រាជធានីភ្នំពេញ ៖ ទឹកខ្ពុរមាត់មានច្រើនប្រភេទនៅលើទីផ្សារ ដែលធ្វើឲអ្នកពិបាកសម្រេចចិត្តជ្រើសរើសមិនដឹងទិញមួយណា។ ដោយសារតែវាផ្តល់គុណប្រយោជន៍ច្រើនដល់អ្នក ប្រសិនបើអ្នកចេះជ្រើសរើសផលិតផលបានត្រឹមត្រូវ ដូច្នេះហើយអ្នកចាំបាច់ត្រូវរើសទឹកខ្ពុរមាត់ណាមួយដែលសមស្របបំផុតសម្រាប់ខ្លួនអ្នក។
តាមលទ្ធផលសិក្សាដែលចេញដោយប្រទេសអង់គ្លេសស្តីពីការថែរក្សាសុខភាពមាត់ធ្មេញ បង្ហាញថា ភាគច្រើនអ្នកដែលប្រើទឹកខ្ពុរមាត់បន្ថែមពីលើការធ្វើអនាម័យមាត់ធ្មេញសុទ្ធតែជាមនុស្សធំដែលមានវ័យក្មេង បើទោះបីជាវាចាំបាច់សម្រាប់គ្រប់គ្នាក៏ដោយ។
ជាទូទៅទឹកខ្ពុរមាត់មាន៣ប្រភេទដែលគេបែងចែកទៅតាមគោលបំណងនៃការប្រើប្រាស់រួមមាន ប្រភេទប្រើដើម្បីសំលាប់មេរោគក្នុងមាត់ សម្រាប់បំបាត់កំណកកំបោរជាប់ធ្មេញ និងសម្រាប់ការពារធ្មេញកុំឲពុក។ ប៉ុន្តែត្រូវចងចាំថា គ្មានទឹកខ្ពុរមាត់ណាមួយដែលអាចប្រើជំនួសការដុសធ្មេញជារៀងរាល់ថ្ងៃ មួយថ្ងៃ២ដងជាមួយនឹងថ្នាំដុសធ្មេញដែលមានជាតិហ្លុយអរ៉ាយទេ។
1. ទឹកខ្ពុរមាត់សំលាប់មេរោគក្នុងមាត់ ៖ សំគាល់បានដោយមានសារធាតុ chlorhexidine 0.2% ដែលមានការណែនាំឲ្យប្រើច្រើនជាងគេដោយសារវាល្អជាងគេក្នុងចំណោមផលិតផលសំលាប់មេរោគក្នុងមាត់ផ្សេងៗទៀតព្រោះវាអាចសំលាប់បានទាំងបាក់តេរី និងផ្សិតក្នុងមាត់ផងដែរ។
ការប្រើប្រាស់ទឹកខ្ពុរមាត់ប្រភេទនេះភាគច្រើននៅមុន និងក្រោយពេលមានការវះកាត់ក្នុងមាត់។ លើសពីនេះទៅទៀត ទឹកខ្ពុរមាត់ប្រភេទនេះអាចប្រើបានករណីពិបាកធ្វើការសំអាតធ្មេញដោយការដុសធ្មេញដូចជាក រណីពងបែកក្នុងមាត់ រលាកអញ្ចាញធ្មេញ ឬមានដំបៅក្នុងមាត់ជាដើម។
2. ទឹកខ្ពុរមាត់សម្រាប់បំបាត់កំណតកំបោរជាប់ធ្មេញ ៖ ទឹកខ្ពុរមាត់ប្រភេទនេះសំគាល់បានដោយមានសារធាតុ cetylpyridinium chloride និង essential oil។ សារធាតុទាំងអស់នេះនឹងជួយទប់ទល់មិនឲ្យមានការកកើតកំណកកំបោរជាប់ធ្មេញ ឬជួយបង្ខាំងកុំឲ្យមានការវិវត្តទៅមុខទៀត។
3. ទឹកខ្ពុរមាត់សម្រាប់ការពារធ្មេញកុំឲ្យពុក ៖ ប្រភេទដែលគេនិយមប្រើច្រើនជាងគេ គឺទឹកខ្ពុរមាត់ដែលមានសារធាតុ fluoride ដែលអាចការពារធ្មេញកុំឲ្យដង្កូវស៊ីបានតាំងពីដំណាក់កាលដំបូង ប៉ុន្តែហាមប្រើជាមួយកូនក្មេងក្រោម៨ឆ្នាំ។ ដើម្បីទទួលបានប្រសិទ្ធភាពល្អ អ្នកមិនគួរទទួលទានអាហារភ្លាមៗក្រោយខ្ពុរមាត់ទេ យ៉ាងហោចណាស់ត្រូវទុកពេល៣០នាទីដែរ។
គួរបញ្ជាក់ផងដែរថា SEPTYL® ជាទឹកខ្ពុរមាត់ជម្រើសទី១ ជួយដល់សុខភាពមាត់ធ្មេញ។ SEPTYL® មាន៣ប្រភេទសម្រាប់ជ្រើសរើសទៅតាមតំរូវការរបស់លោកអ្នកដូចជា SEPTYL® CLEAR សម្រាប់សម្លាប់មេរោគនិងសម្អាតមាត់ធ្មេញយ៉ាងមានប្រសិទ្ធភាព SEPTYL® MENTHE ការពារ និងកាត់បន្ថយកំណកកំបោរជាប់ធ្មេញ និង SEPTYL® CLEAR សម្រាប់បំបាត់ក្លិនមាត់ផ្តល់ខ្យល់ដង្ហើមស្រស់ថ្លា។
លោកអ្នកអាចរកជាវទឹកខ្ពុរមាត់ទាំង៣ប្រភេទនេះ បាននៅតាមបណ្តាឱសថស្ថានស្របច្បាប់ទាំងអស់ក្នុងប្រទេសកម្ពុជា។ SEPTYL® ជាផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលមានលក់នៅលើទីផ្សារជាង២០ឆ្នាំមកហើយ និងត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុនDKSH។ ដោយសហការ
ប្រភព៖ www.pharmaceutical-journal.com
កែសម្រួលដោយ៖ Flashsanté.info
ចែករំលែកព័តមាននេះ