រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើសយកដៃគូរផ្សព្វផ្សាយណា ដែលមានឥទ្ធិពល និងមានភាពទូលំទូលាយ ខណៈបណ្ដាញផ្សព្វផ្សាយកាន់តែច្រើនកំពុងតែកកើត ឡើង ថ្មីៗ នៅក្នុងសង្គមកម្ពុជា ។
ជាការពិត ការជ្រើសរើសយកដៃគូផ្សព្វផ្សាយដែលត្រូវ នឹងធ្វើឱ្យម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផលនោះនឹងទទួលបានផ្លែផ្កាភ្លាមៗ ដោយមិនចាំបាច់ប្រើពេលវេលាយូរនោះទេ ជាក់ស្ដែងបណ្ដាក្រុមហ៊ុនផ្សព្វផ្សាយ ក៏តែងតែរិះរកវិធីសាស្ត្រយ៉ាងណាផ្ដល់ជូនដៃគូររបស់ខ្លួនឱ្យប្រើពេលខ្លី និងថវិកាតិច ។
អ្នកស្រី ថុង សុវណ្ណរង្សី នាយកគ្រប់គ្រងផ្នែកលក់នៃសារព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា កោះសន្តិភាពប្រកាន់យកគោលកាណ៍មួយ គឺជោគជ័យរបស់អតិថិជន គឺជាជោគជ័យរបស់កោះសន្តិភាព។ ដូច្នេះ ហើយកោះសន្តិភាពតែងតែរិះរកគ្រប់វិធី ដើម្បីធ្វើយ៉ាងណាឱ្យដៃគូផ្សាយពាណិជ្ជកម្មជាមួយកោះសន្តិភាពចំណាយទទួលជោគជ័យនៅក្នុងមុខជំនួញរបស់ពួកគេ ដោយធ្វើយ៉ាងដូចម្តេចឱ្យពួកគេចំណាយតិចនៅក្នុងការផ្សព្វផ្សាយ ប៉ុន្តែទទួលបានជោគជ័យ។
មានមនុស្សភាគច្រើនកាន់ទូរស័ព្ទដៃ និងអ្នកនៅមុខកុំព្យូទ័រស្ទើរតែ៨ម៉ោងក្នុងមួយថ្ងៃ ដូចនេះហើយទើបកោះសន្តិភាព បានបង្កើតនូវផលិតផលផ្សព្វផ្សាយថ្មីៗ ដែលនឹងទៅដល់កុំព្យូទ័រ និងទូរសព្ទ័ដៃ របស់មនុស្សគ្រប់គ្នា។ អតិថិជនអ្នកតាមដានព័ត៌មានគ្រប់ទម្រង់របស់កោះសន្តិភាពតែងតែគាំទ្រ និងសរសើរពីទម្រង់ផ្សព្វផ្សាយរបស់យើង ។
អ្នកនាង គុច ណារ៉េន ប្រធានផ្នែកទំនាក់ទំនងសាធារណៈស្ថាប័នកោះសន្តិភាពក៏បានឱ្យដឹងថា សព្វថ្ងៃនេះ កោះសន្តិភាពមានច្រើនទម្រង់ដោយផ្ដោតទៅលើអនឡាញ ផ្ដល់ជូនទាំងសម្លេង និងរូបភាព ហើយកោះសន្តិភាពមានក្រុមការងារដែលមានជំនាញ ដែលបានទៅបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅស្រុក ព្រោះកោះសន្តិភាពមានគោលដៅមួយ គឺរក្សាកេរ្តិ៍ឈ្មោះកំពូលដដែល ។
អ្នកនាងបន្តថា កន្លងមក កោះសន្តិភាពបានជួយអតិថិជនរបស់ខ្លួនទទួលបានជោគជ័យក្នុងមុខជំនួញ ពោលគឺផលិតផល និងសេវាកម្មរបស់អតិថិជនដែលបានផ្សព្វផ្សាយជាមួយកោះសន្តិភាព បានទៅដល់ដៃមនុស្សជាច្រើន ហើយនេះគឺជាអ្វីដែលដៃគូររបស់យើងចង់បាន ។ ដូចនេះយើងអាចសរុបបានថា ការផ្សាយជាមួយកោះសន្តិភាព ចំណេញតិចតែចំណេញច្រើន ទាំងថវិកា និងពេលវេលា ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កោះសន្តិភាពមាន កាសែត វែបសាយ គេហទំព័រ ហ្វេសប៊ុក ដែលមានអ្នកចូលចិត្តរាប់លាននាក់ ។ ក្រៅពីនោះ កោះសន្តិភាពក៏មានផលិតផលផ្សព្វផ្សាយជាច្រើនទៀត សម្រាប់ឱ្យម្ចាស់អាជីវកម្មជ្រើសរើសក្នុងការផ្សព្វផ្សាយ ដូចជា 60Buzz , Facetaste , TV Online និង MyLand ជាដើម ។
ទាំងនេះ មានទាំងរូបភាព វីដេអូ សម្លេង និងអត្ថបទ, ដូចនេះ វាអាចសបញ្ជាក់យ៉ាងច្បាស់ថា អតិថិជនមិនចាំបាច់ចំណាយប្រាក់ក្នុងការស្វែងរកដៃគូផ្សព្វផ្សាយច្រើនស្ថាប័នទៀតនោះឡើយ ។ មិនតែប៉ុណ្ណោះ ដោយសារតែកោះសន្តិភាពមានកេរ្តិ៍ឈ្មោះល្បីយូរឆ្នាំមកហើយនោះ បុគ្គលិករបស់កោះសន្តិភាព ក៏សុទ្ធសឹងជាអ្នកមានជំនាញច្បាស់លាស់ ក្នុងការបង្កើតអត្ថបទផ្សព្វផ្សាយពោរពេញដោយភាពទាក់ទាញសម្រាប់អតិថិជន។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការផលិតអត្ថបទនិងវីដេអូអំពីផលិតផល និងសេវាកម្មរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់លេខ៖ 098 555-627/076 6868-000 ៕ ដោយសហការ
ចែករំលែកព័តមាននេះ