កញ្ញា Mandy បុគ្គលិកទទួលភ្ញៀវនៅលើយន្តហោះជនជាតិអាល្លឺម៉ង់ អាយុ៣៦ឆ្នាំ បានលក់ព្រហ្មចារីទៅឲ្យអ្នកជំនួញម្នាក់ សុំមិនបង្ហាញឈ្មោះនៅក្រុងមុយនិក ។ ការលក់នេះក្នុងតម្លៃ២៥០.០០០អឺរ៉ូ ។
កញ្ញា Mandy បង្ហើបឲ្យដឹងកាលពីពេលថ្មីៗកន្លងមកថា «ខ្ញុំមិនដែលគិតថា ចង់រួមដំណេកជាមួយអ្នកណាទេ ព្រោះមិនធ្លាប់ជួបនរណាម្នាក់ដែលខ្លួនពេញចិត្ត ថែមទាំងបានសច្ចានៅក្នុងចិត្តថា ថ្ងៃណាមួយនឹងជួបមនុស្សសំណព្វចិត្ត ប៉ុន្តែក្រោយមកក៏គិតថា ការទន្ទឹងរង់ចាំជារឿងមិនច្បាស់លាស់ ហេតុដូច្នេះក៏សម្រេចចិត្តលក់ព្រហ្មចារីរបស់ខ្លួន។ ប្រាក់ដែលទទួលបាននឹងយកទៅចំណាយលើការងាររបស់ខ្លួន ជួយដល់ក្រុមគ្រួសារ និងមួយផ្នែកទៀតសម្រាប់បរិច្ចាគ » ។
ទោះបីជាមានមនុស្សជាច្រើនសម្លឹងឃើញថា អាយុរបស់នាងចាត់ទុកថា ចាស់ចិត្តចាស់គំនិតក៏ដោយ ប៉ុន្តែហេតុអ្វីក៏នាងហ៊ានកាត់ថ្លៃលក់ព្រហ្មចារីខ្ពស់បែបនេះ ? នាងកញ្ញាMandy ឆ្លើយថា ហេតុផលនេះមិនមែនជារឿងពិតទេ នារីគ្រប់រូបនឹងខូចព្រហ្មចារីតែមួយលើក មានន័យថា ប្រសិនបើរក្សាទុកយូរប៉ុនណានឹងមានតម្លៃកាន់តែខ្ពស់ ។ នាងបញ្ជាក់បន្តទៀតថា នៅមានអ្នកដាក់សំណើក្នុងលំដាប់ទី២ក្នុងទឹកប្រាក់២៤០.០០០អឺរ៉ូ ជាអ្នកច្បាប់ ចំណែកលំដាប់ទី៣ជាកីឡាករបាល់ទាត់នៅក្រុងមុយនិក បានស្នើទិញក្នុងតម្លៃ២០០.០០០អឺរ៉ូ ៕
ចែករំលែកព័តមាននេះ