ខុន មក អ្នកគាំទ្រ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ពួក​គេ​ស្រលាញ់​គ្នា​ជា​គូ​ស្នេហ៍ ។ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ហាក់​អៀន​គ្នា​នៅ​ពេល​បណ្តើរគ្នា​ទៅ​ណា​មក​ណា​ចូលរួម​កម្មវិធី​នានា ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​សម្ដែង​ណា​ខុន និង​ឌុ​ច លី​ដា ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា តែងតែ​បណ្ដើរគ្នា​ទៅ​ចូលរួម​ស្ទើរ​គ្រប់​កម្មវិធី​នៅ​ពេល​មានការ​អញ្ជើញ​ពី​អ្នក​រៀបចំ​កម្ម​វិធី ។ ភាព​ស្និទ្ធស្នាល និង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ជា​ញឹកញាប់ រហូត​ធ្វើ​ឲ្យ​មតិ​គាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ លើក​ឡើង​ថា អ្នក​ទាំង​ពីរ​កំពុង​តែ​លួច បង្កាត់ភ្លើង​ស្នេហ៍ ។ ការ​លើក​ឡើង​នេះ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ចាប់ដៃ​គ្នា​សម្ដែង​ជា​តួឯក​ប្រុស​ស្រី ក្នុង​រឿង​«​ម្ចាស់​ចម្ការ​»​រួច​មក ។ អ្នកគាំទ្រ​ថា​បន្ទាប់​ពី​រឿង​នេះ​ក៏​ជាប់​ជំពាក់ជំពិន ចាប់ចិត្ត​លើ​គ្នា​ដកចិត្ត​មិន​រួច ។

ការ​លើក​ឡើង​នោះ​ត្រូវ​ឌុ​ច លី​ដា និង​ណា​ខុន ទទួលស្គាល់ ថា ពួក​គេ​ទាំង​ពីរ​ពិតជា​មាន ចំណងទាក់ទង​គ្នា​ពិសេស​មែន តែ​មិន​ក្នុង​ន័យ ស្នេហា​ទេ គឺ​ក្នុង​នាម​ជា​បងប្អូន មិត្តភក្ដិ​សិល្បៈ ប៉ុណ្ណោះ ។ ចំពោះ​ការ​ដើរ​តាម​គ្នា​ស្អិត​នោះ​ដោយ សារ​តែ​មានការ​ស្រឡាញ់​ចូល​ចិត្ត​ពី ហ្វេ​ន​ៗ ដែល​ចង់​ឲ្យ​ពួក​គេ​ក្លាយជា​គូស្នេហ៍ ពិត ៗ​។

ឌុ​ច លី​ដា និង​លោក​ណា ខុន ត្រូវ​អ្នក​សារព័ត៌មាន​ចោទសួរ​ក្នុង​ឱកាស​សម្ពោធ​រឿង​«​ណូ​លី​ណូ​ឡា​»​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៨​ជា​វណ្ណ​កម្ម​ថ្មី​របស់​ផលិតកម្ម​មហា​ហង្ស​។ ស្រី​ស្អាត​មុខស្រស់​ឌុ​ច លី​ដា បាន​ប្រាប់​ថា​«​យើង​ទាំង​២​នាក់​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ដាក់​ទិស ចំ​ៗ​ឲ្យ​នាង​ខ្ញុំ និង​លោក​ណា ខុន​ស្រឡាញ់​គ្នា​ឲ្យ​ដូច​ជា​គូស្នេហ៍ ពិត​ៗ ។ ចំណុច​នេះ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​រឹង​អស់​ខ្លួនប្រាណ​នៅ​ពេល​មានការ​លើកដាក់​បែប​នេះ »​។

ទោះជា​យ៉ាងណា​ក៏​ដោយ​ឌុ​ច លី​ដា មិន​បាន​ច្រាន​ចោលការ​លើក​ឡើង​នោះ​ឡើយ​គ្រាន់​តែ​យល់​ថា​ស្នេហា​កើតឡើង​ដោយសារ​តែ​ការ​យល់ចិត្ត​គ្នា ។ នាង​បន្ត​ថា​«​បើ​មើល​ទៅ​លើ​គុណសម្បត្តិ​របស់​លោក​ណា ខុន គឺ​ល្អ​ច្រើន​សង្ហា ហើយ​កំពុង​ក្លាយជា​តារា​លេចធ្លោ​ក្នុង​ពិភព​សម្តែង ។ នាង​ខ្ញុំ​មិន​បដិសេធ​នោះ​ទេ តែ​សុំ​មិន​ទាន់​គិត​អ្វី​ច្រើន​ជាង​មិត្ត​រួមការ​ងារ​។ នេះ​មក​ពី​យើង​ទាំង​២​ឧស្សាហ៍​ចេញ​ថត​រឿង​ជាមួយ​គ្នា​ប៉ះ​ឈុត​ស្នេហា ឌឺដង​ដូច​ជា​ក្នុង​រឿង​«​ណូ​លី​ណូ​ឡា​»​គឺ​សម្តែង​កាច់​កុង​គ្នា ហើយ​ពេល​សម្រាក​ឈប់​ថត​ក៏​ថត​លេង​បែប​យុវវ័យ ថត​ស្និទ្ធ​ផុស​លេង​យូរ​ទៅ​មានការ​បង្អាប់​ឲ្យ​ស្រឡាញ់​គ្នា​តែ​ម្តង»។

ទោះបីជា​មានការ​អះអាង​ពី​សាមីខ្លួន​ទាំង​ពីរ បែប​នោះ​ក្ដី ក៏​មហាជន​គិត​ថា ការ​ទាក់ទង​គ្នា​រវាង​អ្នក​ទាំង​ពីរ​អាច​លើស​ពី​មិត្តភាព ព្រោះ​គ្មាន មិត្ត​រួមការ​ងារ​ណា​បណ្ដើរគ្នា​ដូច​គូស្នេហ៍​ទៅ ចូលរួម​កម្មវិធី​បែប​នេះ​ទេ ។

លោក​ណា ខុន និយាយ​ថា​«​ហាក់​ចង់​ឲ្យ​រឿង​នេះ​ក្លាយជា​រណ៍​ពិត​ណាស់​ព្រោះ​លី​ដា​ស្អាត​ហើយ​ពូកែ​។ ប្រសិនបើ​នាង​ដក់ចិត្ត​លើ​ខ្ញុំ​មែន​អាច​នឹង​សិក្សា​ចិត្ត​គ្នា ប៉ុន្តែ​អាស្រ័យ​លើ​និស្ស័យ​ប៉ុណ្ណោះ​»​។

កន្លង​មក​អ្នកសិល្បៈ​ដែល​អ្នកគាំទ្រ​សង្ស័យ​ស្រលាញ់​គ្នា​ក្រៅ​ឆាក​គឺ​រវាង​លោក​ខាត់ វៃ​ហាំ​ង​និង​ស៊ីន យូ​ប៉ីន ។ មួយគូ​ទៀត​គឺ​លោក​លឹ​ម ជា​ឡាយ និង​គៀត សុ​វ​ណ្ណា​ឡា​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ