ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​ក្រណាត់​សូត្រ​ខ្មែរ ១០ ម៉ូត បាន​បង្អួតរាង​លើ​ឆាក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រណាត់​សូត្រ​ខ្មែរ បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​វប្បធម៌ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​​ប្​រជាជន​កម្ពុជា​។ កាលពី​សម័យ​ដើម ក្រណាត់​សូត្រ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​​​តែ​ខ្សែ​រាជវង្ស និង​អ្នកមាន​បណ្តា​សក្ដិ​ធំ​ៗ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រណាត់​សូត្រ​ត្រូវ​បាន​ប្រជាជន​ទូទៅ​គ្រប់​ជាន់ថ្នាក់​យក​មក​កាត់​ជា​សម្លៀក​បំពាក់​ប្រើប្រាស់​ទៅ​តាម​កម្ម​ពិធី​ផ្សេង​ៗ ដូច​ជា​ពិធី​មង្គលការ ឡើង​គេហដ្ឋាន…

ក្រណាត់​សូត្រ​ខ្មែរ បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​វប្បធម៌ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​​ប្​រជាជន​កម្ពុជា​។ កាលពី​សម័យ​ដើម ក្រណាត់​សូត្រ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​​​តែ​ខ្សែ​រាជវង្ស និង​អ្នកមាន​បណ្តា​សក្ដិ​ធំ​ៗ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រណាត់​សូត្រ​ត្រូវ​បាន​ប្រជាជន​ទូទៅ​គ្រប់​ជាន់ថ្នាក់​យក​មក​កាត់​ជា​សម្លៀក​បំពាក់​ប្រើប្រាស់​ទៅ​តាម​កម្ម​ពិធី​ផ្សេង​ៗ ដូច​ជា​ពិធី​មង្គលការ ឡើង​គេហដ្ឋាន កម្មវិធី​ជប់លៀង និង​កម្មវិធី​ជាតិ​ធំ​ៗ​ជាដើម​។

យ៉ាងណាមិញ​ក្រៅពី​ភាព​ពេញ​និយម​នៅ​ក្នុងស្រុក​ហើយ អ្នក​នាង វ៉ា​ន់ ណា​តា​សា ដែល​ជា​អ្នក​កែ​ច្នៃ​សម្លៀក​បំពាក់​ល្បីឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា មាន​ម​ហិ​ច្ច​តា​ផ្សព្វ​ផ្សាយ​​​ក្រណាត់​សូត្រ​ខ្មែរ​ទៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​ប្រើប្រាស់​ក្រណាត់​សូត្រ​ខ្មែរ ច្នៃប្រឌិត​ជា​ម៉ូត​សម្លៀក​បំពាក់​ទាន់សម័យ​ចំនួន ១០​ឈុត និង​បាន​ពាំនាំ​ទៅ​បង្អួត​លើ​ព្រឹត្តិការណ៍ Borneo Fashion Week 2018 នៅ​លើ​ទឹកដី​ទីក្រុង​កូ​ច​ជី​ង នៃ​រដ្ឋ​សា​រ៉ា​វ៉ា​ក់ ប្រទេស​ម៉ា​ឡេ​ស៊ី រួម​ជាមួយនឹង​អ្នក​ច្នៃ​ម៉ូត​ជាង ៣០​នាក់​ផ្សេង​ទៀត​មក​ពី ថៃ ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ជាដើម​។

អ្នក​នាង វ៉ា​ន់ ណា​តា​សា បាន​ឲ្យ​ដឹង​ថា អ្នក​សង្ឃឹមថានឹង​មានការ​ពេញចិត្ត​ច្រើន​សម្រាប់​ការ​ច្នៃប្រឌិត​ថ្មី​មួយ​នេះ មិន​ថា​នៅ​លើ​ឆាក​អន្តរជាតិ ឬ​សម្រាប់​ប្រជាជន​កម្ពុជា​ផ្ទាល់​។

ជាក់ស្តែង Collection ថ្មី​មួយ​នេះ រំលេច​ទៅ​ដោយ​ការ​ច្នៃប្រឌិត​បែប​សាមញ្ញ មាន​ផាសុក​ភាព ប៉ុន្តែ​ទាន់សម័យ និង​ថ្លៃថ្នូរ ដែល​មិត្ត​នារី​អាច​ជ្រើស​ទៅ​ប្រើប្រាស់​មិន​ថា​សម្រាប់​តែ​កម្មវិធី​ជប់លៀង ឬ​ក៏​កម្មវិធី​ផ្លូវការ​ជាដើម​។

ក្នុង​នោះ អ្នក​នាង វ៉ា​ន់ ណា​តា​សា បាន​បន្ត​ថា «​ការ​ច្នៃប្រឌិត​របស់ខ្ញុំ ភាគច្រើន​គឺ​មាន​មនោ​​ភាព​បែប Fairytale ព្រោះ​ការ​ច្នៃ​ម៉ូត​នីមួយ​ៗ​សំខាន់​ណាស់​ត្រូវ​តែ​ផ្សា​ភ្ជាប់​ទៅ​នឹង​តថភាព​សង្គម​»​។ អ្នក​នាង​បន្ត​ទៀត​ថា ម៉ូត​សម្លៀក​បំពាក់​នីមួយ​ៗ​របស់​អ្នក​នាង ត្រូវ​តែ​រំលេច​ពី​ទិដ្ឋភាព និង​បែបផែន​នៃ​ការ​រស់នៅ​របស់​ប្រជាជន ទើប​អ្នក​ជំនាន់​ក្រោយ​អាច​ចង​ចាំ​នូវ​ការ​វិវត្តន៍​ពី​មួយ​សម័យកាល​ទៅ​មួយ​សម័យកាល តាម​រយៈ​សម្លៀក​បំពាក់​ដែល​អ្នក​នាង​បាន​ច្នៃ​ចេញ​នីមួយ​។ និយាយ​ឲ្យ​ខ្លី​ទៅ វា​ដូច​ជា​ការ​ស្រមើ​ស្រ​ម៉ៃ​ដែល​បង្កប់​នូវ​ប្រវត្តិសាស្ត្រ ក្នុង​វិស័យ​សម្លៀក​បំពាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង វ៉ា​ន់ ណា​តា​សា គឺជា​កូន​ខ្មែរ​កាត់​ហុងកុង​មួយ​រូប ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ថតរូប និង​សម្លៀក​បំពាក់​ពី​ទីក្រុង​ឡុ​ន​ដុន ប្រទេស​អង់​គ្លេ​ង​។ មក​ដល់​ពេល​នេះ អ្នក​នាង​បាន​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​ចំនួន​៣​ឆ្នាំ​ហើយ និង​មាន​ហាង​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ផ្ទាល់ខ្លួន​ឈ្មោះ​ថា Natacha Van Collection នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​នេះ​ផង​ដែរ​។

កន្លង​មក​កូន​ខ្មែរ​កាត់​ហុងកុង​រូប​នេះ តែង​នាំ​យក​ការ​ច្នៃប្រឌិត​របស់​ខ្លួន​ទៅ​កាន់​ឆាក​អន្ត​រជាតិ​ញឹកញាប់ ហើយ​អ្នក​នាង​ក៏​ស​ង្ឈឹ​ម​ថា នា​ពេល​ខាង​មុខ​នឹង​មានកូន​ខ្មែរ​ជា​ច្រើន​ផ្សេង​​ទៀត មាន​ភាព​ក្លាហាន​នាំ​យក​ទីផ្សារ​របស់​ខ្លួន​ទៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ