ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា លោកខេ​ម គ្រោង​នឹង​ចែក​ប្រាក់ជូន​អ្នក​រត់​ម៉ូតូឌុប និង​កង់​បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រៅពី​មានគំនិត​ជួយ​ដល់​កុមារ​រស់នៅ​តាម​អង្គការ លោក​ខេ​ម បាន​គិត​​រួច​ជា​ស្រេច​ថា ​ក្រោយ​វិល​ពី​អា​មេ​រិ​ក​វិញ​លោក​ត្រៀម​ជួយ​អ្នក​រត់​ម៉ូតូឌុប និង​កង់​៣ ។ ជា​មួយ​ដំណើរ​ទៅ​អា​មេ​រិ​ក​លើក​ទី​១​ គេ​ក៏​មិន​នឹក​ស្មានថា…

រាជធានី​ភ្នំពេញ ​៖ ​ក្រៅពី​មានគំនិត​ជួយ​ដល់​កុមារ​រស់នៅ​តាម​អង្គការ លោក​ខេ​ម បាន​គិត​​រួច​ជា​ស្រេច​ថា ​ក្រោយ​វិល​ពី​អា​មេ​រិ​ក​វិញ​លោក​ត្រៀម​ជួយ​អ្នក​រត់​ម៉ូតូឌុប និង​កង់​៣ ។ ជា​មួយ​ដំណើរ​ទៅ​អា​មេ​រិ​ក​លើក​ទី​១​ គេ​ក៏​មិន​នឹក​ស្មានថា ​តារាចម្រៀង​សំឡេង​ស្អក​លោក​​ខេ​ម ​ទទួល​បាន​ភាព​កក់ក្តៅ​នៅ​ទីនោះ​ ព្រោះ​តួលេខ​អ្នកចូលរួម​មក​ទស្សនា​ពេញ​ណែន ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក ខេ​ម បាន​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​សម្តែង និង​ច្រៀង​រាំ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ លោក​ទទួល​បានការ​ស្វាគមន៍​ពី​ជនរួមជាតិ​ខ្មែរ​យ៉ាងច្រើន​កុះករ​រស់នៅ​ទីនោះ ។

តារាចម្រៀង​លោក​ខេ​ម​បាន​ចេញ​ទៅ​ច្រៀង​រាំ​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ២០១៨ ។ មុន​ចាកចេញ​តារាចម្រៀង​រូប​នេះ​​បញ្ជាក់​ថា «​ការ​ព្យាយាម​របស់ខ្ញុំ​៧​ឆ្នាំ​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ហើយ ។ ការ​ចាក​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ស្រុក​នេះ​ គឺ​មាន​រយៈពេល​យូរ ដែល​ខ្ញុំ​មិន​ដែល​បាន​ចេញពី​ក្នុង​ស្រុក ដែល​ខ្ញុំ​រំពឹង​ថា​ នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដូច​ក្នុង​ស្រុក​ដែរ​»​។

មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​តម្រង់​ជួរ​ចូល​ទិញ​សំបុត្រ​ចូល​ទស្សនា និង​រាំ​លេង​កម្សាន្ត ក៏​ដូច​ជា​បាន​ចូល​ជួប​មុខ​តារា​រូប​នេះ​ដោយ​ផ្ទាល់ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា តាម​ការ​គ្រោងទុក​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​នរូ​ប​នេះ​នឹង​ចំណាយពេល​ប្រមាណ​ជាង​៧​ស​ប្តា​ហ៍​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ ពេល​នេះ​លោក​កំពុង​ច្រៀង​នៅ​តាម​បណ្តា​រដ្ឋ ធំ​ៗ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក ដែល​មាន​ជនរួមជាតិ​ខ្មែរ​រស់នៅ ។

ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី ម្តង​ៗ​មាន​ជនរួមជាតិ​ខ្មែរ​ប្រមា​ជាង​៥០០​នាក់​បាន​ឈរ​រង់ចាំ និង​ចូល​ទស្សនា​កម្មវិធី ដែល​តារាចម្រៀង​ខេ​ម ចូលរួម​ច្រៀង​ដែល​ជា​ចំនួន​ច្រើន​គួរ​ឲ្យ​កក់​សម្គាល់ ។

តាម​ការ​ប្រកាស​របស់​លោក​ខេ​ម ថា ក្រោយ​ពី​បញ្ចប់​ការ​សម្តែង​លើក​ដំបូង​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​នោះ លោក​នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​ចែករំលែក​ប្រាក់​ដែល​ទទួល​​បាន​ជួយ​ដល់​អ្នក​រត់​ម៉ូតូឌុប និង​រត់​កង់បី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ