ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RF3 World Cambodia រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​យ៉ាង​ធំ​សម្បើម​ជូន​ថ្នាក់ដឹកនាំ​និង​ដៃគូ​អាជីវកម្ម​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន RF3 World Cambodia បាន​ប្រារព្ធ​កម្មវិធី​យ៉ាង​សម្បើម​អស្ចារ្យ​​របស់​ខ្លួន គឺ​កម្មវិធី «Thank you…

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន RF3 World Cambodia បាន​ប្រារព្ធ​កម្មវិធី​យ៉ាង​សម្បើម​អស្ចារ្យ​​របស់​ខ្លួន គឺ​កម្មវិធី «Thank you RF3 World» កាលពី​ថ្ងៃ​ទី​៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​។​

​ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ក្រោម​អធិបតីភាព​ពី លោក​ឧកញ៉ា Dato Sri Nazeri Bin Omar ប្រធាន​ក្រុមហ៊ុន Rf3 World អន្តរជាតិ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី លោក មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ រួម​និង​ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ​យ៉ាងច្រើន​កុះករ​។​

​កម្មវិធី​នេះ បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ប្រគល់​រង្វាន់​ជ័យ​លា​ភី​ដល់​ថ្នាក់ដឹកនាំ​ឆ្នើម​របស់​ក្រុមហ៊ុន RF3 World Cambodia ដែល​មាន​រថយន្ត​ដល់​ទៅ ២២ គ្រឿង សម្រាប់​ការ​​ប្រឹងប្រែង​ចែកចាយ​ការ​លក់​យ៉ាង​ជោគជ័យ និង​ចាប់ឆ្នោត​ផ្សងសំណាង​ជូន​ថ្នាក់​ដឹកនាំ សមាជិក​ដែល​ជា​ម្ចាស់​ស្តុក (​តូច​-​ធំ​) ព្រមទាំង​ភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុង​កម្មវិធី​ទាំងមូល មានឱកាស​ឈ្នះ​រង្វាន់​ដែល​មាន​ដូច​ជា​៖

ម៉ូតូ​ហុងដា​ឌ្រី​ម ២០១៨ ចំនួន ២ គ្រឿង លែ​ត​ថប់ ចំនួន ២​គ្រឿង ស្មា​ត​ហ្វូ​ន ចំនួន ២០​គ្រឿង និង​រង្វាន់​លើកទឹកចិត្ត​ជា​ច្រើន​ផ្សេង​ទៀត​។​

​លោក វណ្ណ សុភា​នោ អគ្គនាយក​ក្រុមហ៊ុន RF3 World ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​​ថា ក្រុមហ៊ុន Rf3 World Cambodia បាន​បង្កើត​កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៦ និង​នាំ​ចូល​ផលិតផល​គ្រឿងសម្អាង ២ ប្រភេទ គឺ គ្រី​ម Firmax3 និង​ស៊ី​រ៉ូ​ម O2max3 ពី​ក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​បាន​ចុះ​ប្រវេទន៍​​ត្រឹមត្រូវ​នៅ​ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​បរិបទ​ផ្លូវច្បាប់​ត្រឹមត្រូវ ។​

​គ្រី​ម Firmax3 ជា​គ្រី​ម​លាប​លើ​ជីប​ចរ​នៃ​ដងខ្លួន​ដ៏​ពូកែ​ស័ក្តិសិទ្ធិ និង​ស៊ី​រ៉ូ​ម O2max3 គឺ​ជា​​ផលិតផល​គ្រឿងសម្អាង ដែល​ផលិតផល​ទាំង​ពីរ​នេះ បាន​ផលិត​តាម​បច្ចេកវិទ្យា​ទំនើប​​ថ្មី​មួយ​ដោយ​រូបមន្ត​បច្ចេកវិទ្យា​ណា​ណូ (NaNo Technology) រួម​មាន​សារធាតុ​ផ្សំ​ពី​រុក្ខ​ធម្មជាតិ​សុទ្ធសាធ​ចំនួន ១៣​មុខ មក​ពី​៣​ទ្វីប គឺ​ទ្វីបអាស៊ី អាហ្វ្រិក និង​អឺ​រ៉ុ​ប ដែល​មាន​តួនាទី សមត្ថភាព និង​ឧត្តមភាព​ខ្ពស់​។

សម្រាប់ Firmax3 ជា​គ្រី​ម​ជំនួយ​សុខភាព ការពារ​ជម្ងឺ​រ៉ាំ​រៃ និង​ជួយ​បណ្តុះ​កោសិកា ហើយ​​ស៊ី​រ៉ូ​ម O2max3 អាច​សម្រួល​ដល់​អ្នកមាន​បញ្ហា​សុខភាព​ស្បែក ជួយ​បន្តឹង​ស្បែក​មុខ បំបាត់​អាចម៍រុយ បំបាត់​ភាព​ជ្រីវជ្រួញ ជួយ​បង្កើន​អ័រម៉ូន ជួយ​បញ្ហា​ជាំមុខ មុខ​កើត​មុន ថែរក្សា​សុខភាព​ឲ្យ​ស្រស់ស្រាយ ព្រមទាំង​ជួយ​រក្សា​សម្រស់​ឲ្យ​ស្រស់​ក្មេង​ជាង​វ័យ។​

​លោក​បន្ត​ថា ជាមួយ​ការ​ទទួលស្គាល់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល Firmax3 និង​ស៊ី​រ៉ូ​ម O2max3 មានការ​ធានា និងអះអាង​ពី​ស្ថាប័ន​អន្តរជាតិ​ឱ្យ​ចែកចាយ​ជុំវិញ​ពិភព​លោក ភ្ជាប់​ជាមួយ​អាជ្ញាប័ណ្ណ​ស្តង់ដា​អន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។​

គ្រី​ម Firmax3 និង​ស៊ី​រ៉ូ​ម O2max3 មាន​វិសាលភាព​ចែកចាយ និង​ប្រើប្រាស់​ទូលំ​ទូលាយ មិន​ត្រឹមតែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បាន​ធ្វើ​ចរាចរ​លើ​ពិភពលោក រហូត​ដល់​ទៅ​ជាង ២០​ប្រទេស ក្នុង​នោះ​មាន ប្រទេស​ម៉ា​ឡេ​ស៊ី ,​កម្ពុជា​, សិង្ហ​បុរី​, ហ្វី​លី​ពី​ន​, ឥណ្ឌូ​នេ​ស៊ី​, ភូមា​, បង់​ក្លា​ដែ​ស​, ឥណ្ឌា​, ប្រុយ​ណេ​, ថៃ​, វៀតណាម​, ឡាវ​, កេ​ន​យ៉ា​, បារាំង​, អា​មេ​រិ​ក​, កា​ណា​ដា​, រ៉ុ​ស្សី​, អូស្ត្រាលី និង​ញូ​វ​ស៊ី​ឡែ​ន​ជាដើម​។​

​ជា​ការ​គួរ​ឲ្យ​កត់សម្គាល់ ថ្វីបើ​ប្រទេស​កម្ពុជា​តូច និង​មាន​ប្រជាជន​តិច​ក៏​ពិតមែន ប៉ុន្តែ​ការ​នាំ​ចូល​ផលិតផល​គ្រឿងសម្អាង គ្រី​ម Firmax3 និង ស៊ី​រ៉ូ​ម O2Max3 មាន​វិសាលភាព និង​​ទីផ្សារ​ទូលំទូលាយ​គួរ​ឱ្យ​ជាទី​មោទនភាព​បំផុត និង​មាន​ចំណាត់ថ្នាក់​លំដាប់​លេខ​២ ក្នុង​ចំណោម​ជាង​២០​ប្រទេស​ខាងលើ​។​

​នៅ​ក្នុង​ថ្ងៃ​នៃ​កម្មវិធី ក្រុមហ៊ុន Rf3 World Cambodia ក៏​បាន​ចូល​ជា​សមាជិកសមាគម​ឱសថ​កម្ពុជា​ជា​ផ្លូវការ សម្រាប់​ការ​បម្រើ​សេវាកម្ម​សុខភាព​ប្រជាជន​បាន​ល្អ និង​ទទួល​បាន​នូវ​វិ​ញាប​ន​ប័ត្រ សេចក្តី​ប្រកាស មេដាយ និង​ពាន​កិត្តិយស​ផង​ដែរ​។​

​ក្រុមហ៊ុន Rf3 World Cambodia បាន​ផ្គត់ផ្គង់​ជូន​អតិថិជន​នូវ​ផ​លិ​ផល​ប្រើប្រាស់​ប្រកប​ដោយ​ភាព​ជឿជាក់​និង​ទំនុកចិត្ត​គ្មាន​ការ​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដល់​សុខភាព និង​បាន​រួមចំណែក​ជួយ​ប្រទេស​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បញ្ហា​ចំណាកស្រុក តាម​រយៈ​ការ​ទទួល​បាន​ឱកាស​បណ្តុះបណ្តាល​ចំណេះដឹង​នៃ​ការ​ប្រើប្រាស់​ផលិតផល និង​ឱកាស​ការងារ​ដល់​សមាជិក​ជា​ច្រើន​រយ​នាក់ ដើម្បី​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បង្កើន​​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ