រាជធានីភ្នំពេញ ៖ ខ្មោចសង្កត់ភាគច្រើនកើតឡើងនៅចន្លោះពេលដែលយើងស្ទើរភ្ញាក់ស្ទើរគេង ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ដឹងខ្លួន ប៉ុន្តែមិនអាចនិយាយ ឬកំរើកបានរហូតអាចដល់ទៅ២ឬ៣នាទីក៏មាន។ ពេលខ្លះអ្នកដែលត្រូវខ្មោចសង្កត់មានអារម្មណ៍ថាមានអ្វីមកសង្កត់លើខ្លូនប្រាណរហូតរើមិនបានទាល់តែសោះ មានអារម្មណ៍ថា ធ្ងន់ ហើយអស់កំលាំងក្រោយពេលដឹងខ្លួនដែលត្រូវការសម្រាកដើម្បីបំពេញថាមពលមកវិញ។
ខ្មោចសង្កត់អាចកើតឡើងពេលអ្នកកំពុងគេង ឬអាចកើតឡើងផងដែរនៅពេលអ្នកដឹងខ្លូន។ ពាក្យថា ខ្មោចសង្កត់ត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ មិនថានៅស្រុកគេ ឬស្រុកយើងទេ ថាជាព្រលឹងខ្មោច ឬអារក្សដែលមកសន្ធប់លើខ្លួនប្រាណយើងនៅពេលដែលយើងគេងនៅទីកន្លែងមិនសមគួរ ឬប៉ះពាល់ដល់វិញ្ញាណទាំងនោះ។
បើតាមបែបវិទ្យាសាស្ត្រ អ្នកជំនាញផ្នែកគេងបានពន្យល់ថា វដ្តនៃការគេងមាន២ធំៗ គឺ REM និង NREM។ វដ្តទាំងពីរនេះ កើតឡើងឆ្លាស់គ្នាដែលមានរយៈពេលសរុបសម្រាប់មួយវដ្ត គឺ៩០នាទីដែល NREM កើតឡើងមុន ហើយប្រើពេលអស់៧៥% នៃវដ្តនីមួយៗ។ នៅវគ្គ NREM នេះ ខ្លួនប្រាណរបស់អ្នកសម្រាកទាំងស្រុង ដើម្បីបំពេញបង្គ្រប់ថាមពលឡើងវិញ។ បញ្ចប់ពីវគ្គនេះ បន្តដោយ REM ដែលជារយៈពេលដែលអ្នកយល់សប្តិ។
គេសង្កេតឃើញថា ភ្នែករបស់អ្នកនៅពេលនេះធ្វើចលនាយ៉ាងលឿន ហើយសាច់ដុំដទៃសម្រាកទាំងស្រុងតែម្តង។ ប្រសិនបើអ្នកដឹងខ្លួននៅមុនពេលបញ្ចប់វគ្គនេះ អ្នកនឹងសំគាល់ឃើញថា អ្នកមិនអាចកំរើក ឬនិយាយអ្វីបានទាំងអស់ ដែលគេតែងតែជឿ ឬហៅថា ជាខ្មោចសង្កត់។
ប្រហែល៤នាក់ក្នុងចំណោម១០នាក់ធ្លាប់ត្រូវបានខ្មោចសង្កត់ ហើយនេះទាក់ទងនឹងកត្តាមួយចំនួនដូចជា ការគេងមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរម៉ោងគេង គេងផ្ងារ ស្ត្រេស មានបញ្ហាគេងដូចជា រមួលសាច់ដុំជើង ប្រើប្រាស់ថ្នាំមួយចំនួន ឬសារធាតុណាមួយលើសកម្រិត។ ដូចនេះនៅពេលដែលអ្នកត្រូវខ្មោចសង្កត់ ចូរកុំបារម្ភអំពីអំបិយជំនឿទាំងនោះអី។ ដើម្បីចៀសវាងការត្រូវខ្មោចសង្កត់លើកក្រោយៗទៀត អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ កាត់បន្ថយស្ត្រេស ជាពិសេសនៅមុនពេលចូលគេង និងរកវិធីគេងផ្សេងក្រៅពីការគេងផ្ងារ ដែលធ្វើឲអ្នកមានអារម្មណ៍ថា មានផាសុកភាព និងសុខស្រួល។
គួរបញ្ជាក់ផងដែរថា Calcibronat ជាជម្រើសឱសថតែមួយគត់ដែលមានគុណភាពខ្ពស់ពីប្រទេសបារាំងសម្រាប់កាត់បន្ថយស្ត្រេស ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ដោះស្រាយវិបត្តិដំណេក ជួយឲ្យគេងលក់ស្រួល ជាពិសេសមិនមានសារធាតុដែលធ្វើឲ្យញៀនឡើយ។
សូមពិគ្រោះជាមួយឱសថការី ឬ វេជ្ជបណ្ឌិតក្នុងការប្រើប្រាស់ឱសថ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។ លោកអ្នកអាចរកទិញ Calcibronat បាននៅតាមបណ្តាឱសថស្ថានទូទាំងប្រទេសកម្ពុជា៕ ដោយសហការ
ប្រភព៖ Webmd.com
ផលិតផល ៖ CALCIBRONAT
ប្រែសម្រួលដោយ ៖ flashsanté.info
ចែករំលែកព័តមាននេះ