ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ ! ជីដូន​ស្លា.ប់​ឯ​ចៅ​២​នាក់​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង និង​ចៅប្រុស ស្រី​២​នាក់​បាន​រង​របួសធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី មួយ​គ្រឿង​ជែង​រថយន្ត ហើយ​ជ្រុល​ទៅ​បុក​សួនច្បារ ពុះ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៦​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង និង​ចៅប្រុស ស្រី​២​នាក់​បាន​រង​របួសធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី មួយ​គ្រឿង​ជែង​រថយន្ត ហើយ​ជ្រុល​ទៅ​បុក​សួនច្បារ ពុះ​ចែក​ទ្រូង​ផ្លូវជាតិ​លេខ​៦​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​៦ ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​។

ស្ត្រី​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ មូ ថេ​ង អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេសរ​ប្រ​ចាន់ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ចំណែក​ចៅ​២​នាក់​រង​របួសធ្ងន់ ១-​ឈ្មោះ ខេមរា ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង​២-​ឈ្មោះ ខេមរា ល​ក្ខិ​ណា​ពេជ្រ ភេទ​ស្រី អាយុ​៧​ឆ្នាំ​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ និង​ចៅប្រុស​ស្រី បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-4694 មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៦​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​។

នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​បើក​ជែង វ៉ា​រថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ហើយ​ជ្រុល​ទៅ​បុក​ខឿន​ឡើង​សួនច្បារ​បណ្តាល​ឲ្យ បោក​ក្បាល​ស្លាប់​ម្នាក់ ចំណែក​ចៅប្រុស​ស្រី​បាន​រង​របួសធ្ងន់​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​ចៅ ២​នាក់​បងប្អូន​ក៏​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ គន្ធ​បុប្ផា​ដើម្បី​សង្គ្រោះ​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​។ ដោយឡែក ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​រក្សា​ទុក​បណ្តោះអាសន្ន​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕


https://youtu.be/X_AoiRUc7D4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ